ព័ត៌មានទាន់ហេតុការណ៍៖

សាលាខណ្ឌព្រែកព្នៅ អបអរ ទិវាទីក្រុងស្អាត លើកទី៧ ឆ្នាំ២០១៩ បរិស្ថានស្អាត សុខ សុវត្ថិភាពល្អ

ចែករំលែក៖

ភ្នំពេញ៖ រដ្ឋបាលខណ្ឌ ព្រែកព្នៅ សហការជាមួយក្រុមហ៊ុន ស៊ិនទ្រី សិស្សនុសិស្ស ប្រជាពលរដ្ឋមន្ដ្រីរាជការ ក្រុមហ៊ុនគ្រប់ជាន់ថ្នាក់ឲ្យចូល រួមអបអរសាទរទិវាជាតិទីក្រុងស្អាតលើកទី៧ ឆ្នាំ ២០១៩ បរិស្ថានស្អាត សុខសុវត្ថិភាពល្អ ដឹកនាំដោយលោក សុខ សម្បត្តិ អភិបាល នៃគណៈអភិបាលខណ្ឌព្រែកព្នៅ លោក ម៉ៅ បូរ៉ា ប្រធានក្រុមប្រឹក្សាខណ្ឌ បាន ដឹកនាំសកម្មភាពចុះ ធ្វើអនាម័យរើសសំរាម នៅព្រឹកថ្ងៃ សៅរ៍ ៤ រោជ ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៩ បានដឹកនាំសកម្មភាព ចុះធ្វើអនាម័យរើសសំរាមតាមទីសាធារណៈ ដើម្បីផ្សព្វផ្សាយដល់ ប្រជាពលរដ្ឋ និងមហាជនបាន យល់ដឹងក្នុងការចូល រួមធ្វើអនាម័យក្រោម ប្រធានបទ(ទីក្រុងស្អាត ទីក្រុងផ្តល់ភាពកក់ក្តៅ) ។

លោក សុខ សម្បត្តិ៍អភិបាល នៃគណៈអភិបាលខណ្ឌ បានអានសារលិខិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា និងជាប្រធានកិត្តិយស នៃគណៈកម្មធិការជាតិ វាយតម្លៃទីក្រុងស្អាត ព្រឹត្ដិការណ៍នេះ ពិតជាបានរួមចំណែក បំផុស និងលើកទឹកចិត្តដល់ បងប្អូនជនរួមជាតិទាំងអស់ ពិសេសចំពោះយុវជន កុលបុត្រ កុលធីតាខ្មែរ ឲ្យបន្តជំរុញ និងយកចិត្តទុកដាក់ កាន់តែខ្ពស់បន្ថែមទៀតក្នុងការលើកកំពស់ការ អភិវឌ្ឍន៍ទីក្រុងបៃតង ការផ្តល់នូវបដិសណ្ឋារ កិច្ចល្អដែលជាការរួម ចំណែកដល់ការអភិវឌ្ឍន៍ វិស័យទេសចរណ៍ និងការរីកចម្រើននៃ សង្គមជាតិយើង ។

សារលិខិតបន្តថា ឆ្នាំនេះជាឆ្នាំទី៧ ហើយដែលយើងប្រារព្ធ ទិវាជាតិទីក្រុងស្អាតក្រោមប្រធានបទ ទីក្រុងស្អាត ទីក្រុងផ្តល់ភាពកក់ក្តៅ ។

តាមរយៈប្រធានបទនេះ ឆ្លុះបញ្ចាំងយ៉ាង ច្បាស់ថា ប្រជាពលរដ្ឋគ្រប់រូបតែងប្រាថ្នាចង់រស់នៅក្នុងទី ក្រុងប្រកបដោយភាព វៃឆ្លាត និងមានភាពស្អាត និងក្រុងពណ៌បៃតងយកចិត្តទុកដាក់អំពីអនាម័យជុំវិញមជ្ឈដ្ឋានរស់នៅរបស់ពួកគាត់មានការធានា សន្តិសុខ សុវត្ថិភាពពេញ លេញមានការរៀបចំ សណ្តាប់ធ្នាប់របៀបរៀប រយល្អមានការផ្តល់សេវា សាធារណៈប្រកបដោយ បដិសណ្ឋារកិច្ចល្អ ពោលគឺជាទីកន្លែង ដែលអាចផ្តល់ភាពកក់ក្តៅយ៉ាងពិតប្រាកដ សំរាប់ការរស់នៅពួកគាត់ ។

ដូចនេះដែរភ្ញៀវទេសចរណ៍ក៏រីករាយទស្សនា និង ចង់បានទីក្រុងដែល ជាផ្នែកមួយនៃគោល ដៅទេសចរណ៍របស់គេ ជាទីក្រុងដ៏ល្អស្អាត មានការយក ចិត្តទុកដាក់អំពីភាព ស្អាត និងពណ៌បៃតង អនាម័យល្អមានហេដ្ឋា រចនាសម្ពន្ធ័ តភ្ជាប់តាមគ្រប់ មធ្យោបាយមានការធានាសន្តិសុខសុវត្ថិភាពពេញលេញសណ្តាប់ធ្នាប់ល្អមានការផ្តល់បដិសណ្ឋារកិច្ច ល្អមានផលិតផល និងសេវាទេសចរណ៍ ប្រកបដោយគុណភាព សារលិខិតរបស់សម្តេចតេជោ បានអំពាវនាវឲ្យមាន ការបន្តផ្តល់ការគាំទ្រ និងចូលរួមអនុវត្តឲ្យបានផុលផុសប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់នូវចលនាប្រឡងប្រណាំងទីក្រុងស្អាតរមណីយដ្ឋានស្អាតសេវាល្អបដិសណ្ឋារកិច្ចល្អឲ្យបានផុលផុសដើម្បីឲ្យកម្ពុជាជាគោលដៅទេសចរណ៍ប្រកបដោយគុណភាពចីរភាព និងទាក់ទាញសំរាប់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិសក្តិសមនឹងកិត្តិនាមកម្ពុជាព្រះរាជាណចក្រអច្ឆរិយះផ្តល់ភាពកក់ក្តៅ ៕ ធឿនព្រែកជ័យ


ចែករំលែក៖