ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងស្ទាវ២ក្រុម ចេញពីក្លឹបវាយគ្នាតាមផ្លូវរបួស៣នាក់ បង្កការភ្ញាក់ផ្អើល ដល់អ្នកដំណើរ និងសមត្ថកិច្ចចុះអន្តរាគមន៍

ចែករំលែក៖

ភ្នំពេញ៖ ក្មេងស្ទាវ២ក្រុមចេញ ពីក្លឹបវាយគ្នាតាមផ្លូវបង្កការភ្ញាក់ផ្អើលដល់អ្នកដំណើរ និងសមត្ថកិច្ចចុះអន្តរាគមន៍ភ្លាមៗផងដែរ ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើលឡើ ង កាលពីម៉ោងជាង១២រំលងអធ្រាត្រ ឈានចូលថ្ងៃទី ២ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ស្ថិតនៅតាមបណ្តាយផ្លូវជាតិលេខ២ ជិតសកលវិទ្យាល័យ IIC ភូមិទួលរកា២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ប្រភពព័ត៌មានពីយុវជនម្នាក់បានឲ្យដឹងថា មុនពេលកើតហេតុ រូបគេនិងមិត្តភ័ក្តិ១១នាក់ទៀត បានមករាំកម្សាន្តនៅក្នុងក្លឹបមួយឈ្មោះថា ” រ៉េនក្លឹប RAIN CLUB” នៅចាក់អង្រែក្រោម ហើយបានហៅស្រាបៀរផឹកស៊ី រាំលេងកម្សាន្ត ដោយមិនបានប៉ះពាល់អ្នកណានោះទេ ។ ពេលកំពុងរាំកម្សាន្តនោះ មានយុវជនម្នាក់ បានលើកដៃចង្អុលមកកាន់មិត្តភ័ក្តិរបស់ខ្លួន រួចរាំឌឺដងបន្ថែមទៀត តែរូបគេបានហាមមិនឲ្យមិត្តភ័ក្តិ ចាប់អារម្មណ៍ទៅលើ ភាគីម្ខាងទៀតទេ ព្រោះគិតថា មករាំលេងសប្បាយ ទើបរូបគេនាំគ្នាផឹករាំកម្សាន្តរហូតអស់ស្រា ក៏បបួលមិត្តភ័ក្តិត្រឡប់ទៅផ្ទះវិញ ដោយដើរថ្មើជើង ។

ប្រភពបន្តថា លុះពេលដើរមកជិតដល់សកលវិទ្យាល័យ IIC ដែលជាចំណុចកើតហេតុ ស្រាប់តែឃើ ញក្មេងស្ទាវមួយក្រុមទៀត មានគ្នាជាង១០នាក់ ជិះម៉ូតូ៥គ្រឿង ជិះតាមមកពីក្រោយ រួចយកខ្សែក្រវ៉ាត់ ដេញវាយមិត្តភ័ក្តិ របស់ខ្លួន៣នាក់ ដែលដើ រក្រោយគេ បណ្ដាលរងរបួសម្នាក់ ត្រូវជើង ២នាក់របួសត្រូវដៃ ហូរឈាម ហើយរូបគេក៏ស្រែកឆោឡោ គេវាយគ្នាយើងហើយ ទើបមិត្តភ័ក្តិជាច្រើនទៀត ដែលដើរមកដល់មុខ មុននោះ នាំគ្នាស្ទុះរត់ប្រសាចពេញថ្នល់ រើស ដុំថ្ម ដុំឥដ្ឋ គប់ទៅលើ ក្រុមក្មេងស្ទាវ ដែលជិះម៉ូតូទាំងនោះ វិញ បង្កការភ្ញាក់ផ្អើលដល់អ្នកដំណើររាយការណ៍ ប្រាប់កម្លាំងល្បាតប៉ុស្តិ៍នគរបាលចាក់អង្រែក្រោម ចុះអន្តរាគមន៍ភ្លាមៗផងដែរ ។

ពេលឃើញកម្លាំងសមត្ថកិច្ចល្បាតមកដល់ ក្រុមក្មេងស្ទាវបាននាំគ្នារត់ឡើ ងជិះម៉ូតូចេញទៅតាមផ្លូវជាតិលេខ២ បាត់ស្រមោល ហើយកម្លាំងល្បាតប៉ុស្តិ៍ចាក់អង្រែក្រោម ក៏សាកសួរនាំ អ្នកណាជាដើមហេតុ ទើបពួកគេឆ្លើយថា ពួកគេត្រូវ ក្រុមក្មេងស្ទាវមួយក្រុមទៀត ជិះមកវាយពីក្រោយ បណ្ដាលឲ្យមានអ្នករបួស៣នាក់ផងដែរ ។ សមត្ថកិច្ចក៏បានណែនាំឲ្យត្រឡប់ទៅផ្ទះលាងរបួសសិន ឬអាចដាក់ពាក្យបណ្ដឹងបាន ។

មួយសន្ទុះក្រោយមកស្រាប់តែឃើញក្រុមក្មេងស្ទាវ ដែលជិះរត់ទៅបាត់នោះ ជិះបកត្រឡប់មកវិញ ហើយកម្លាំងល្បាតមូលដ្ឋានប៉ុស្តិ៍នគរបាល ចាក់អង្រែក្រោម បានជិះម៉ូតូតាមក្រុមក្មេងស្ទាវទាំងនោះ រហូតដល់កន្លែងស្នាក់នៅវិញ ដោយសុវត្ថិភាព ទើបត្រឡប់មកល្បាតតាមភូមិសាស្ត្រវិញ ៕ ជ្រោយពេជ្រ


ចែករំលែក៖