ព័ត៌មានទាន់ហេតុការណ៍៖

ពិធីធម្មយាត្រាទៅជម្រះបាបនៅទន្លេគង្គា នឹងចាប់ផ្តើមនៅថ្ងៃទី​១៥ខែមករា

ចែករំលែក៖

ពិធីបុណ្យប្រពៃណី របស់សាសនាហិណ្ឌូ ឆ្នាំនេះនឹងទាក់ទាញ់មនុស្សជាច្រើនចូលរួម ក្នុងនោះ ។តាមការព្យាករណ៍របស់គណៈកម្មការរៀបចំពីធីបុណ្យ ​ Kumbh Mela ​បានឲ្យដឹងថា ពិធីបុណ្យនៅក្នុងឆ្នាំនេះ អាចនឹងទាក់ទាញ មនុស្សចូលរួម​ប្រមាណ​១២លាននាក់ មកពីគ្រប់ទិសទី ទូទាំងប្រទេស​។ ក្រុមអ្នកកាន់សាសនាហិណ្ឌូ​រាប់លាននាក់នឹងដង្ហែក្បួនធម្មយាត្រា មកកាន់ដងទន្លេដ៏ពិសិដ្ឋនេះ​ ជម្រះបាបកម្មដែលខ្លួនសាងនាពេលកន្លងមក ។

សាសនាហិណ្ឌូមានអាយុកាលជាច្រើនសតវត្សរ៍មកហើយនៅក្នុងប្រទេសឥណ្ឌា និងជាសាសនាដែលមាន សាសនិកច្រើនបំផុត នៅក្នុងប្រទេសនេះផងដែរ ។ជារៀងរាល់ឆ្នាំ តែងតែមានពិធី លាងជម្រះបាបនៅក្នុងទឹកទន្លេដ៏ពិសិដ្ឋ​ គឺទន្លេគង្គា។

ពិធីបុណ្យ​នេះធ្វើឡើងនៅ​ក្នុងទីក្រុង អាល់ឡាហាបាដ (Allahabad) នៅភាគខាងជើងប្រទេសឥណ្ឌាសម្រាប់ពិធីបុណ្យធំបំផុតរបស់ពិភពលោកនេះ។ ពិធីបុណ្យនឹងចាប់ផ្តើមជាផ្លូវការនៅថ្ងៃទី១៥មករា និងបន្តរហូតដល់ដើមខែមីនា។ទីក្រុងបុរាណនេះមានទីតាំងស្ថិតនៅតាមបណ្តោយទន្លេទន្លេគង្គា ទន្លេយ៉ាមូណា និង ទន្លេសារ៉ាស្វាទី ហើយចំណុចប្រសព្វនៃទន្លេទាំង៣ត្រូវបានគេចាត់ទុកថាពិសិដ្ឋបំផុតនៅក្នុងសាសនាហិណ្ឌូ។

ក្រុមអ្នកកាន់សាសនាហិណ្ឌូជឿថា ការងូតទឹកទន្លេនៅទីនោះអំឡុងពិធីបុណ្យឃុមមេឡា នឹងជួយលាងអំពើបាប និងរំដោះព្រលឹងពីការស្លាប់ជាតិមុន និងការចាប់កំណើតឡើងវិញ។

ពាក់ព័ន្ធនឹងដងទន្លេគង្គានេះដែរ​ រដ្ឋាភិបាលឥណ្ឌាបានចាត់វិធានការ ធ្វើឲ្យទឹកនៅដងទន្លេនេះ ស្អាតឡើងវិញ ក្រោយពេលរងការរិះគន់យ៉ាងខ្លាំង ពីភាពកខ្វក់នៃទឹកទន្លែរ ។ ចំណែកអ្នកកាន់សាសនាព្រះពុទ្ធនៅក្នុងប្រទេសឥណ្ឌាវិញ គេនៅប្រកាន់ខ្ជាប់ ទៅតាម ពុទ្ធសាសនា ដោយអ្នកស្លាប់ ខ្លះគេយកទៅចោលនៅក្នុងព្រៃ ឲ្យសត្វ​​ត្មាតស៊ី​ ខ្លះយកទៅបូជា ដោយព្រះអគ្គី ខ្លះយកទៅកប់ក្នុងព្រះធរណី​និង និងខ្លះយកទៅបណ្តែតទឹក ក្នុងទន្លេរគង្គា ។ ពលរដ្ឋ រស់នៅតាមដងទន្លេគង្គា តែង តែឃើញ​នៅសពខ្មោច អណ្តែតទឹក ជាហូហែ៕


ចែករំលែក៖