ព័ត៌មានទាន់ហេតុការណ៍៖

សូម្បីតែប្រធានាធិបតី ក៏ទទួលសំណូកពីស្តេចគ្រឿងញៀននៅមិចស៊ីកូដែរ​

ចែករំលែក៖

ក្រោយពេល ស្តេចក្រាញ់ ជួញដូរគ្រឿង ញៀនត្រូវបានចាប់ខ្លួន ហើយកាត់ទោសនៅអាមេរិក អ្វីគ្រប់យ៉ាងត្រូវបានលាតត្រដាង ក្នុងនោះ​អតីតប្រធានាធិបតីប្រទេសមិចស៊ីកូ ក៏ទទួលប្រាក់ពី​ ក្រុមជួញដូរគ្រឿងញៀននោះដែរ ។ ទាំងនោះហើយទើប បញ្ហាជួញដូរគ្រឿងញៀន នៅក្នុងប្រទេសនោះ ក៏ដូចជាការនាំគ្រឿងញៀនចូលទឹកដីអាមេរិក មិនអាចទប់ស្កាត់បាន។

មេជួញដូរគ្រឿងញៀនដ៏ល្បីល្បាញបំផុតនៅក្នុងប្រទេសម៉ិចស៊ីកូ លោក​ Joaquin El Chapo Guzman ​ធ្លាប់ផ្តល់ប្រាក់ ប្រមាណ​១០០លានដុល្លារអាមេរិក ដល់អតីតប្រធានាធិបតី លោក​ Enrique Pena Tieto ​។ ទាំងនោះជាសម្តីសារភាព របស់មេគ្រឿងញៀន ​Guzman ​នៅក្នុងសាវនាការ អាមេរិក កាលពីថ្ងៃទី​១៥ខែមករា​។

តុលាការអាមេរិកបានចាប់ផ្តើមកាត់ក្តីមេគ្រឿងញៀន​ Guzman ​តាំងពីខែវិច្ឆិកាឆ្នាំ២០១៨ ហើយពេលនេះគឺជាសម្តីសារភាព បង្កភាពផ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសូម្បីតែប្រធានាធិបតី ក៏ទទួលសំណូកពីក្រុមជួញដូរគ្រឿងញៀនផងដែរ ទាំងនោះហើយទើបមិនអាចកម្ចាត់ក្រុម ជួញដូគ្រឿងញៀនបាន។

សារព័ត៌មានរ៉យទ័រ​ នៅថ្ងៃទី ១៦ខែមករា បានដកស្រងសម្តី លោក​ Alex Cifuentes ​ ជាបុគ្គលបានសារភាពថា​ជាដៃស្តាំរបស់ មេដឹកនាំគ្រឿងញៀន​​ Guzman ​ បានឲ្យដឹងថា​ កាលពី៣ឆ្នាំមុន​ អតីតប្រធានាធិបតី មិចស៊ីកូ លោក​ Pena Nieto ​បានជួបជាមួយ លោក​Guzman មុន ដោយស្នើរប្រាក់​២៥០លានដុល្លារ​ ។ក្រោយមកដល់ខែតុលា Guzman ​បានបញ្ជូនប្រាក់ចំនួន ១០០លានដុល្លារដល់ លោក​ Pena Nieto នៅពេលដែលលោកទើបតែជាប់ឆ្នោត ជាប្រធានាធិបតីប្រទេសនេះ ។​អតីតប្រធានាធិបតី​ធ្លាប់បានផ្ញើរសា ទៅកាន់ មេជួញដូរគ្រឿងញៀនថា​ លោកមិនចាំបាច់រស់នៅដោយលួចលាក់ទៀតឡើយ​។

សារព័ត៌មានរ៉យទ័រ​បានផ្សាយថា​ នៅពេលនេះ មិនទាន់អាចទំនាក់ទំនង ជាមួយ​លោក​ Pena Nieto ​និងអតីត អ្នកនាំពាក្យ របស់លោក ដើម្បីធ្វើបទសម្ភាសន៍នោះឡើយ។ ប៉ុន្តែកន្លងមក អតីតប្រធានាធិបតី​បានច្រានចោលថា លោក មិនដែលទទួលប្រាក់ពិ មេជួញដូរគ្រឿងញៀននេះឡើយ ។

លោក​ Pena Nieto ​ជាអតីតប្រធានាធិបតី មិចស៊ីកូ កាន់តំណែង តាំងពីខែធ្នូ ឆ្នាំ ២០១២ដល់ខែវិច្ឆិកាឆ្នាំ២០១៨។ នៅមុនពេលឡើងកាន់តំណែងជាប្រធានាធិបតី លោក​គឺជាអភិបាលរដ្ឋ មិចស៊ីកូ ។

លោក​ Guzman ​គឺជាមេដឹកនាំគ្រឿងញៀន​ធំបំផុតនៅលើពិភពលោក ដែលគេឲ្យឈ្មោះថា​«ស្តេចគ្រឿងញៀន»។ តុលាការបានចាប់ផ្តើមកាត់ទោស លោក​ Guzman ជាផ្លូវការនៅក្នុងតុលាការ ទីក្រុងញ៉ូវយ៉កអាមេរិក នាថ្ងៃទី​៥ខែវិច្ឆិកា ឆ្នាំ​២០១៨។ មេគ្រឿងញៀន​Guzman ​អាយុ​៦១ អាចត្រូវជាប់គុកអស់មួយជីវិត​ ។

តាមតុលាកា អាមេរិក ក្រុមជួញដូរគ្រឿងញៀន​ Sinaloa Do Guzman ​បានបង្កើតឡើងនៅឆ្នាំ​១៩៨៩ ជាក្រុមជួញដូរគ្រឿងញៀនធំបំផុតលើពិភពលោក​ ដោយមានសមាជិករាប់ពាន់នាក់ ។ ចាប់តាំងពីឆ្នាំ ១៩៨៩មកទលឆ្នាំ​២០១៤​ក្រុមនេះបានលក់ គ្រឿងញៀនទៅកាន់អាមេរិក មានរហូតដល់ទៅ​ជាង ១៥៤ តោន ហើយទទួលបានប្រាក់មកវិញដល់ទៅជាង​១៤ពាន់លានដុល្លារអាមេរិក ៕


ចែករំលែក៖