ព័ត៌មានទាន់ហេតុការណ៍៖

ណាហ្គាវើលដ៍​ ផ្តល់ជូននូវមុខម្ហូបនាំលាភ និងកម្មវិធីកម្សាន្តដ៏សម្បូរបែប!

ចែករំលែក៖

រាជធានីភ្នំពេញ ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ ៖ ទទួលយកនូវមហាសំណាងពេញមួយឆ្នាំក្នុងឱកាសបុណ្យចូលឆ្នាំចិននៅណាហ្គាវើលដ៍! ជាមួយក្រុមគ្រួសារជាទីស្រឡាញ់ ដៃគូពាណិជ្ជកម្ម និងមិត្តភ័ក្តិរបស់អ្នក លោកអ្នកអាចមកជួបជុំគ្នា និងពិសាម្ហូបមហាសម្បត្តិ និងបង្អែមឈ្ងុយឆ្ងាញ់ជាច្រើនជម្រើសនៅណាហ្គាវើលដ៍ ពីឥឡូវនេះរហូតដល់ថ្ងៃទី១៩ កុម្ភៈ ដើម្បីស្វាគមន៍ឆ្នាំកុរ។  

ភោជនីយដ្ឋានប្រណីតចិនឈ្នះពានរង្វាន់លំដាប់ពិភពលោករបស់ណាហ្គាវើលដ៍ Fortune Palace និង Hall of Golden Chimes មានបម្រើនូវម្ហូប “អ៊ីសាង” ពិសេសដែលពេញនិយមប្រចាំតំបន់អាស៊ីភាគអាគ្នេយ៍ និងត្រូវបានគេជឿថានឹងផ្តល់នូវលាភសំណាងដល់អ្នកពិសាពេញមួយឆ្នាំ។ អ្នកអាចជ្រើសរើសគ្រឿងផ្សំបន្ថែមជាច្រើន ដូចជាត្រីសាលម៉ុនណ័រវ៉េ លៀសមហាសមុទ្រប៉ាស៊ីហ្វិក ប៉ាវហ៊ឺអាហ្វ្រិកខាងត្បូង ឬបង្កងអូស្ត្រាលីជាលក្ខណៈចានតូច ឬចានធំ និងអាចពិសានៅក្នុងភោជនីយដ្ឋាន ឬខ្ចប់យកទៅគេហដ្ឋានក៏បាន។

ភោជនីយដ្ឋានប្រណីតចិនទាំងពីរ ក៏មានផ្តល់ជូននូវម្ហូបបុណ្យចូលឆ្នាំចិនពិសេសផ្សេងទៀតផងដែរ តម្លៃចាប់ពី ២៣៨ ដុល្លារសម្រាប់ ៤ នាក់ ឬ ៤៨៨ ដុល្លារសម្រាប់ ១០ នាក់ ដូចជាស៊ុបក្រពះត្រីជាមួយខ្យងសមុទ្រ និងសាច់មាន់ ប៉ាវហ៊ឺខជាមួយមាន់ស្រែ ទាប៉េកាំង បង្គាឆាជាមួយផ្សំ មើមរុក្ខជាតិជាមួយទឹកជ្រលក់កំពឹសខាប់ ។ល។

ឬអ្នកអាចភ្លក្សម្ហូបមហាសម្បត្តិចិន Poon Choi ដែលមានគ្រឿងសមុទ្រជាច្រើនមុខ សាច់ និងបន្លែសុខភាពនៅភោជនីយដ្ឋានចិន Hall of Golden Chimes មីអាយុវែងជាមួយសាច់មាន់នៅភោជនីយដ្ឋាន Golden Bowl ជើងជ្រូកខជាមួយអយស្ទ័រក្រៀមនៅភោជនីយដ្ឋាន Chopstick និងបង្គាឆាជាមួយឈីសប៉ាម៉េហ្សង់នៅភោជនីយដ្ឋានចិន Fortune Palace ។ លើសពីនេះ អ្នកអាចពិសាអាហារប៊ុហ្វេអន្តរជាតិពេលល្ងាចនៅភោជនីយដ្ឋាន 2Pangea រៀងរាល់ថ្ងៃ ចាប់ពីម៉ោង ៥:៣០ ល្ងាច ដែលអ្នកញ៉ាំទី ២ ចំណាយតែ ៨ ដុល្លារប៉ុណ្ណោះ។

ក្នុងឱកាសបុណ្យចូលឆ្នាំចិននេះ អ្នកអាចទិញនំបុណ្យចូលឆ្នាំចិនសម្រាប់ក្រុមគ្រួសារ ដៃគូពាណិជ្ជកម្ម និងមិត្តភ័ក្តិរបស់អ្នកដែលមានដូចជានំស្រួយរសជាតិសណ្តែកដី ឬរសជាតិដូងបែបចិននៅសាលទទួលភ្ញៀវ Lobby Lounge ឬភោជនីយដ្ឋានក្រោមដី Food Pavilion ។ ឬអ្នកអាចទិញនំម្សៅអង្ករដំណើបចិននៅក្នុងប្រអប់ដ៏ស្អាតដែលមានរសជាតិស្ករត្នោត ទឹកឃ្មុំ ស្លឹកតើយ និងឆៃថាវសដែលតំណាងឲ្យភាពចម្រុងចម្រើនជាមួយតម្លៃ ២២ ដុល្លារប៉ុណ្ណោះ។

