ថៃបានហាមប្រាម រាជវង្សចូលរួមនៅក្នុងឆាកនយោបាយ ដោយតាំងពីដើមមកមិនមាន សមាជិករាជវង្សចូលរួមនយោបាយនោះឡើយ ។ នៅពេលនេះ ព្រះនាងម្ចាស់ Ubolratana ដែលជាព្រះរាមរបស់ព្រះមហាក្សត្រ Maha Majiralongkorn បានសម្រេចចូលរួម នយោបាយ ដោយឈរឈ្មោះជាបេក្ខភាព នាយករដ្ឋមន្ត្រី នៅក្នុងគណបក្ស រក្សាជាតិថៃ ។
ដោយមានការជំទាស់ខ្លាំង ព្រះនាងអាចនឹង លាលែងចេញពីរាជវង្ស ទៅជាប្រជារាស្ត្រសាមញ្ញវិញ ដើម្បីបម្រើ នយោបាយ ប្រទេសជាតិ ។ កន្លងមក កាលពីថ្ងៃទី៨ ខែកុម្ភៈ ព្រះមហាក្សត្រថៃ Maha Majiralongkorn បានមានព្រះបន្ទូលថា គណបក្សនយោបាយមួយបានសម្រេចជ្រើសរើស ព្រះរាម របស់ព្រះអង្គធ្វើជាបេក្ខភាព នយោបាយ ដើម្បីទទួលបានការគាំទ្រខ្ពស់ពីពលរដ្ឋ គឺជារឿង ខុស នឹងរដ្ឋធម្មនុញ្ញ។
នៅក្នុងសេចក្តីប្រកាស រាជវាំងថៃ បានបញ្ជាក់ថា«ការបញ្ជូនសមាជិក រាជវង្ស ជាន់ខ្ពស់ ចូលក្នុងនយោបាយ គឺជារឿងដើរផ្ទុយជាមួយប្រពៃណីរាជវង្ស និងច្បាប់ធម្មនុញ្ញ…ទាំងនោះមិនសមហេតុផលឡើយ។
កន្លងមកគណបក្ស រក្សាជាតិថៃ ដែលជាគណបក្សនយោបាយ ដោយមានសមាជិក ជាបុគ្គលមានទំនាក់ទំនង ជិតស្និទ្ធ នឹងអតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណាវ៉ាត្រា បានសម្រេចជ្រើសរើស ព្រះរាម Ubolratana ជាបេក្ខភាពសម្រាប់តំណែងនាយករដ្ឋមន្ត្រី ប្រសិនបើគណបក្សទទួលបានជ័យជំនៈ នៅក្នុងការបោះឆ្នោតនាពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៩ ។
ចំណែកព្រះនាង ម្ចាស់ Ubolratana Rajakanya Sirivadhana Barnavadi ក៏បានលើកឡើងផងដែរថា ព្រះនាងបានអនុវត្តសិទ្ធិពលរដ្ឋរបស់ខ្លួន ទើបទទួលយកនូវសំណើ ជាបេក្ខភាពនាយករដ្ឋមន្ត្រី របស់គណបក្សនយោបាយមួយ សម្រាប់ការបោះឆ្នោតខាងមុខ ។
នៅក្នុងបណ្តាញ Instagram ព្រះនាងម្ចាស់ Ubolratana ព្រះជន្ម៦៧ព្រះវស្សា បានមានព្រះបន្ទូលថា«ខ្ញុំសុខចិត្តបោះបង់ តំណែង រាជវង្ស ដោយរស់នៅជាពលរដ្ឋធម្មតា ។ ខ្ញុំទទួលយកនូវសំណើរបស់គណបក្ស រក្សាជាតិថៃ ធ្វើជាបេក្ខភាព ដើម្បីបង្ហាញពីសិទ្ធិ សេរីភាព របស់ពលរដ្ឋថៃ មានចែងនៅក្នុងរដ្ឋធម្មនុញ្ញ» ៕