ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមតាលីបង់ ៣នាក់វាយប្រហារ ទីស្នាក់ការប៉ូលិស នៅអាហ្វហ្គានីស្ថាន

ចែករំលែក៖

ខ្មាន់កាំភ្លើង ក្រុម តាលីបង់ មានគ្នាតែ៣នាក់ប៉ុណ្ណោះបានឡោមព័ទ្ធ​វាយប្រហារទៅលើទីតាំង​ស្ថានីយ ប៉ូលិស ក្នុងទីក្រុង Herat ​ប្រទេសអាហ្វហ្គានីស្ថាន ។ នៅក្នុងការវាយប្រហារនោះបណ្តាលឲ្យ មនុស្ស ៦នាក់ស្លាប់ ក្នុងនោះមានខាងក្រុមជនវាយប្រហារ៣នាក់ផងដែរ។

អ្នកនាំពាក្យរដ្ឋាភិបាល កាលពីថ្ងៃអាទិត្យប្រកាសថា ហេតុការណ៍វាយប្រហារកើតឡើងកាលពីយប់ថ្ងៃសៅរ៍ ក្រោយពេលដែលខ្មាន់កាំភ្លើង មិនលើសពី៣នាក់ ថ្លើមធំហ៊ានឡោមព័ទ្ធបាញ់ប្រហារមកលើស្ថានីយប៉ុស្តិ៍ប៉ូលិសនៅក្នុងតំបន់ Pul-e-Rangina ។

ប្រភពថា ក្នុងចំណោមអ្នកស្លាប់ទាំង៦នាក់ មានកម្លាំងប៉ូលិស៣នាក់ ជនស៊ីវិល២នាក់ ម្នាក់ជាកូនក្មេង និងជនវាយប្រហារម្នាក់ផងដែរ ។ ប៉ូលិស៣នាក់ទៀតរងរបួស ក្នុងនោះប៉ូលិសបានដោះគ្រាប់បែកពីក្នុងរថយន្តដែលក្រុមឧទ្ទាមប៉ុនប៉ងបំផ្ទុះ ។

ខ្មាន់កាំភ្លើង២នាក់រត់យករួចខ្លួន ខណៈមិនបានសម្រេច ពេលដែលព្យាយាមចូលទៅកាន់ខាងក្នុងអគារនោះ ។ ក្រុមឧទ្ទាមតាលីបង់ប្រកាសទទួលស្គាល់ការវាយប្រហារនេះ ។

កាលពីថ្ងៃទី២៤ ខែធ្នូ កន្លងទៅនេះ ក្រុមខ្មាន់កាំភ្លើងមានគ្នា៥នាក់ប៉ុណ្នោះចូលទៅកាន់អគាររដ្ឋាភិបាលមួយកន្លែងនៅក្នុងទីក្រុងកាប៊ូលធ្វើសកម្មភាពបាញ់ប្រហារ និងបំផ្ទុះគ្រាប់បែកសម្លាប់មនុស្ស៤៧នាក់ និង២៧នាក់ទៀតរងរបួស ៕


ចែករំលែក៖