ព័ត៌មានទាន់ហេតុការណ៍៖

Huawei ​ចាប់ផ្តើមដំណើរការប្តឹងរដ្ឋាភិបាលអាមេរិក បំពានរដ្ឋធម្មនុញ្ញ

ចែករំលែក៖

តាមសារព័ត៌មាន​ SCMP ​បានផ្សាយថា នៅព្រឹកថ្ងៃទី​៧ ខែមីនា ក្រុមហ៊ុនបច្ចេកវិទ្យា Huawei បានដាក់លិខិត​ប្តឹងរដ្ឋាភិបាលអាមេរិក ឡើងទៅកាន់តុលាការ រដ្ឋតិចសាស់ ដែលជាទីតាំង ក្រុមហ៊ុន Huawei បើកសាខានៅទីនោះ​។ ក្រុមហ៊ុន Huawei បានលើកឡើងថា​​ រដ្ឋាភិបាលបានដាក់ទណ្ឌកម្ម ដោយមិនចាំបាច់ឆ្លងកាត់ការកាត់ទោស ដែលជាការបំពានច្បាប់ រដ្ឋធម្មនុញ្ញ ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រុមហ៊ុនយក្សមួយនេះ បាននិយាយថា សភាសហរដ្ឋអាមេរិក មិនបានផ្តល់ជូននូវភស្តុតាងណាមួយ ដើម្បីគាំទ្រការរឹតបន្តឹងរបស់ពួកគេនោះឡើយ ។ សហរដ្ឋអាមេរិក បានដាក់បំរាមនេះ លើទីភ្នាក់ងាររដ្ឋាភិបាលពីការប្រើប្រាស់ផលិតក្រុមហ៊ុន Huawei ដោយសារតែក្តីកង្វល់ ពីការប្រឈមនឹងបញ្ហាសន្តិសុខជាតិ ។

វាបានធ្វើឲ្យសម្ពន្ធមិត្តអាមេរិកគេចចេញពីក្រុមហ៊ុនទូរគមនាគមន៍របស់ចិនមួយនេះផងដែរ ។ ក្រុមហ៊ុន Huawei បានបន្តតវ៉ាបែបនេះ ក្រោយការពិនិត្យពិច័យអន្តរជាតិដ៏តានតឹងអស់រយៈពេលជាច្រើនខែរួចមកនោះ។

លោកកាវ ពីង គឺជាប្រធានប្តូរវេនរបស់ក្រុមហ៊ុន Huawei បាននិយាយថា សភាសហរដ្ឋអាមេរិក មិនបានផ្តល់ភស្តុតាងណាមួយដើម្បីគាំទ្រការរឹតបន្តឹងរបស់ពួកគេនោះឡើយ លើផលិតផលក្រុមហ៊ុន Huawei។ យើងត្រូវតែបង្ខំចិត្តចាត់វិធានការតាមផ្លូវច្បាប់ ដើម្បីប្រឆាំងនឹងវិធានការមួយនេះ។

លោកបន្តថា បំរាមមួយនេះ វាមិនត្រឹមតែខុសច្បាប់ប៉ុណ្ណោះទេ ប៉ុន្តែវាបានដាក់កំហិតក្រុមហ៊ុន Huaweiពីការចូលរួមការប្រកួតកួតប្រជែងទីផ្សារយុត្តិធម៌ផងដែរ ហើយចុងក្រោយវាធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់អ្នកប្រើប្រាស់សហរដ្ឋអាមេរិក ៕


ចែករំលែក៖