បច្ចុប្បន្នប្រទេសតំបន់អាស៊ាន បានដើរតួនាទីយ៉ាងសំខាន់ នៅលើឆាកនយោបាយ និងសេដ្ឋកិច្ចពិភពលោក ។ ប្រទេសតំបន់អាស៊ាន បានអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស និងមានការសមគ្គីគ្នាយ៉ាងស្អិតល្មួតទៀតផង ។ មិនតែប៉ុណ្ណោះ អាស៊ានមានសន្តិសុខ រឹងមាំ ជាងប្រទេសនានា ទើបក្លាយជាគោលដៅសម្រាប់រៀបចំជំនួបកំពូល ថ្នាក់អន្តរជាតិ ។
តើវៀតណាមមានអ្វីពិសេស បានជា អាមេរិក ជ្រើសរើសសម្រាប់ជំនួបកំពូល ជាមួយកូរ៉េខាងជើង? សារព័ត៌មាន Washington Post បានផ្សាយថា ការដែល ប្រធានាធិបតីអាមេរិកសម្រេចជ្រើសរើស ប្រទេសតំបន់អាស៊ាន សម្រាប់ជំនួបជាមួយកូរ៉េខាងជើង នៅថ្ងៃទី២៧-២៨ខែកុម្ភៈនេះ បានបង្ហាញយ៉ាងច្បាស់ថា តំបន់អាស៊ានមានសារៈសំខាន់យ៉ាងខ្លាំង ហើយពិភពលោកបានផ្លាស់ប្តូរទស្សនៈមកលើអាស៊ាន។
វៀតណាមបានប្រែក្លាយ ពីសត្រូវរបស់អាមេរិក មកជាមិត្តយុទ្ធសាស្ត្រដ៏សំខាន់នៅក្នុងតំបន់ និងការអភិវឌ្ឍ ។ ការជ្រើសរើសវៀតណាមគឺជាសារសំខាន់មួយ ដល់មេដឹកនាំកូរ៉េខាងជើង គឺម ជុងអ៊ុន ឲ្យដើរតាមវៀតណាម ។
ក្រៅពីនេះ សារព័ត៌មាន Time បានផ្សាយថា វៀតណាមមានទំនាក់ទំនងល្អជាមួយកូរ៉េខាងជើង តាំងពីឆ្នាំ១៩៥០ មកទល់ពេលនេះ ហើយវៀតណាម ក៏បានបង្កើតទំនាក់ទំនងការទូតជាមួយអាមេរិកនៅឆ្នាំ១៩៩៥ ។ វៀតណាមមានស្ថានទូតទាំងនៅក្នុងទឹកដីអាមេរិក និងកូរ៉េខាងជើង ដោយវៀតណាមមានគោលនយោបាយមិនលំអៀងទៅលើប្រទេសណាមួយឡើយ។
មិនតែប៉ុណ្ណោះ វៀតណាម មានក្រុមសន្តិសុខការពារយ៉ាងល្អប្រើសើរបំផុត អាចការពារសុវត្ថិភាពដល់មេដឹកនាំពិភពលោក បានល្អ១០០ភាគរយ ។ កន្លងមក វៀតណាមធ្លាប់ធ្វើជាម្ចាស់ផ្ទះ នៃព្រឹត្តិការណ៍ធំៗលើពិភពលោក ។
អាចនិយាយបានថា ចាប់តាំងពីវៀតណាម និងអាមេរិកបង្កើនទំនាក់ទំនង នៅឆ្នាំ១៩៩៥ មកទល់ពេលនេះ ប្រធានាធិបតីអាមេរិក បានបំពេញទស្សនកិច្ច ជាច្រើនលើកមកកាន់ប្រទេសវៀតណាម តាំងពីអតីត ប្រធានាធិបតី ប៊ីល គ្លីនតុន, អូបាម៉ា និងពេលនេះលោក ដូណាល់ ត្រាំ ៕