ព័ត៌មានទាន់ហេតុការណ៍៖

នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ អញ្ជើញជាអធិបតីបើកកិច្ចប្រជុំគណៈកម្មការដឹកនាំការងារបណ្ដុះបណ្ដាល និងហ្វឹកហ្វឺន កងយោធពលខេមរភូមិន្ទ

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ៧រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩ នៅសាលប្រជុំអគ្គបញ្ជាការដ្ឋាន នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ និងជាប្រធានគណៈកម្មការដឹកនាំការងារបណ្ដុះបណ្ដាល និងហ្វឹកហ្វឺនកងយោធពលខេមរភូមិន្ទ បានអញ្ជើញជាអធិបតីបើកកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារបណ្ដុះបណ្ដាល និងហ្វឹកហ្វឺនឆ្នាំ២០១៨ និងទិសដៅឆ្នាំ២០១៩។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ នាយឧត្តមសេនីយ៍, ឧត្ដមសេនីយ៍ ជាថ្នាក់ដឹកនាំស្ថាប័ន-អង្គភាព ចំណុះក្រសួងការពារជាតិ និងអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ ដែលជាអនុប្រធាន និងសមាជិកនៃគណៈកម្មការដឹកនាំការងារបណ្ដុះបណ្ដាល និងហ្វឹកហ្វឺនកងយោធពលខេមរភូមិន្ទ៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