ព័ត៌មានទាន់ហេតុការណ៍៖

អ៊ីស្រាអែលកម្ទេច រូងក្រោមដី របស់ក្រុម ហេបូឡស់នៅលីបង់

ចែករំលែក៖

អ្នកនាំពាក្យយោធាអ៊ីស្រាអែលនិយាយថា រូងក្រោមដីចុងក្រោយដែលរកឃើញនេះ មានប្រវែងរាប់រយម៉ែត្រ ពីក្នុងដែនដីលីបង់ ចូលមកទឹកដីអ៊ីស្រាអែល ត្រូវបានកម្ទេចចោល ។

យោធាអ៊ីស្រាអែល បានប្រកាសបញ្ចប់ប្រតិបត្តិការ នៅតាមបន្ទាត់ព្រំដែនលីបង់ ដោយបំផ្លាញចោលរូងក្រោមដី ដែលក្រុមឧទ្ទាម Hezbollahបានជីក ដើម្បីឆ្លងចូលទឹកដីអ៊ីស្រាអែល កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៩ ។ អ៊ីស្រាអែលបានរកឃើញរូងក្រោមដីទី៦ ដែលជារូងធំផុតមិនធ្លាប់ជួបប្រទះ និងជារូងចុងក្រោយផងដែររបស់ក្រុម Hezbollahនោះ ។

កាលពីខែមុន យោធាអ៊ីស្រាអែលបានធ្វើ «ប្រតិបត្តិការ ការពារភាគខាងជើង» ដោយស្វែងរក និងបំផ្លាញចោល នូវអ្វីដែលគេហៅថា ជាបណ្តាញដ៏ធំមួយ នៃរូងក្រោមដីក្រុម Hezbollah ដែលបង្កើតឡើងដើម្បីឆ្លងព្រំដែនចូលមកវាយប្រហារ ក្នុងទឹកដីអ៊ីស្រាអែល ។

អ៊ីស្រាអែល និងអង្គការសហប្រជាជាតិផងដែរ និយាយថា ការជីករូងទាំងនោះ បានរំលោភលើដំណោះស្រាយ នៃកិច្ចព្រមព្រៀងឈប់បាញ់មួយ ដែលបានបញ្ចប់សង្គ្រាមដ៏បំផ្លិចបំផ្លាញរវាងអ៊ីស្រាអែល នឹងក្រុម Hezbollah ក្នុងឆ្នាំ២០០៦ ៕


ចែករំលែក៖