ព័ត៌មានទាន់ហេតុការណ៍៖

ដូចតារាសម្តែង ម៉ានីកា ពេលនេះពិធីករ លី ធី ក៏ជួបជំងឺគ្រោះថ្នាក់មួយដែរ

ចែករំលែក៖

ភ្នំពេញ ៖ កាលពីកន្លងទៅមានការភ្ញាក់ផ្អើលសម្រាប់មហាជនជាខ្លាំងក្រោយពីតារាសម្តែងស្រីស្រស់សោភា កញ្ញា ម៉ានីកាបានជួបប្រទះជំងឺអាឡែកស៊ីច្រមុះធ្ងន់ធ្ងរដែលស្ទើតែធ្វើឲ្យនាងបាត់បង់ជីវិត។ ជួបរឿងស្រដៀងគ្នានេះ ពិធីករទូរទស្សន៍ម្នាក់គឺលោក លី ធី បានជួបស្ថានភាពជំងឺស្រដៀងគ្នានេះ រហូតធ្វើឲ្យលោករំលឹកឲ្យមហាជនយកចិត្តទុកដាក់ឲ្យបានខ្លាំងលើសុខភាពផ្ទាល់ខ្លួន។

តារាសម្ដែងកញ្ញាម៉ានីកាលេចចេញអាការៈអាល័ក្សស៊ីច្រមុះធ្ងន់ធ្ងររហូតមានខ្ទុះត្រូវបូមចេញបន្ទាន់ហើយនាងក៏បានខកខានក្នុងការសម្តែងភាពយន្តមួយរយៈ ។ ជួបរឿងស្ថានភាពសុខភាពធ្ងន់ធ្ងរដូចគ្នានេះដែរ លោក លី ធី ពិធីករកម្មវិធី​Money Hunter របស់ទូរទស្សន៍ក្រសួងមហាផ្ទៃ Nice TV កំពុងសម្រាកព្យាបាលជំងឺដ៏កាចសាហាវមួយនេះ។ ថ្លែងពីខេត្តសៀមរាប តារាសម្តែង និងជាពិធីកររូបនេះបានបញ្ជាក់ថា ដោយសារការធ្វេសប្រហែស លោកបានពន្យាពេលជួបជាមួយវេជ្ជបណ្ឌិត រហូតបណ្តោយឲ្យស្ថានភាពជំងឺច្រមុះរបស់លោកកាន់តែធ្ងន់ធ្ងរ។

លោកថាវាធ្វើទុក្ខខ្លាំងស្ទើគ្រប់ផ្នែកទាំងអស់នៃរាងកាយ ទាំងផ្លូវដង្ហើម ការឈឺក្បាល និងផ្លូវចិត្តគឺធ្វើឲ្យលោកម៉ួម៉ៅជាដើម។ លោកថាពេលនេះលោកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមួយនៅខេត្តសៀមរាប ដែលការព្យាបាលនេះគឺពិតជាពិបាកក្នុងការទ្រាំព្រោះតែស្ថានភាពជំងឺស្ទើតែហួសពេលទៅហើយ ហើយត្រូវបន្តចំណាយពេលជាច្រើនខែដើម្បីពិនិត្យតាមដានជំងឺមួយនេះ។ លោកក៏បានផ្តាំផ្ញើឲ្យមហាជនទាំងអស់ថែទាំសុខភាពឲ្យបានដិតដល់ និងចាត់ទុក្ខសុខភាពមានតម្លៃជាងដុំមាសដែលមិនអាចមើលរំលង និងធ្វេសប្រហែសបាន។

គួរបញ្ជាក់ដែរថា តាមពេទ្យជំនាញអាឡែកស៊ីច្រមុះគឺជាការតឹងច្រមុះរមាស់ច្រមុះហៀរសម្បោររមាស់ក្រអូមមាត់រមាស់កឈឺកមានស្លេស្មច្រើនឈឺក្បាលនេះអាចជារោគសញ្ញានៃជម្ងឺអាឡែកស៊ីច្រមុះ។ជំងឺអាឡែកស៊ីច្រមុះនេះគេសង្កេតឃើញថា២ភាគ៣នៃអ្នកជម្ងឺច្រើនតែកើតមានឡើងមុនអាយុ៣០ឆ្នាំហើយក្មេងៗឧស្សាហ៍កើតជាងមនុស្សចាស់។ជម្ងឺនេះភាគច្រើនបង្កឡើងដោយសារបរិស្ថានឬអាចបណ្ដាលមកពីតំណពូជក៏ថាបាន។ការមិនព្យាបាលទាល់ពេលវេលាជំងឺនេះនឹងផ្តល់ផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពរាងកាយ៕ ដោយ វឌ្ឍនា

 

 

 


ចែករំលែក៖