ព័ត៌មានទាន់ហេតុការណ៍៖

បំផ្ទុះគ្រាប់បែកបង្កៃក្នុងរថយន្ត នៅស៊ូម៉ាលី ​ស្លាប់និងរបួស ជិត៥០នាក់

ចែករំលែក៖

រថយន្តផ្ទុកគ្រាប់បែក បានផ្ទុះឆេះយ៉ាងខ្លាំង នៅខាងក្រៅសណ្ឋាគារ ក្នុងទីក្រុង​ Mogadishu ​ប្រទេសស៊ូម៉ាលី សម្លាប់មនុស្ស ១១នាក់ និង ៣៥នាក់រងរបួស ។ ក្រុមអិស្លាមជ្រុលនិយម បានប្រកាស ការវាយប្រហារនេះ ថា សម្តៅទៅលើសណ្ឋាគារមួយ ក្នុងទី ក្រុង Mogadishu ប្រទេសស៊ូម៉ាលី ។ ប៉ុន្តែប៉ូលិស និយាយថា ពួកឧទ្ទាមសំដៅទៅលើចៅក្រមមួយរូប ។

កាលពីថ្ងៃទី២៨ ខែកុម្ភៈ ការបំផ្ទុះគ្រាប់បែករថយន្តអត្តឃាតកើតឡើងនៅជិតលំនៅឋានរបស់ប្រធានតុលាការកំពូល Abshir Omar ។ កងកម្លាំងសន្តិសុខដែលយាមនៅខាងក្រៅផ្ទះចៅក្រមនោះ បានបាញ់ជាមួយក្រុមឧទ្ទាម ដែលព្យាយាមចូលទៅខាងក្នុងផ្ទះ ។ នេះបើតាមការបញ្ជាក់របស់ប៉ូលិស ។

មន្ត្រីប៉ូលិស Mohamed Hussein បញ្ជាក់ប្រាប់ APថា មនុស្សជាង៣៥នាក់ផ្សេងទៀតរងរបួសក្នុងហេតុការណ៍នេះ ខណៈដែលជនរងគ្រោះបាត់បង់ជីវិតកើន១១នាក់ ។

ក្រុមឧទ្ទាម Al-Shabab ដែលវាយប្រហារសម្លាប់រង្គាលនោះបានប្រកាសទទួលស្គាល់ការវាយប្រហារនេះ ។ ក្រុម Al-Shabab នេះមានទំនាក់ទំនងជាមួយក្រុមភេរវកម្ម រដ្ឋអិស្លាម IS ។ ពួកគេប្រកាសថា គោលដៅ គឺសណ្ឋាគារ Maka Almukarramah ដែលសម្បូរដោយមន្ត្រីរដ្ឋាភិបាលស្នាក់នៅ មិនមែនក្បែរផ្ទះចៅក្រមនោះទេ ។

សណ្ឋាគារខាងលើនេះ ត្រូវក្រុមឧទ្ទាមវាយប្រហារច្រើនលើកច្រើនគ្រាមកហើយកាលពីអតីតកាល ក្នុងនោះ មានកាលពីខែមីនា ឆ្នាំ២០១៥ ផងដែរ សម្លាប់មនុស្ស១៨នាក់ ៕


ចែករំលែក៖