ព័ត៌មានទាន់ហេតុការណ៍៖

គោលដៅរបស់អាមេរិគ គឺពង្រាយកម្លាំងទាហាននៅប្រទេសជាច្រើន មិនអាចដកមកប្រទេសវិញឡើយ

ចែករំលែក៖

សង្គ្រាមនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន និងអ៊ីរ៉ាក់​បានធ្វើឲ្យអាមេរិកត្រូវចំណាយប្រាក់និងអាយុជីវិតទាហានជាច្រើន ។ ទាំងនោះហើយបានជាអាមេរិក មិនអាចដកទាហានចេញពីប្រទេសទាំងពីរខាងលើ កន្លងមកអាមេរិកបានប្រកាស​ បន្តរក្សាទាហាននៅក្នុងប្រទេសអ៊ីរ៉ាក់ ដោយ​ បញ្ជូនសម្ភារយោធា ទៅកាន់អ៊ីរ៉ាក់ ។

នៅពេលនេះ ​អាមេរិកក៏បានប្រកាសបន្តរក្សាទាហាន នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ៥ឆ្នាំខាងមុខទៀត។ អាមេរិកបានបញ្ជូនកម្លាំងទាហាន​ ទៅកាន់ប្រទេស អាហ្វហ្គានីស្ថាន​ក្រោយថ្ងៃទី១១ខែកញ្ញា​ឆ្នាំ​២០០១ ។ តាំងពីពេលនោះមក អាមេរិកបានបើកការវាយប្រហារទៅលើទីតាំងក្រុមភេរវកម្មអាលកៃដានៅក្នុងប្រទេស អាហ្វហ្គានីស្ថាន និងផ្តួលរំលំរបប​តាលីបង់​​។ តាំងពីឆ្នាំ​២០០១​មកទល់ពេលនេះ មានរយៈជិត​២០ឆ្នាំហើយ ដោយអាមេរិកនឹងបន្តរក្សាទាហានបន្ថែម​៥ឆ្នាំទៀត​។

សារព័ត៌មាន The New York Times ​នៅថ្ងៃទី​១ខែមីនា បានផ្សាយថា អាមេរិក​នឹងដកកងទ័ពរបស់ខ្លួន​ ចេញពីប្រទេស​អាហ្វហ្គានីស្ថាន ក្នុងចន្លោះ​ពេលពី ០៣ឆ្នាំ ទៅ ០៥ឆ្នាំ​ខាង​មុខ។ ទាំងនោះជាផែនការថ្មី របស់ក្រសួង​ការពារជាតិ​អាមេរិក ក៏រួមមាន​នូវគោលដៅកាត់បន្ថយ​ចំនួនកងទ័ពអាមេរិក​​ប្រមាណ​ ​១៤,០០០នាក់ ដែលកំពុង​ឈរជើងនៅ​អាហ្វហ្គានីស្ថាន ចេញ​ពាក់កណ្តាលផងដែរ ក្នុងពេលប៉ុន្មាន​ខែខាងមុខនេះ។

បើតាម​ផែនការ​ដដែលនេះ ​កងកម្លាំងអឺរ៉ុប និងអន្តរជាតិ​ប្រមាណ ៨,៦០០នាក់ ដែលមានវត្តមាន​នៅ​​អាហ្វហ្គានីស្ថាន នឹងផ្តោត​ទៅលើ​ការហ្វឹកហាត់​សមត្ថភាពដល់យោធា​អាហ្វហ្គានីស្ថាន ខណៈទ័ពអាមេរិក​ត្រូវបង្វែរទៅផ្តោត​លើ ប្រតិបត្តិការបង្រ្កាប​​​ភេរវកម្ម​​វិញ។

ផែនការថ្មីខាងលើរបស់ក្រសួង​ការពារជាតិអាមេរិក ត្រូវបានគេរាយការណ៍ថា មានគោលដៅ​ជួយដល់កិច្ចខិតខំចរចា​​ រវាង​​ទីក្រុង​​វ៉ាស៊ីនតោន និងក្រុមឧទ្ទាម​តាលីបង់នៅ​អាហ្វាហ្គានីស្ថាន។

គួរជម្រាបថា បច្ចុប្បន្ន​កងទ័ពអាមេរិក​សរុប​ ១៤​,០០០នាក់ ត្រូវបានដាក់​ពង្រាយនៅ​អាហ្វហ្គានីស្ថាន ហើយ​មកទល់ពេលនេះ​​តួលេខ​នៃកងទ័ព​អាមេរិកដែល​បានបាត់បង់​ជិវិតនៅអាហ្វហ្គានីស្ថានបានកើ​នលើសពី ២,៤០០នាក់ គិតចាប់តាំងតែ​ពី​អាមេរិក​បាន​លើកទ័ព​ចូលប្រទេស​អាស៊ីខាងត្បូងនេះ​ កាលពីឆ្នាំ២០០១៕


ចែករំលែក៖