ព័ត៌មានទាន់ហេតុការណ៍៖

អបអរ និងប្រារព្ធបុណ្យចូលឆ្នាំចិននៅណាហ្គាវើលដ៍!

ចែករំលែក៖

រាជធានីភ្នំពេញ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ ៖ ណាហ្គាវើលដ៍ សូមគោរពអញ្ជើញពុកម៉ែបងប្អូនទាំងអស់មកប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំមហាលាភ និងរីករាយពិសាម្ហូបចិនមហាសម្បត្តិរសជាតិដើម ទទួលយកកាដូ និងអាំងប៉ាវ និងទស្សនាការសម្តែងសិល្បៈដ៏អស្ចារ្យដើម្បីសិរីសួស្តី និងស្វាគមន៍ឆ្នាំកុរ។

ពិធីបុណ្យចូលឆ្នាំចិន គឺជាពេលវេលាដ៏ស័ក្តិសមឥតខ្ចោះសម្រាប់ការជួបជុំគ្រួសារនៅភោជនីយដ្ឋានប្រណីតចិន Fortune Palace និង Hall of Golden Chimes នៅណាហ្គាវើលដ៍។ ជួបជុំក្រុមគ្រួសារ សាច់ញាតិ និងអ្នកជាទីស្រឡាញ់របស់អ្នក និងពិសាម្ហូប “អ៊ីសាង” ដែលជាម្ហូបង៉ូវហេងពិសេសប្រចាំតំបន់អាស៊ីភាគអាគ្នេយ៍ និងផ្តល់លាភសំណាងពេញមួយឆ្នាំ។ អ្នកអាចជ្រើសរើសគ្រឿងផ្សំបន្ថែមជាច្រើន ដូចជាត្រីសាលម៉ុនណ័រវ៉េ លៀសមហាសមុទ្រប៉ាស៊ីហ្វិក ប៉ាវហ៊ឺអាហ្វ្រិកខាងត្បូង ឬបង្កងអូស្ត្រាលីជាលក្ខណៈចានតូច ឬធំ និងអាចពិសានៅក្នុងភោជនីយដ្ឋាន ឬខ្ចប់យកទៅគេហដ្ឋានក៏បាន។

ភោជនីយដ្ឋានប្រណីតចិនទាំងពីរ ក៏មានផ្តល់ជូននូវម្ហូបបុណ្យចូលឆ្នាំចិនពិសេសផងដែរ តម្លៃចាប់ពី ២៣៨ ដុល្លារសម្រាប់ ៤ នាក់ ឬ ៤៨៨ ដុល្លារសម្រាប់ ១០ នាក់។ រីករាយពិសាម្ហូបណែនាំដោយមេចុងភៅនៅភោជនីយដ្ឋានចិន Hall of Golden Chimes រួមមាន ស៊ុបមាន់ជាមួយយិនស៊ិនអាមេរិក ទាប៉េកាំង និងខជើងជ្រូកជាមួយផ្សិត និងសារាយខ្មៅ ឬអ្នកអាចភ្លក្សម្ហូបមហាសម្បត្តិចិន “ពូន ឆយ” ក៏បានដែលមានគ្រឿងសមុទ្រ សាច់ និងបន្លែគុណភាពខ្ពស់។ ជម្រើសមួយទៀត អ្នកអាចមកពិសាអាហារប៊ុហ្វេអន្តរជាតិពេលល្ងាចនៅភោជនីយដ្ឋាន 2Pangea ជាមួយតម្លៃ ៨ ដុល្លារប៉ុណ្ណោះសម្រាប់រាល់អ្នកញ៉ាំទី ២។ សូមណែនាំឲ្យកក់ទុកមុនតាមរយៈ dining@nagaworld.com

ប្រសិនបើអ្នកចង់ទិញនំសម្រាប់ធ្វើជាកាដូ យើងសូមណែនាំឲ្យអ្នកទិញនំម្សៅអង្ករដំណើបចិនតម្លៃ ២២ ដុល្លារដែលមាន ៤ រសជាតិ រួមមានរសជាតិស្ករត្នោត ទឹកឃ្មុំ ស្លឹកតើយ និងឆៃថាវស។ អ្នកនឹងទទួលបានកាដូជាតុក្កតារូបកូនជ្រូកដ៏ស្អាតមួយនៅពេលអ្នកចំណាយ ៦៨ ដុល្លារ ឬច្រើនជាងនេះនៅក្នុងវិក្កយបត្រមួយនៅភោជនីយដ្ឋានណាមួយរបស់ណាហ្គាវើលដ៍ ចំណាយយ៉ាងហោចណាស់ ៥០ ដុល្លារទៅលើកញ្ចប់ធ្វើដំណើរកម្សាន្តជាមួយក្រុមហ៊ុនទេសចរណ៍ហ្គោលដេន ប៉ាសេច៍ ដេសធីណេសិនរបស់ណាហ្គាវើលដ៍ កក់កញ្ចប់សេវាកម្មស្ប៉ាតម្លៃចាប់ពី ៩៨ ដុល្លារ ឬទិញកញ្ចប់ស្នាក់នៅ Gold ឬ Silver ។

