ព័ត៌មានទាន់ហេតុការណ៍៖

បុរសជនជាតិហ្វាំងឡង់ម្នាក់ ចាក់ថ្នាំញៀនលើសកម្រិត បណ្តាលឲ្យគាំងបេះស្លាប់ ក្នុងផ្ទះសំណាក់យីហោ “លេខ១០”

ចែករំលែក៖

ភ្នំពេញ៖ ដោយសារតែសារធាតុញៀន បានធ្វើឲ្យបុរសជនជាតិហ្វាំងឡង់ម្នាក់ មកថ្នាំញៀនមកចាក់ខ្លួនឯង បណ្ដាលឲ្យគាំងបេះស្លាប់ ក្នុងផ្ទះសំណាក់យីហោ “លេខ១០” បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះមកត្រួតពិនិត្យភ្លាមៗ ។

ករណីខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៧ព្រឹក ថ្ងៃព្រហស្បតិ៍ ១២រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣ ខែមករា ឆ្នាំ២០១៩ ក្នុងបន្ទប់លេខ២១៨ ជាន់ទី២ នៃផ្ទះសំណាក់យីហោ “លេខ១០” ភូមិ៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ជនរងគ្រោះឈ្មោះ RANTONEN ARTO SAMULI ភេទប្រុស អាយុ៤២ឆ្នាំ កើតថ្ងៃទី 12-03-1976 កាន់លិខិតឆ្លងដែនលេខ PK3593595 ស្នាក់នៅបណ្តោះអាសន្នផ្ទះសំណាក់កើតហេតុ។

យោងតាមប្រភពពីមន្រ្តីនគរបាលមូលដ្ឋាន បានឲ្យដឹងថា មុនពេលកើតហេតុ នៅយប់ថ្ងៃទី២ ខែមករា ឆ្នាំ២០១៩ ជនរងគ្រោះបានមកជួលបន្ទប់ផ្ទះសំណាក់យីហោ “លេខ១០” ស្នាក់នៅជាមួយប្រពន្ធរបស់ខ្លួន ដើម្បីព្រឹកឡើងបន្តដំណើរទៅខេត្តកំពង់ចាម ស្រាប់តែព្រឹកឡើងថ្ងៃទី៣ ខែមករា វេលាម៉ោង៧និង០០នាទី ប្រពន្ធរបស់ជនរងគ្រោះបានផ្អើលឆោឡោដោយសារតែប្តីរបស់ខ្លួនបានស្លាប់។ ភ្លាមៗនោះ ម្ចាស់ផ្ទះសំណាក់ខាងលើ បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន ឲ្យចុះមកពិនិត្យសាកសពនៅកន្លែងកើតហេតុផងដែរ។

ក្រោយមកសមត្ថកិច្ចមូលដ្ឋានបានរាយការណ៍ទៅសមត្ថកិច្ចជំនាញផ្នែកកោសល្យវិច័យ នៃស្នងការនគរបាលរាជធានីភ្នំពេញ និងលោកគ្រូជំនាញដើម្បីចុះមកធ្វើការពិនិត្យឲ្យដឹងថា ការស្លាប់របស់ជនរងគ្រោះខាងលើនេះ ព្រោះតែការប្រើប្រាស់ថ្នាំញៀនប្រភេទបេតំហ្វេតាម៉ីនលើសកម្រិតទើបបណ្តាលឲ្យគាំងបេះដូងតែម្តង។

បច្ចុប្បន្ន សពបានបញ្ជូនទៅតម្កល់នៅវត្តស្ទឹងមានជ័យ។ ចំណែកឯសម្ភារៈរបស់ជនរងគ្រោះបានប្រគល់ជូនខាងការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធីដើម្បីរក្សាទុក៕ស តារា


ចែករំលែក៖