ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខេត្តបន្ទាយមានជ័យ បង្ហាញមុខជនសង្ស័យ ជួញដូរគ្រឿងញៀន ជាង១គីឡូក្រាម

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ ២០១៩ កម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀនបានបង្ហាញមុខ ជនសង្ស័យជួញដូរគ្រឿងញៀនជនជាតិថៃប្រុសស្រី២នាក់ បើកហាងលក់ទំនិញ បំភាន់ភ្នែកសមត្ថកិច្ចបន្លំបង្កប់លក់គ្រឿងញៀន នៅចំណុចក្នុងបរិវេណកាស៊ីណូ ក្រុង ប៉ោយប៉ែត រងការបង្រ្កាបចាប់ឃាត់ខ្លួន និងដកហូតគ្រឿង ញៀន៧ប្រភេទ សរុបជាង១គីឡូក្រាមដើម្បី កសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់ ។

ប្រតិបត្តិ ការបង្រ្កាបគ្រឿងញៀនបានធ្វើឡើងកាលពីយប់អធ្រាត្រថ្ងៃឆ្លងឆ្នាំ ឈាន ចូលថ្ងៃទី១ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅភូមិក្បាលស្ពាន១សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្រោមការដឹកនាំកម្លាំងដោយលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តបន្ទាយមានជ័យ និងលោកឧត្តម សេនីយ៍ត្រី ចាប សុផាប្ញទ្ធិ ស្នងការរងទទួលការងារប្រឆាំងបទល្មើស ។

ស្នងការរងទទួលការងារប្រឆាំងបទល្មើសលោកឧត្តម សេនីយ៍ត្រី ចាប សុផាប្ញទ្ធិ ប្រាប់ឱ្យដឹងថា ប្រតិបត្តិការបង្រ្កាបគ្រឿងញៀនចាប់ឃាត់ខ្លួន ជសង្ស័យ ជនជាតិថៃ ២នាក់ ខាងលើអនុវត្តតាមបទបញ្ជា របស់លោក ឧត្ត មសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លើវិធាន ការបង្ការទប់ស្កាត់គ្រឿងញៀន ។

បន្ទាប់ពីកម្លាំងនគរបាលការិយាល័យ ជំនាញសហការជាមួយ និងនគរបាលក្រុង ប៉ោយប៉ែតបានទទួព័ត៌មាន ថាមាន ជនជាតិថៃបើកហាងលក់ទំនិញនិងបង្កប់លក់គ្រឿងញៀននៅចំណុចខាងលើ និងចុះស្រាវជ្រាវស៊ើបអង្កេត កំណត់បាន មុខសញ្ញា ឈានដល់ឆ្មក់ចូលបង្រ្កាប ជនសង្ស័យគ្រឿងញៀនជាជនជាតិថៃនៅក្នុងហាងយីហា២៩បាត ដែលកំពុង ធ្វើសកម្មភាព លក់ចែក ចាយគ្រឿងជាក់ស្តែង ។

សមត្ថកិច្ចឆែក ឆេរ ត្រួតពិនិត្យ រកឃើញ ដកហូតបាន គ្រឿងញៀន៧ប្រភេទ រួមមានៈ ១,ប្រភេទម្សៅ ក្រាមសថ្លាចំនួន១ថង់ ទម្ងន់១,៨៩ក្រាម ២,ម្សៅម៉ត់និង ម្សៅក្រាម(កេតាមីន) ចំនួន២៧ថង់ទម្ងន់១៩២,២៧ក្រាម ៣,ថ្នាំប្រភេទគ្រាប់(អ៊ិចស្តាស៊ី)ចំនួន១៦ថង់ ទម្ងន់១៣៣,៩៤ក្រាម ៤,ថ្នាំទឹកកេតាមីនចំនួន៩១ដប ទម្ងន់៩១០ក្រាម ៥,ថ្នាំទឹក កាលីសូលចំនួន២៣ដប ទម្ងន់២៣០ក្រាម ៦,ថ្នាំគ្រាប់ហ្វាយប្រភេទថ្នាំគ្រវី១៥ គ្រាប់និង៧, កញ្ឆាក្រៀមចំនួន៥ដុំស្មើទម្ងន់១៣៥,៦០ក្រាម ជញ្ជីងថ្លឹងគ្រឿង ញៀន ១គ្រឿង ប្រាក់ថៃ៣៥.៨០០បាត និងឧបករណ៍ប្រើប្រាស់គ្រឿងញៀន មួយ ចំនួនទៀតផងដែរ ។

