ព័ត៌មានទាន់ហេតុការណ៍៖

ក្រោយកាត់ទោសប្រហារជីវិតជនជាតិកាណាដា, ចិនស្នើឲ្យ​ពលរដ្ឋប្រុងប្រយ័ត្ន ពេលទៅកាន់ប្រទេសនោះ

ចែករំលែក៖

នៅពេលនេះដែរ រដ្ឋាភិបាលទីក្រុងប៉េកាំង បានស្នើដល់មន្ត្រី អ្នកគ្រប់គ្រងក្រុមហ៊ុន​ធំៗរបស់ចិននៅក្រៅប្រទេស កាត់បន្ថយការធ្វើដំណើរទៅកាន់ប្រទេស ដូចជា​ អាមេរិក អង់គ្លេស កាណាដា អូស្ត្រាលី​ និងញូវហ្សឺឡេន ដើម្បីបញ្ចៀសហេតុការណ៍អាក្រក់កើតឡើង ​។

រដ្ឋាភិបាលទីក្រុងប៉េកាំង ក៏ដូចជាកាណាដា បានព្រមានដល់ពលរដ្ឋរបស់ខ្លួនមានការប្រុងប្រយ័ត្ន ពេលធ្វើដំណើរ ទៅកាន់ ប្រទេស​ដែល​ជាគូបដិបក្ខនឹងគ្នា ។ សកម្មភាពខាងលើ កើតឡើង​ក្រោយពេលដែល កាណាដា បានចាប់ខ្លួន​ពលរដ្ឋចិន តាមសំណើរបស់ប្រទេសទី​៣ ។ ​ចំណែកចិនវិញ ក៏បានចាប់ខ្លួនពលរដ្ឋ​កាណាដា ដោយចោទប្រកាន់ពីបទចារកម្មផងដែរ ។

ទំនាក់ទំនងកាន់តែតានតឹងនោះ ក្រោយពេល តុលាការចិន​បានសម្រេចកាត់ទោស ប្រហារជីវិត ដល់ពលរដ្ឋ​កាណាដា ម្នាក់ពីបទជួញដូរគ្រឿងញៀន ។ នៅពេលនេះដែរ​កាណាដា​បានស្នើដល់រដ្ឋាភីបាលទីក្រុងប៉េកាំង លើកលែងទោសប្រហារជីវិត ដល់ ពលរដ្ឋ កាណាដា ។

រដ្ឋមន្ត្រីការបរទេសកាណាដា​លោកស្រី​ Freeland ​បាននិយាយទៅកាន់ក្រុមអ្នកសារព័ត៌មាន​ថា​«យើង បាននិយាយទៅកាន់អគ្គរដ្ឋទូតចិនប្រចាំនៅកាណាដា​ដោយស្នើរឲ្យលើកលែងទោសស្លាប់ ដល់ពលរដ្ឋកាណាដា​»។ លោកស្រីបន្តទៀតថា ​ដូចអ្នកគ្រប់គ្នាបានដឹងហើយ នៅប្រទេសកាណាដា មិនមាន ច្បាប់ប្រហារជីវិតនោះឡើយ ។កាណាដា បានប្រឆាំងនិង សកម្មភាពកាត់ទោសប្រហារជីវិត​របស់ចិន ។

អ្នកឯកទេសស្រាវជ្រាវ មកពី មហាវិទ្យាល័យ​ Scott McKnight មកពីមហាវិទ្យាល័យ​​Toronto ​បានវាយតម្លៃថា​ទីក្រុងប៉េកាំង និងធ្វើឲ្យស្ថានភាពកាន់តែតានតឹង​ នឹងដាក់គំនាប់ បង្ខំឲ្យកាណាដា​ដោះលែង អគ្គនាយកហិរញ្ញវត្ថុ របស់ក្រុមហ៊ុន ហួរវាយ មុនពេលបញ្ជូនទៅកាន់អាមេរិក ៕


ចែករំលែក៖