ប្រសិនបើមិនមានគ្រោះថ្នាក់ជាលើកចុងក្រោយបំផុត របស់ក្រុមហ៊ុនអាកាសចរណ៍ Lion Air នោះទេ អ្នកស្លាប់ដោយគ្រោះថ្នាក់យន្តហោះនៅក្នុងឆ្នាំ២០១៨ នឹងមានទាបបំផុត ។ គ្រាន់តែគ្រោះថ្នាក់ខាងលើ បានសម្លាប់មនុស្ស ដល់ទៅ១៨៩នាក់ ។
បើទោះបី មានគ្រោះថា្នក់របស់ក្រុមហ៊ុន Lion ប៉ុន្តែអ្នកសា្លប់ដោយគ្រោះថ្នាក់ ពាក់ព័ន្ធនឹងអាកាសចរណ៍ស៊ីវិលដឹកអ្នកដំណើរនៅក្នុងឆ្នាំ២០១៨ កន្លងមក គឺមានចំនួនតិចបំផុតបើប្រៀបធៀបនឹងប៉ុន្មានឆ្នាំមុន។
សារព័ត៌មានរ៉យទ័រនៅថ្ងៃទី២ ខែមករា បានផ្សាយថា ចំនួនអ្នកស្លាប់ ដោយគ្រោះថ្នាក់យន្តហោះដឹកអ្នកដំណើរនៅក្នុងឆ្នាំ២០១៨នេះមានច្រើន ប៉ុន្តែ នៅតិចជាងប៉ុន្មានឆ្នាំកន្លងមក ។
ក្រុមហ៊ុនទទួលបន្ទុកស្តីពីសុវត្ថិភាព អាកាសចរណ៍ To70 របស់ប្រទេសហុល្លង់ បានបង្ហាញឲ្យឃើញថា ចំនួនអ្នកស្លាប់មានជាង៥០០នាក់គឺតិចជាងកាលពីឆ្នាំ២០១៧និងតិចជាងប៉ុន្មានឆ្នាំមុននេះ។
តាមតួលេខរបស់អង្គការខាងលើ ក្នុងចំណោមជើងហោះហើរ៣លានជើង គឹមានមួយជើងជួបគក្រោះថ្នាក់ សម្លាប់មនុស្ស ។នេះជាចំនួនគ្រោះថ្នាក់ទាបបំផុតបើប្រៀបធៀបនិងមធ្យោបាយធ្វើដំណើរផ្សេងៗទៀត ។
ក្នុងរយៈពេល ២សតវត្សរ៍កន្លងមក ចំនួនគ្រោះថ្នាក់អាកាសចរណ៍បានថយចុះជាបន្តបន្ទាប ។ កាលពីឆ្នាំ២០០៥ មានអ្នកដំណើរជាង១ពាន់នាក់ស្លាប់ ដោយគ្រោះថ្នាក់យន្តហោះ ។
ចំណែកគ្រោះថ្នាក់ពាក់ព័ន្ធនិងចរាចរណ៍ផ្លូវគោកវិញ តាមរបាយការណ៍របស់អង្កការសុខភាពពិភពលោក WHO បានប្រកាសឲ្យដឹងថា នៅក្នុងឆ្នាំ២០១៨ កន្លងមក មានរហូតដល់ទៅជិត១លានកន្លះ ៕