អ្នកនឹងទទួលបានតុក្កតារូបកូនជ្រូកដ៏ស្រស់ស្អាតឥតគិតថ្លៃមួយផងដែរនៅពេលអ្នកចំណាយយ៉ាងហោចណាស់ ៦៨ ដុល្លារនៅក្នុងវិក្កយបត្រមួយនៅភោជនីយដ្ឋានណាមួយនៅណាហ្គាវើលដ៍ ទិញកញ្ចប់ធ្វើដំណើរកម្សាន្តដែលមានតម្លៃ ៥០ ដុល្លារ កក់កញ្ចប់សេវាកម្មស្ប៉ាតម្លៃចាប់ពី ៩៨ ដុល្លារ ឬទិញកញ្ចប់ស្នាក់នៅ Gold ឬ Silver ។

ក្នុងឱកាសបុណ្យចូលឆ្នាំចិនក្នុងឆ្នាំនេះ អ្នកអាចមកទស្សនាការសម្តែងសិល្បៈពិសេសដោយសេរីចាប់ពីម៉ោង ១០ យប់រៀងរាល់ថ្ងៃនៅឆាកជាន់ផ្ទាល់ដីណាហ្គាវើលដ៍។ នៅពេលមកដល់ណាហ្គាវើលដ៍ អ្នកនឹងត្រូវបានស្វាគមន៍ដោយទេវតាទ្រព្យចិន និងម៉ាស់ស្កត់ជាច្រើនខណៈពួកគាត់ដើរជូនពរដល់ភ្ញៀវនៅក្នុងអាគាររៀងរាល់ថ្ងៃចាប់ពីម៉ោង ៦ ល្ងាច។ ហើយសូមកុំភ្លេចថតរូបស្អាតៗនៅក្នុងណាហ្គាវើលដ៍ដែលតុបតែងដ៏ស្អាតប្លែកភ្នែកជាមួយគោមចិនពណ៌ក្រហម និងរូបកូនជ្រូកពណ៌មាសដ៏ស្រស់ស្អាត។ សូមអញ្ជើញមកណាហ្គាវើលដ៍នៅម៉ោង ១១ ព្រឹកនៅថ្ងៃទី ៧   កុម្ភៈដើម្បីទស្សនាការលោតម៉ុងសាយនៅលើបង្គោលខ្ពស់ៗដ៏អស្ចារ្យនៅច្រកចូលធំណាហ្គាវើលដ៍ និងទទួលនូវលាភសំណាងក្នុងឆ្នាំ ២០១៩ និងឆ្នាំបន្តបន្ទាប់។ សួស្តីឆ្នាំថ្មីប្រពៃណីចិន!

អំពីណាហ្គាវើលដ៍

ជាមួយការពង្រីកបន្ថែមថ្មីចុងក្រោយ ណាហ្គាវើលដ៍ មានបន្ទប់ប្រភេទស្វីត និងដឺលុច្សជាង ១.៦៥៨ បន្ទប់ ភោជនីយដ្ឋាន បានីយដ្ឋាន និងក្លឹប ២៧ កន្លែង មណ្ឌលស្ប៉ាប្រណីតពីរ សាលមហោស្រព NABA ដែលមាន ២.០០០ កៅអីនៅណាហ្គាទី ២  ផ្សារទំនិញរួចពន្ធប្រតិបត្តិការដោយក្រុមហ៊ុន China Duty Free Group ដែលជាផ្សារទំនើបក្រោមដីទីមួយក្នុងប្រទេសកម្ពុជាដែលមានលក់ទំនិញម៉ាកអន្តរជាតិល្បីៗ សេវាកម្សាន្តសម្បូរបែប និងសាលប្រជុំដែលបំពាក់ដោយបរិក្ខារទំនើបៗ ។

សម្រាប់សំណួរទាក់ទងនឹងការផ្សព្វផ្សាយ ឬរូបភាព សូមទាក់ទងមកកាន់ ៖

Ms. Melanie Loong

Senior Marketing Communications Manager

Tel: (+855) 10 737 684

Email: melanieloong@nagaworld.com

កញ្ញា ភោគ សូលីនដា

Brand Executive, Marketing Communications

Tel: (+855) 15 61 88 86

Email: phouksolinda@nagaworld.com

អត្ថបទ៖ សតារា

ម្ហូបមហាសម្បត្តិនៅភោជ​នីយដ្ឋានចិនប្រណីត Hall of Golden Chimes នៅណាហ្គាវើលដ៍

ចាប់ម្ហូបអ៊ីសាងកាន់តែខ្ពស់ដើម្បីទទួលលាភកាន់តែច្រើន

ការតុបតែងដ៏ប្រណីតដើម្បីស្វាគមន៍ឆ្នាំកុរនៅណាហ្គាវើលដ៍

ទស្សនាការលោតម៉ុងសាយដ៏អស្ចារ្យនៅច្រកចូលធំណាហ្គាវើលដ៍ចាប់ពីម៉ោង ១១ព្រឹក ថ្ងៃទី៧ កុម្ភៈ


ចែករំលែក៖