ព័ត៌មានទាន់ហេតុការណ៍៖

ភ្លើងឆេះព្រៃនៅអាមេរិក ធ្វើឲ្យក្រុមហ៊ុនធានារ៉ាបរងប្រកាសក្ស័យធន

ចែករំលែក៖

ក្រុមហ៊ុនផ្គត់ផ្គង់ ថាមពលអគ្គិសនី និង ហ្គាស​PG&E ​ ជាប់ពាក់ព័ន្ធ នឹងភ្លើងឆេះព្រៃជា ប្រវត្តិសាស្ត្រ នៅអាមេរិក កាលពីឆ្នាំ​២០១៨ ដោយមានអ្នកស្លាប់ដល់ទៅ ៨៦នាក់​ ពេលនេះ គ្រោងដាក់លិខិត សុំការពារ ពីការក្ស័យធន នៅចុងខែមករានេះ ដល់រដ្ឋាភិបាលអាមេរិក ក្រោយពេលទាមទារសំណង ច្រើនលើសលប់ពីជនរងគ្រោះដោយភ្លើងឆេះព្រៃ ។

នៅថ្ងៃទី​១៥ ខែមករា ក្រុមហ៊ុន PG&E ដែលមានទីតាំងនៅ San Francisco ​បានប្រកាសឲ្យដឹងថា​ ក្រុមហ៊ុន ត្រូវសងសំណង គិតជាទឹកប្រាក់ជាង ៣០ពាន់លានដុល្លារអាមេរិក​ ដល់ជនរងគ្រោះដោយភ្លើងឆេះព្រៃ​ Camp Fire ​កាលពីខែតុលាឆ្នាំ​២០១៨​។ការសម្រេចខាងលើកើតឡើងក្រោយពេល ដែលអគ្គនាយក ក្រុមហ៊ុន​លោក​ Geisha Williams ​បានប្រកាសលាលែងចេញពីតំណែង ។

ពាក្យព័ន្ធនឹងការសម្រេចសុំការពារ ក្ស័យធុន គឺត្រូវដាក់លិខិត ឲ្យបានមុន១៥ថ្ងៃ​ ក្រោយពេលជូនដំណឹង។ ការសម្រេចខាងលើ របស់ក្រុមហ៊ុន​ PG&E នឹងធ្វើឲ្យប៉ះពាល់ដល់ អតិថជនដល់ទៅជាង​១៦លាននាក់នៅ កាលីហ្វ័រញ៉ា។

Camp Fire ​ត្រូវបានចាត់ទុកថាជាភ្លើងឆេះព្រៃទ្រងទ្រាយធំបំផុតមិនធ្លាប់មាន នៅក្នុងប្រវត្តិសាស្ត្រអាមេរិក បង្ករការខូចខាតយ៉ាងធំធេងទាំងទ្រព្យសម្បត្តិនិងអាយុជីវិត ។ ភ្លើងចាប់ផ្តើមឆាប់ឆេះនៅថ្ងៃទី ៨ខែវិច្ឆិកាឆ្នាំ​២០១៨ ហើយគ្រប់គ្រងបានទាំងស្រុងនៅថ្ងៃទី​២៥ខែវិច្ឆិកា​៕


ចែករំលែក៖