ព័ត៌មានទាន់ហេតុការណ៍៖

នាវាមុជទឹកគ្មានមនុស្សបើកជាច្រើនគ្រឿងរបស់រុស្ស៊ី នឹងដាក់ឲ្យដំណើរការ

ចែករំលែក៖

នាវាមុជទឹកគ្មានប្រយុទ្ធដ៏ទំនើបរបស់រុស្ស៊ី​ប្រភេទ​ Poseidon ​ប្រមានជាង​៣០គ្រឿង បានដាក់ឲ្យប្រើប្រាស់នៅក្នុងជួរកងទ័ពជើងទឹក​ ត្រៀមវាយប្រហារនៅពេលមានហេតុការកើតឡើង ។មន្ត្រីក្រសួងការពារជាតិរុស្ស៊ីបានប្រាប់ទីភ្នាក់ងារព័ត៌មាន Tass ផ្សាយកាលពីថ្ងៃទី១៣ ខែមករាថា នាវាមុជទឹក២គ្រឿងដើមដោយថាមពលបរមាណូ ដឹកនាវាមុជទឹកគ្មានមនុស្សបើក Poseidon ឲ្យឆ្ពោះទៅកាន់ទីតាំងឈរជើងរបស់កង ពលភាគខាងជើង (Northern Fleet) ខណៈដែលនាវាមុជទឹក២គ្រឿងដទៃទៀត នឹងដឹកនាវាមុជទឹកគ្មានមនុស្សបើកប្រភេទនេះផងដែរ ទៅចូលរួមជាមួយកងពលឈរជើងនៅឯមហាសមុទ្រ ប៉ាស៊ីហ្វិក (Pacific Fleet) ។

នាវាមុជទឹកមួយគ្រឿងអាចដឹកបាននាវាមុជទឹកគ្មានមនុស្សបើកច្រើនបំផុត៨គ្រឿង ដូច្នេះ សរុបទាំងអស់នាវាមុជទឹកគ្មានមនុស្សបើកដែលដាក់ឲ្យស្ថិតក្នុងកាតព្វកិច្ចប្រយុទ្ធ អាចមានដល់៣២គ្រឿង ។

គោលបំណងពិសេសក្នុងការផលិតនាវាមុជទឹក Khabarovsk ដើរដោយថាមពលនុយក្លេអ៊ែរ ដែលបច្ចុប្បន្នបាននិងកំពុងផលិតនៅរោងចក្រផលិតនាវា Sevmash Shipyard នោះ នឹងក្លាយជានាវាមុជទឹកសម្រាប់ផ្ទុក នាវាមុជទឹកគ្មានមនុស្សបើក Poseidon ដែលអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ។ គោលដៅពិសេសជាងនេះទៀតនោះ គឺនាវាមុជទឹកទាំងអស់ និងនាវាយាមល្បាតក្រោមទឹកដើរដោយថាមពលនុយក្លែរ Project 949A ដែលកំពុងប្រតិបត្តិការនៅក្នុងជួរកងទ័ពជើងទឹករុស្ស៊ីនោះ អាចនឹងត្រូវបានប្រើប្រាស់ផងដែរ «បន្ទាប់ពីការកែលម្អសមស្រប» ។

កាលពីពេលកន្លងមក លោកវ្ល៉ាឌីមៀរ ពូទីន ប្រធានាធិបតីរុស្ស៊ី បានថ្លែងជាលើកដំបូងទៅកាន់សភាទាំងពីរ អំពីគោលបំណងផលិតយានក្រោមទឹក គ្មានមនុស្សបើកដើរដោយថាមពលបរមាណូមួយគ្រឿង ដែលអាចផ្ទុកបានទាំងសរិរាង្គ និងក្បាលគ្រាប់នុយក្លេអ៊ែរ ហើយមានសមត្ថភាពកម្ទេចរាល់ទម្រង់ហេដ្ឋារចនាសម្ព័ន្ធរបស់សត្រូវ ទាំងនាវាផ្ទុកយន្តហោះ និងទាំងគោលដៅដទៃផ្សេងៗទៀតរបស់សត្រូវ ៕


ចែករំលែក៖