ទេវតាទ្រព្យ និងម៉ាស់ស្កត់ជាច្រើន នឹងដើរនៅក្នុងអាគារណាហ្គាវើលដ៍ និងណាហ្គាទី ២ រៀងរាល់ថ្ងៃ ចាប់ពីម៉ោង ៦ ល្ងាចដើម្បីជូនពរ និងផ្តល់អាំងប៉ាវដល់ភ្ញៀវ និងអតិថិជនរបស់ខ្លួន! ទេវតាទ្រព្យ និងម៉ាស់ស្កត់ទាំងអស់ នឹងចូលរួមផ្តល់ការសម្តែងសិល្បៈអបអរបុណ្យចូលឆ្នាំចិនជាមួយអ្នកសម្តែងអន្តរជាតិផ្សេងទៀតផងដែរជារៀងរាល់ថ្ងៃ ចាប់ពីម៉ោង ១០ យប់ នៅឆាកជាន់ផ្ទាល់ដីណាហ្គាវើលដ៍។ ពិសេស អ្នកអាចថតរូបជាមួយមនុស្សយន្តដ៏ស្រស់ស្អាតជាច្រើននៅក្នុងអាគារណាហ្គាវើលដ៍ផងដែរ។  

ណាហ្គាវើលដ៍​ ផ្តល់ជូននូវកម្មវិធីកម្សាន្តសម្បូរបែប និងម្ហូបពិសេសជាច្រើនមុខដើម្បីអបអរបុណ្យចូលឆ្នាំចិន។ ណាហ្គាវើលដ៍ ជូនពរឲ្យពុកម៉ែបងប្អូនទាំងអស់មានសុខភាពល្អ សុភមង្គល និងសំណាងល្អក្នុងឆ្នាំ ២០១៩ និងឆ្នាំបន្តបន្ទាប់។ សួស្តីឆ្នាំថ្មីប្រពៃណីចិន!

###

អំពីណាហ្គាវើលដ៍

ជាមួយការពង្រីកបន្ថែមថ្មីចុងក្រោយ ណាហ្គាវើលដ៍ មានបន្ទប់ប្រភេទស្វីត និងដឺលុច្សជាង ១.៦៥៨ បន្ទប់ ភោជនីយដ្ឋាន បានីយដ្ឋាន និងក្លឹប ២៧ កន្លែង មណ្ឌលស្ប៉ាប្រណីតពីរ សាលមហោស្រព NABA ដែលមាន ២.០០០ កៅអីនៅណាហ្គាទី ២  ផ្សារទំនិញរួចពន្ធប្រតិបត្តិការដោយក្រុមហ៊ុន China Duty Free Group ដែលជាផ្សារទំនើបក្រោមដីទីមួយក្នុងប្រទេសកម្ពុជាដែលមានលក់ទំនិញម៉ាកអន្តរជាតិល្បីៗ សេវាកម្សាន្តសម្បូរបែប និងសាលប្រជុំដែលបំពាក់ដោយបរិក្ខារទំនើបៗ ។

សម្រាប់សំណួរទាក់ទងនឹងការផ្សព្វផ្សាយ ឬរូបភាព សូមទាក់ទងមកកាន់ ៖

Ms. Melanie Loong

Senior Marketing Communications Manager

Tel: (+855) 10 737 684

Email: melanieloong@nagaworld.com

កញ្ញា ភោគ សូលីនដា

Brand Executive, Marketing Communications

Tel: (+855) 15 61 88 86

Email: phouksolinda@nagaworld.com

អត្ថបទ៖ ស តារា

ម្ហូបមហាសម្បត្តិនៅភោជនីយដ្ឋានឈ្នះពានរង្វាន់របស់ណាហ្គាវើលដ៍

សួស្តីឆ្នាំថ្មីប្រពៃណីចិន ពីណាហ្គាវើលដ៍!

ណាហ្គាវើលដ៍ ផ្តល់ជូនការសម្តែងសិល្បៈដ៏អស្ចារ្យដោយសេរីសម្រាប់គ្រប់វ័យ

ទទួលបានតុក្កតារូបកូនជ្រូកឥតគិតថ្លៃ រហូតអស់ពីស្តុក


ចែករំលែក៖