តាំងពីដើមមក អ៊ីរ៉ង់ចង់ឲ្យអាមេរិក ទទួលស្គាល់ពីកំហុសរបស់ខ្លួន ដែលបានធ្វើទៅលើអ៊ីរ៉ង់ ក្នុងអំឡុងពេលពីឆ្នាំ១៩៥៣ ដល់ឆ្នាំ១៩៧៩ មុនពេល អ៊ីរ៉ង់ធ្វើបដិវវត្តន៍អិស្លាមអ៊ីរ៉ង់ទទួលបានជោគជ័យ ។
នៅពេលនេះ អ៊ីរ៉ង់់ដាក់លក្ខខណ្ឌ ក្នុងការកែប្រែទំនាក់ទំនងល្អជាមួយអាមេរិក ។ ប្រធានាធិបតី អ៊ីរ៉ង់់លោក Hassan Rouhani បានប្រកាសកាលពីថ្ងៃទី៦ ខែកុម្ភៈថា នឹងបង្កើនទំនាក់ទំនងល្អប្រសើរ ជាមួយអាមេរិក ប្រសិនបើទីក្រុងវ៉ាស៊ីនតោន ព្រមសុំទោស ពីកំហុសឆ្គងក្នុងអតីតកាលមកលើអ៊ីរ៉ង់់ ។
មានប្រសាសន៍កាន់ក្រុមអ្នកសារព័ត៌មានបរទេសនៅទីក្រុងតែអ៊ីរ៉ង់ នាឱកាសខួប៤០ឆ្នាំ ថ្ងៃបដិវត្តន៍ឥស្លាមអ៊ីរ៉ង់់ ប្រធានាធិបតី រ៉ូហានី បានបញ្ជាក់ថា «គោលដៅរបស់យើងគឺបង្កើនទំនាក់ទំនងជិតស្និទ្ធជាមួយពិភពលោក ក្នុងនោះ មានអាមេរិកជាដើម ។ ប្រសិនបើអាមេរិក សុំទោស ទទួលនៅកំហុសកាលពីអតីតកាលនោះ អ៊ីរ៉ង់់អាចនឹងកែប្រែទំនាក់ទំនងល្អប្រសើរឡើងវិញជាមួយអាមេរិក»។
វិបត្តិចំណាប់ខ្មាំងនៅក្នុងស្ថានទូត អាមេរិក ប្រចាំនៅប្រទេសអ៊ីរ៉ង់ កាលពីឆ្នាំ១៩៧៩ និស្សិតអ៊ីរ៉ង់បានស្នើឲ្យភាគីអាមេរិក សុំទោសដើម្បីដោះដូរ ការដោះលែងមន្ត្រីការបរទេសអាមេរិកឲ្យមានសេរីភាព ។ នៅពេលនោះ មន្ត្រីការបរទេសអាមេរិក៥៦រូបត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំង រហូដល់ទៅ៤៤៤ថ្ងៃ ចាប់ពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ១៩៧៩ ដល់ថ្ងៃទី២០ ខែមករា ឆ្នាំ១៩៨១ ។
ក្រោយព្រឹត្តិការណ៍ខាងលើ ប្រទេសទាំងពីរ បានកាត់ផ្តាច់ទំនាក់ទំនងការបរទេស ។
នៅខែមិថុនា ឆ្នាំ២០០៩ អតីតប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា បានទទួលស្គាល់ថា ទីក្រុងវ៉ាស៊ីនតោនបានចូលរួមក្នុងការផ្តួលរំលំរដ្ឋាភិបាលស៊ីវិល នៅឆ្នាំ១៩៥៣ ។ ប៉ុន្តែអាមេរិកមិនសុំទោសនោះឡើយ។
អាមេរិកបានបង្កើនការដាក់ទណ្ឌកម្មទៅលើប្រទេសអ៊ីរ៉ង់់ ប៉ុន្តែរដ្ឋាភិបាលទីក្រុងតេអ៊ីរ៉ង់វិញបានចាត់ទុកការដាក់ទណ្ឌកម្មទាំងនោះជារឿងខុសច្បាប់ ហើយអ៊ីរ៉ង់មិនគោរពតាមច្បាប់ទណ្ឌកម្មរបស់អាមេរិកឡើយ ៕