ព័ត៌មានទាន់ហេតុការណ៍៖

ទីបំផុតយានអវកាសចិនបានចុះចត ស្ងាត់ៗនៅឋានព្រះច័ន្ទ

ចែករំលែក៖

ចិនជាប្រទេសមានបច្ចេកវិទ្យាលេចថ្លោជាងគេបំផុត​ ប៉ុន្មានឆ្នាំចុងក្រោយនេះ ចិន បានបង្កើតស្ថានីយអាកាសដោយខ្លួនឯង ដើម្បី បំពេញតម្រូវការស្រាវជ្រាវ នៅលើលំហរអាកាស​។

នៅពេលនេះចិនទទួលបានជោគជ័យថ្មីបំផុតក្នុងវិស័យអាវកាសនៅដើមឆ្នាំ​២០១៩នេះ ដោយយានអាកាសបានចុះចត នៅលើឋានព្រះច័ន្ទដោយជោគជ័យ តាមការចង់បានរបស់ក្រុមវិទ្យាសាស្ត្រចិន​និងពលរដ្ឋចិនទាំងមូល ។

បណ្តាញទូរទស្សន៍ចិនបានផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ទី៣ ខែមករា ឆ្នាំ២០១៩ថា យានអវកាសចិនបានចុះចតនៅទីដៅដែលបានកំណត់នោះហើយ នៅវេលាម៉ោង១០និង២៦នាទីព្រឹក ។

សូមបញ្ជាក់ថា កាលពីទី៨ ខែធ្នូ ឆ្នាំ២០១៨ ចិន បានបាញ់បង្ហោះគ្រាប់រ៉ុកកែត បញ្ជូនយានអវកាសមួយគ្រឿង ចេញពីខេត្តស៊ីឈាន់ ប្រទេសចិន ទៅកាន់តំបន់ “ងងឹត” នៃព្រះចន្ទ ដែលមិនធ្លាប់មានប្រទេសណាបានទៅដល់នោះទេ ដូចជា អាមេរិក រុស្ស៊ី និងអឺរ៉ុប។

តំបន់ងងឹត ជាតំបន់នៃព្រះចន្ទ ដែលមិនធ្លាប់បានសិក្សាពីមុនមក ហើយបើមើលពីផែនដី (ចំពីមុខ) មិនអាចឃើញតំបន់នេះទេ ព្រោះវានៅផ្នែកម្ខាងទៀតនៃព្រះចន្ទ ដែលគេមិនអាចមើលឃើញពីផែនដី។ ព្រះចន្ទ ដែលជាភពរណបផែនដី មិនធ្វើចលនាវិលជុំវិញខ្លួនឯងនោះទេ ដូច្នេះ តំបន់នេះ មនុស្សមិនអាចមើលឃើញពីផែនដីឡើយ។

ចិនបានដាក់ឈ្មោះ បេសកកម្មនេះថា Chang’e 4 ដែលជាបេសកកម្មដ៏មានសារៈសំខាន់សម្រាប់កម្មវិធីអវកាសរបស់ចិន ដើម្បីក្លាយជាប្រទេសនាំមុខគេក្នុងកម្មវិធីអវកាស តាមគោលបំណងរបស់លោកប្រធានាធិបតីចិន ស៊ី ជីនពីង។

យានអវកាស Chang’4 បានចុះចតនៅលើផ្ទៃដីព្រះចន្ទ ក្នុងរណ្ដៅភពព្រះចន្ទ ដែលគេឲ្យឈ្មោះ Von Karman ។ បេសកកម្មនេះ បានប្រើប្រាស់រយៈពេលចំនួន ២៧ថ្ងៃ ៕


ចែករំលែក៖