ខេត្តកំពង់ស្ពឺ: បុរសជាទាហានកងពលលេខ៩១១ឆត្រយោងម្នាក់ ដែលចាក់សាំងដុតសម្លាប់ខ្លួន ព្រោះតែប្រចណ្ឌប្រពន្ធ បានស្លាប់នៅព្រឹក ថ្ងៃពុធ ១១ កើត ខែបុស្ស ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩ ហើយ ក្រោយពីបញ្ជូនទៅកាន់មន្ទីរពេទ្យខេត្តកំពង់ស្ពឺ រួចបន្តបញ្ជូនមកកាន់មន្ទីរពេទ្យព្រះកុសុម:បានតែ៣ថ្ងៃ ។
មន្ត្រីនគរបាលខែត្តកំពង់ស្ពឺបានឲ្យដឹងថា ហេតុការណ៍នេះកើតឡើងនៅម៉ោង៣ទៀបភ្លឺ ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៩ ក្នុងភូមិថ្លុកឈើទាល សង្កាត់សុពរ័ទេព ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ហើយជនរងគ្រោះមានឈ្មោះ នង អេង ហៅរ៉ា ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរជាទាហានកងពលលេខ៩១១ឆត្រ័យោង មានប្រពន្ធឈ្មោះ សួន រ៉ៃ អាយុ៣៥ឆ្នាំ និងមានកូនចំនួន២នាក់ ក្នុងបន្ទុកគ្រួសារ។
ប្រភពដដែលបានឲ្យដឹងទៀតថា ករណីនេះកើតឡើងដោយសារតែភ្លើងប្រចណ្ឌ ប្តីឈ្លោះជាមួយនឹងប្រពន្ធ រួចប្រពន្ធក៏ទៅដេកនៅផ្ទះឪពុកបង្កើតប្តីក៏ទៅតាម ហើយក្រោយមកប្តីបានសុំទៅផ្ទះមុន និងទូរស័ព្ទហៅប្រពន្ធឲ្យមកផ្ទះដែរ តែប្រពន្ធថាចាំព្រឹក។ ដោយសារមិនអស់ចិត្តប្រពន្ធក៏ត្រឡប់ទៅផ្ទះវិញតាមដែលប្តីហៅ តែអកុសលទៅដល់ស្រាប់តែឃើញប្តីចាក់សាំងដុតខ្លួនឯងឆេះខ្លោចស្បែកទៅហើយ គ្រាដែលប្រជាពលរដ្ឋជួយពន្លត់ រួចបញ្ជូនទៅមន្ទីរពេទ្យខេត្តកំពង់ស្ពឺភ្លាមតែដោយរបួសធ្ងន់ធ្ងរពេកក៏បន្តបញ្ជូនមកកាន់មន្ទីរពេទ្យព្រះកុសុម: តែបាន៣ក៏ដាច់ខ្យល់ស្លាប់តែម្តង។
ក្រោយកើតហេតុសមត្ថកិច្ចបានចុះទៅធ្វើការពិនិត្យសព បានឲ្យដឹងថាជនរងគ្រោះ ពិតជាធ្វើអត្តឃាតចាក់សាំងដុតខ្លួនឯងប្រាកដមែនក៏បានធ្វើកំណត់ហេតុប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕ សហការី