ព័ត៌មានទាន់ហេតុការណ៍៖

កាប់និងដុតកម្ទេចកញ្ឆា២១១៥ដើមដែលជនខឹលខូចលួចដាំខុសច្បាប់នៅ៦ទីតាំង

ចែករំលែក៖

ខេត្តតាកែវ: កញ្ឆាចំនួន២១១៥ដើមត្រូវបានកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកគិរីវង់ ចុះរុករកកាប់នឹងដុតបំផ្លាញចោលទាំងស្រុង បន្ទាប់ពីជនមិនខឹលខូចដាំលួចលាក់ខុស ច្បាប់ក្នុងចម្ការមានចំនួន៦ទីតាំង ។

ការកម្ទេចកញ្ឆាដាំខុសច្បាប់នេះបានប្រព្រឹត្តទៅកាលពីម៉ោង​៧និង៣០នាទី ព្រឹក ថ្ងៃពុធ ១១​កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅ​ក្នុងភូមិជ្រោយ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ ក្រោមការចង្អុល​បង្ហាញ​​ពីសំណាក់​លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ នគរបាលខេត្តតាកែវ និងក្រោមការដឹកនាំ ដោយ លោកវរសេនីយ៍ឯក យុគ សារ៉ាត់ អធិការនគរបាលស្រុក ស្រុកគិរីវង់ ។

មន្រ្តីនគរបាលស្រុកគិរីវង់បានឲ្យដឹងថា ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានរុករកឃើញ ជនមិនស្គាល់មុខលួចដាំកញ្ឆាលួចលាក់ខុសច្បាប់ចំនួនចំនួន​៦ទីតាំង និងបានកាប់នឹងដុតបំផ្លាញចោល ស្មើនឹង២១១៥ដើម វាយកម្ទេចអាងស្តុកទឹក​១អាង នៅចំណុចខ្នងបន្ទាយ និងអង់តែន ស្ថិតនៅក្នុងភូមិជ្រោយ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង ខេត្តតាកែវ ដែលមានផ្ទៃដីប្រមាណ១៥៧០ម៉ែត្រការ៉េ​។

បច្ចុប្បន្នកម្លាំងជំនាញកំពុងស្រាវជ្រាវរកម្ចាស់ទីតាំង ដើម្បីកសាងសំណុំរឿង ចាប់ខ្លួនយកមកផ្តន្ទាទោសតាមច្បាប់ឲ្យខាងតែបាន​៕ សហការី


ចែករំលែក៖