ភ្នំពេញ៖ លោកវរសេនីយ៍ឯក Human Chohan ជាប្រធានផ្នែក Force Generation Service នៃនាយកដ្ឋាន DPKO អង្គការសហប្រជាជាតិ បានវាយតម្លៃលើការបំពេញការងារក្នុងបេសកកម្ម MINUSCA នៅសាធារណៈរដ្ឋអាហ្វ្រិកកណ្តាល របស់នាយទាហានកម្ពុជា ៤រូបដែលមាន លោកវរសេនីយឯក សំ សឿន, លោកវរសេនីយ៍ត្រី ញ៉េ បញ្ញា, លោកវរសេនីយ៍ត្រី ភួង សុភារៈ និងលោកវរសេនីយ៍ត្រី ចេនឡា រដ្ឋា។
ចំពោះលទ្ធផលនៃការវាយតម្លៃបានបញ្ជាក់ថា នាយទាហានទាំង៤រូបខាងលើ គឺមានស្នាដៃឆ្នើមលើសពីការរំពឹងទុក (exceeds expectations) នេះបើយោងតាមរបាយការណ៍វាយតម្លៃ របស់លោកវរសេនីយ៍ឯក Human Chohan ចេញផ្សាយនៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៩នេះ។
ជាមួយគ្នាលោកឧត្តមសេនីយ៍ BALLA KEITA មេបញ្ជាការប្រចាំបេសកកម្ម MINUSCA បានបញ្ជាក់ថា ពួកគាត់ពិតមានស្នាដៃដ៏ធំធេង និងដឹកនាំការងារបានយ៉ាងល្អ គឺបានអនុវត្តទៅតាមច្បាប់របស់អង្គការសហប្រជាជាតិ និងបានបង្ហាញពីសេចក្តីស្រលាញ់ទៅប្រជាជនអាហ្វ្រិក កណ្តាលផងដែរ។
នេះសរបញ្ជាក់អោយឃើញថា នេះជាកុលបុត្រឆ្នើមរបស់កម្ពុជា ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំប្រទេសកម្ពុជាអោយមានសន្តិភាពពេញលេញនៅទូទាំងប្រទេស និងបង្កើត បាននូវធនធានមនុស្សដ៏ល្អៗ បញ្ជូនទៅចូលរួមបំពេញបេសកកម្មអង្គការសហប្រជាជាតិ។ សម្តេចតេជោ មានប្រសាន៍រួចហើយថា កម្ពុជាបន្តបញ្ជូនកងកម្លាំងមួកខៀវ ទៅក្នុងបេសកកម្មអង្គការសហប្រជាជាតិជាបន្តបន្ទាប់។
សម្តេចតេជោបន្តថា កម្ពុជាពិតជាមានឆន្ទៈពេញលេញបន្ត ចូលរួមឲ្យកាន់តែសម្រេចថែមទៀត លើបេសកកម្ម នៃការថែរក្សាសន្តិភាពរបស់ អង្គការសហប្រជាជាតិ ដែលថាតើប្រទេសណាទៀត ត្រូវការកងទ័ពមួកខៀវរបស់កម្ពុជាក្នុងការចូលរួមបំពេញបេសកកម្មមនុស្សធម៌ ក្រោម ឆ័ត្រអង្គការសហប្រជាជាតិ។
លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ មានប្រសាសន៍ថា កម្ពុជាពិតជាមានឆន្ទៈពិតប្រាកដ ក្នុងការជួយដល់ អង្គការសហប្រជាជាតិ ពិសេសវត្តមានកងទ័ពមួកខៀវ ដែលពោរពេញទៅដោយវិន័យនិងមានសមត្ថភាពពេញលេញ ក្នុងសកម្មភាពមនុស្សធម៌និងថែរក្សាសន្តិភាព អង្គការសហប្រជាជាតិ៕ សហការី