ភ្នំពេញ៖ តាមការស្រាវជ្រាវ បង្ហាញថា អតីតអ្នកកាសែតមួយចំនួន បានប្រែក្លាយជាមន្ត្រីជាន់ខ្ពស់ក្នុងជួររាជរដ្ឋាភិបាល និង មន្ត្រីក្នុងស្ថាប័នផ្សេងៗ ដោយផ្អែកលើសមត្ថភាពនិងលក្ខណៈសម្បត្តិផ្សេងៗ ។
លោក ប្រាក់ សុខុន អតីតជានិពន្ធនាយកកាសែតកងទ័ព បច្ចុប្បន្នជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ។
លោក ខៀវ កាញារីទ្ធ អតីតជានិពន្ធនាយកកាសែតកម្ពុជា បច្ចុប្បន្នជា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ។
លោក ឱម យ៉ិនទៀង អតីតជានិពន្ធនាយកកាសែតភ្នំពេញ បច្ចុប្បន្នជា ទេសរដ្ឋមន្ត្រី ទទួលបន្ទុកជា ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ
នាយឧត្តមសេនីយ៍សន្តិបណ្ឌិត ឯម សំអាន អតីតជាអ្នកកាសែត AKP និងដំណែងចុងក្រោយមុនលោកធ្វើមរណកាល ជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ
លោកស្រី ជូ ប៊ុនអេង អតីតជាអ្នកកាសែត បច្ចុប្បន្នជា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ
នាយឧត្តមសេនីយ៍សន្តិបណ្ឌិត ខៀវ សុភ័គ អតីតជាអ្នកកាសែត AKP បច្ចុប្បន្នជា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជានាយកខុទ្ទកាល័យ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ
លោកស្រី សោម គឹមសួគ៌ អតីតជានាយិកាកាសែតប្រជាជន បច្ចុប្បន្នជាអគ្គសវនករនៃ អាជ្ញាធរសវនកម្មជាតិ
លោក ហ៊ុយ វណ្ណៈ ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា បច្ចុប្បន្នជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ ៕ចេស្តា