ភ្នំពេញ៖ យ៉ាងហោចណាស់មានតារាចម្រៀង៣រូបថ្មីបន្ថែមទៀត ដែលគេស្គាល់ថាជាអ្នកមានសមត្ថភាព និងមានសំឡេងពិរោះត្រូវបានគេឃើញលេចមុខ ក្នុងផលិតកម្មថ្មីគឺផលិតកម្មមរតកមេឌៀ ។ តារាទាំង៣រូបនោះមានដូចជាកញ្ញា ។
លេចមុខក្នុងផលិតកម្មថ្មីស្រាប់តែតារាចម្រៀងទាំងនេះបានបង្ហើរសំនៀងយ៉ាងពិរោះរបស់ខ្លួនក្នុងម្នាក់ៗមិនតិចជាង២បទទេ ។ វត្តមានរបស់អ្នកទាំងបីគឺក្រោយពីផលិតកម្ម មរតកមេឌៀបានប្រមូលយកអ្នកមានសមត្ថភាពច្រៀងដែលមានប្រភពមកពីកម្មវិធីប្រឡងលំដាប់ថ្នាក់ពិភពលោកខាងលើឲ្យមកចូលច្រៀងជាបន្តបន្ទាប់ ។ តារាចម្រៀងស្រស់សោភាកញ្ញា ដានីកា បានបញ្ជាក់ថាក្រោយពីទទួលបានឱកាសជ្រកក្រោមដំបូលផលិតកម្មថ្មីជាលើកដំបូងនាងបញ្ចេញស្នាដៃបទចម្រៀងថ្មីផ្ទាល់ខ្លួន២បទដូចជាបទ និងបទ ។
កញ្ញាបន្តថា ក្រោយពីបញ្ចប់ការប្រឡងCambodian Idolរដូវកាលទី២កន្លងមកនាងមិនទទួលបានឱកាសបញ្ចេញទេពកោសលនោះទេ ប៉ុន្តែក្រោយពីចូលក្នុងផលិតកម្មនេះបានធ្វើឲ្យទស្សនិកជនដែលរងចាំស្តាប់នាងច្រៀងក៏រំភើបចិត្ត និងពេញចិត្តដែរបើទោះបីជាស្នាដៃច្រៀង និងនិពន្ធមិនទាន់ល្អឥតខ្ចោះប៉ុន្តែវាគឺជាឱកាសបើកផ្លូវសម្រាប់នាងឈានទៅឈោងចាប់ពង្រីកទីផ្សារការងារបានដែរ ។
ស្រដៀងគ្នានេះដែរអ្នកស្រី ជិន ចាន់ធឿន ដែលទើបនឹងបង្ហើរសំនៀងក្នុងបទមរតកដើមគឺបទ ជើងមេឃពណ៌ខ្មៅ និងបទ អស់សង្ឃឹម បានលើកឡើងថា ជាឱកាសបំពេញក្តីស្រមៃសម្រាប់អ្នកស្រី ។ អ្នកស្រីថា នៅផលិតកម្មនេះ សិល្បករទាំងអស់បានចែករំលែកទាំងថវិការួមគ្នាផលិតបទចម្រៀង និងបន្តប្រឹងប្រែងរៀងខ្លួនដើម្បីស្វែងរកអ្វីដែលថ្មីសម្រាប់ទស្សនិកជន ហើយបើទោះបីជាផលិតកម្មនេះថ្មីមានដើមទុនមិនច្រើនក្រាស់ក្រែល ប៉ុន្តែទីនេះបានផ្តល់ឱកាស និងការជួយជ្រោមជ្រែងច្រើនដើម្បីមានឱកាសក្លាយជាតារាចម្រៀងអាជីព ។
លោកសាម សុភ័ស ដែលគេស្គាល់ដែរថាជាអតីតបេក្ខជន Cambodian Idolរដូវកាលទី២ ដែលមានទឹកដមពិរោះ និងឈានដល់វគ្គជម្រុះបេក្ខជនអស់រាប់ពាន់នាក់នោះ បានលើកឡើងថា ទោះជាផលិតកម្មថ្មី បទចម្រៀងថ្មី ប៉ុន្តែពិតជាមានការគាំទ្រច្រើនពីទស្សនិកជន ។
លោកបន្តថា ក្រោយបញ្ចេញស្នាដៃនិងបង្ហើរទឹកដមសំនៀងចំនួនពីរបទគឺបទ និងបទ លោក៏ត្រៀមបញ្ចេញស្នាដៃបទចម្រៀងប្រជាប្រិយខ្មែរជាច្រើនបន្តទៀតក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខផងដែរ ។
គួរបញ្ជាក់ដែរថា ក្រៅពីតារាចម្រៀងដែល ជាអតីតបេក្ខជន Cambodian Idol គេឃើញផលិតកម្មមរតកមេឌៀ បន្តប្រមូលយកតារាចម្រៀងខ្មែរសុរិន្ទដ៏ល្បីឈ្មោះមួយចំនួនមកចូលរួមច្រៀង នៅក្នុងផលិតកម្មមួយនេះដូចជាកញ្ញា មន្តត្រា លោក ដាកា លោកសុងសែងជាដើម ៕ វឌ្ឍនា