ស្នងការរងទទួលការងារប្រឆាំងបទល្មើសលោកឧត្តមសេនីយ៍ត្រី ចាប សុផាប្ញទ្ធិ ប្រាប់ឱ្យដឹងទៀតថា ជនសង្ស័យគ្រឿងញៀន២នាក់មានឈ្មោះ ១, ឆាយដែន ម៉ាហា ភេទប្រុស​អាយុ៣៣ឆ្នាំ ជនជាតិថៃ មុខរបរកម្មករ ស្រុកកំណើតភូមិ អារញ្ញ ឃុំអារញ្ញ ស្រុកអារញ្ញ ខេត្តស្រះកែវ ប្រទេសថៃ ២, អរុណ កូម៉ាន ធីឆាឆាវិផាណានុវ៉ាត ហៅឆាឆា ភេទស្រី អាយុ៣១ឆ្នាំ ជនជាតិថៃ មុខរបរលក់ដូរ ស្រុកកំណើត ឃុំសាណាមីង ស្រុកសានសាយ ខេត្តឈៀងម៉ៃ ប្រទេសថៃ ។ ស្រ្តីជនជាតិថៃមករស់ស្នាក់នៅក្នុងប្រទេសកម្ពុជា៥ឆ្នាំមកហើយ និងបានប្រកបមុខរបរលក់ទំនិញ នៅចំណុចបរិវេណកាស៊ីណូ ក្រុងប៉ោយ ប៉ែត២ឆ្នាំ ។ គ្រឿងញៀនខាងលើពួកគេទទួលទិញពីស្រ្តីម្នាក់ជនជាតិខ្មែរ និងសម្រាប់លក់ចែកចាយបន្តឱ្យជនជាតិចិន និងជនជាតិឥណ្ឌូនេស៊ី ។ ជន សង្ស័យគ្រឿងញៀនជនជាតិថៃ២នាក់នៅព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០១៩ ត្រូវបានកម្លាំងនគរបាលការិយាល័យជំនាញ កសាងសំណុំរឿង និង វត្ថុតាងចាប់ បញ្ចូនទៅកាន់តុលាការដើម្បីចាត់ការតាមផ្លូវច្បាប់ ។

សូមបញ្ជាក់ក្រុងប៉ោយប៉ែតជាប់ព្រំដែនកម្ពុជា-ថៃ ជាពិសេស តំបន់ កាស៊ីណូ ត្រូវគេមើលឃើញថា ជាតំបន់ស្មុគស្មាញដោយគ្រឿងញៀន ។ កន្លង មកស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តបន្ទាយមានជ័យ បានដឹកកម្លាំងចុះទៅត្រួតពិនិត្យ ឆែកឆេរ ក្លឹបរាំកម្សាន្ត និងទីតាំងបើកខារ៉ាអូរខេ រកឃើញក្លឹបរាំកម្សាន្ត និង ខារ៉ាអូរខេ ២កន្លែង​បាន បង្កប់នៃការប្រើប្រាស់គ្រឿងញៀនទាំងជនបរទេស និងជនជាតិខ្មែរ ។ ប្រតិបត្តិការបង្រ្កាបគ្រឿងញៀននៅក្រុងប៉ោយប៉ែត ក៏ត្រូវគេនិយាយថា ក៏ដើម្បីពង្រឹង សន្តិ សណ្តាប់ធ្នាប់សុវត្ថិភាពដើម្បីចូលរួមទប់ស្កាត់បទល្មើសគ្រឿងញៀននិងទប់ស្កាត់បទល្មើសលួចឆក់ប្លន់ អំពើហិង្សា ដែលផ្តើមចេញពីគ្រឿងញៀននោះផងដែរ ៕ សំ វិច្ឆិកា


ចែករំលែក៖