ព័ត៌មានទាន់ហេតុការណ៍៖

ខ្លាចប្រទេសផ្សេងទៀតដើរទាន់ អាមេរិកសម្រេចផលិតនាវាផ្ទុកយន្តហោះពីរគ្រឿង តម្លៃជាង២៤ពាន់លានដុល្លារ

ចែករំលែក៖

ក្រោយពេលដែលប្រទេសមួយចំនួននៅលើពិភពលោក បង្កើនការផលិតនាវាផ្ទុកយន្តហោះ ដើម្បីពង្រឹងសមត្ថភាពទាហានជើងទឹក ក្នុងនោះមានប្រទេសចិនជាដើម ។ នៅពេលនេះ អាមេរិក​បានសម្រេចចំណាយប្រាក់ មួយចំនួនធំដើម្បីផលិតនាវាផ្ទុកយន្តហោះពីរគ្រឿងបន្ថែមទៀត ប្រភេទ​ Ford ​ដើម្បីជំនួសនាវាផ្ទុកយន្តហោះប្រភេទ​ Nimitz ​ដែលមានអាយុកាលយូរឆ្នាំ​របស់ទាហានជើងទឹកអាមេរិក​។

ក្រោយរយៈពេលជាច្រើនខែពិភាក្សា នៅទីបំផុត ទាហានជើងទឹកអាមេរិកបានចុះកិច្ចព្រមព្រៀងទិញ នាវាផ្ទុកយន្តហោះ​ពីរគ្រឿង មានតម្លៃជិត១៥ពាន់លានដុល្លារក្នុងមួយគ្រឿង​ ។ នាវាផ្ទុកយន្តហោះខាងលើ ផលិតឡើងដោយក្រុមហ៊ុន អាមេរិក​ Huntington Ingalls ។

នាវាផ្ទុកយន្តហោះយក្ស ដែមានចំណុះ​១សែនតោននេះ នឹងផលិតរួចរាល់នៅខែកុម្ភៈឆ្នាំ​២០៣៤ ។ ប៉ុន្តែក្រុមអ្នកស្រាវជ្រាវ បានលើកឡើងថា នាវាផ្ទុកយន្តហោះខាងលើ អាចផលិត​រួចរាល់មុនពេលកំណត់ ។ នាវាផ្ទុកយន្តហោះ​ទីមួយដាក់ឈ្មោះថា​ USS Enterprise និងត្រូវបានប្រគល់ទៅឲ្យកម្លាំងទាហាន​ជើងទឹកនៅឆ្នាំ​២០២៧ ។ នាវាផ្ទុកយន្តហោះទីពីរ មានឈ្មោះថា​ CVN-81 នឹងត្រូវប្រគលឲ្យទាហានជើងទឹកនៅខែកញ្ញាឆ្នាំ​២០៣២ ។ ប្រាកចំណាយសរុបសម្រាប់នាវាផ្ទុកយន្តហោះទាំងពីរខាងលើ មានរហូតដល់ជាង​២៤ពាន់លានដុល្លារ អាមេរិក ។

បច្ចុប្បន្នទាហានជើងទឹកអារិកគឺជាស្តេចនៃមហាសមុទ្រ ពិភពលោក ដោយអាមេរិក​មាននាវាផ្ទុកយន្តហោះ​ជាង១០គ្រឿង​ ។ នាវាផ្ទុកយន្តហោះនិមួយៗគឺចា ទីតាំងយោធាដ៏សំខាន់របស់អាមេរិក ដោយបានផ្ទុកអាវុធ និងយន្តហោះចម្បាំង រាប់សិបគ្រឿង ។ការបង្កើនទិញនាវាផ្ទុកយន្តហោះបន្ថែមក្រោយពេលដែល ប្រទេសមួយចំនួនបានបង្កើន ការផលិតនាវាផ្ទុកយន្តហោះ​ ដើម្បី​គ្រប់គ្រងដែនសមុទ្រ ដែលជាគូរប្រជេងរបស់អាមេរិកក្នុងពេលអនាគត៕


ចែករំលែក៖