ព័ត៌មានទាន់ហេតុការណ៍៖

Brexit រកមិនឃើញច្រកចេញ ព្រះមហាក្សត្រី ​​ផ្ញើព្រះរាជ្យសារ ឲ្យរួមគ្នាដោះស្រាយ

ចែករំលែក៖

ការចាកចេញពីអឺរ៉ុប របស់អង់គ្លេស នៅតែជាបញ្ហា ដដែល ដោយភាគីទាំងអស់ នៅក្នុងជួរអ្នកនយយោបាយសំខាន់ៗ នៅអង់គ្លេស មិនមានសំឡេងរួមគ្នា ។ ប្រសិនជាស្ថានភាពអូសបន្លាយនោះ នឹងបង្កឲ្យមានវិបត្តិជាទ្រង់ទ្រាយធំ ។

ទាំងនោះហើយ បានជា ព្រះមហាក្សត្រី Elizabeth ​បានផ្ញើរាជ្យសារជាផ្លូវការទៅកាន់បណ្តាគណបក្សនយោបាយ​ស្តីពី​បញ្ហា Brexit ​ដោយ ព្រះអង្គបានអំពាវនាវដល់ភាគីពាក់ព័ន្ធស្វែងរកដំណោះស្រាយរួម ។ នៅពេលនេះ កិច្ចពិភាក្សា​មិនសល់ពេលវេលាច្រើននោះឡើយ ហើយប្រសិនបើ មិនមានកិច្ចព្រមព្រៀងនោះ អង់គ្លេសធ្លាក់ចូលក្នុងវិបត្តិជាទ្រង់ទ្រាយធំមិនធ្លាប់មានចាប់តាំងពីសង្គ្រាមលោកលើកទីពីរមក ​។

ព្រះមហាក្សត្រតី​ Elizabeth មានព្រះជន្ម​៩២វស្សា​​ មិនបានរំលឹកដល់ Brexit ​នោះឡើយ​នៅក្នុងសុន្ទរកជាប្រចាំ​របស់ព្រះមហាក្សត្រី នៅវិទ្យាស្ថាន ស្ត្រី ក្នុងតំបន់​ Norfolk ​ ដោយមានព្រះបន្ទូលថា​«គ្រប់ជំនន់ តែងតែប្រឈមមុខ នូវឧបសគ្គ និងឱកាស ។ យើងត្រូវតែពិភាក្សា​និងគោរព ដល់ទស្សនៈលើកឡើង របស់គូភាគី ដើម្បីស្វែងរកមូលដ្ឋានរួម»។

ព្រះមហាក្សត្រី Elizabeth មានទស្សនៈកណ្តាល​ នៅក្នុងនយោបាយដឹកនាំប្រទេស ។ ព្រះមហាក្សត្រី​មានឥទ្ថិពលយ៉ាងខ្លាំងទៅលើពលរដ្ឋ​ ពិសេសគឺការបោះឆ្នោត ប្រជាមតិ​កាលពីឆ្នាំ​២០១៤ ពេលដែល​ Scotland ​ទាមទារឯករាជ្យចេញពីអង់គ្លេស ។

នៅពេលនេះកិច្ចពិភាក្សាស្តីពី​ Brexit ​ត្រូវបានជាប់គាំង ដោយសារតែមិនមានសំឡេងរួមគ្នា ។ នៅពេលនេះដែរ គណបក្សប្រឆាំង បានស្នើឲ្យមានការបោះឆ្នោតជាថ្មីម្តងទៀតស្តីពី Brexit ​៕


ចែករំលែក៖