ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តតាកូម៉ា បុកម៉ូតូ CBR ពីក្រោយពេញទំហឹង របួសធ្ងន់ម្នាក់

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ទំនងជាស្រវឹងស្រា បើករថយន្តមួយគ្រឿងទាស់សម្តី គ្នាជាមួយអ្នកជិះម៉ូតូថាឲ្យតិចតួច ក៏ជិះបុកពីក្រោយបណ្តាលឲ្យរង ការខូចខាតយ៉ាងដំណំ និងរបួសធ្ងន់ម្នាក់ទៀត ។

ហេតុការណ៍នេះ បានកើតឡើងកាលពីពេលវេលាម៉ោង៩ និង១៥នាទីយប់ ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវព្រះសីហនុ នៅចំណុចមុខរោងកុនគីរីរម្យចាស់ ស្ថិតនៅក្នុង សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា ។

តាមប្រភពពត៌មានពីសាក្សី ដែលឃើញហេតុការណ៍បានឲ្យ ដឹងថា មុនពេលកើតហេតុគេ បានឃើញរថយន្តមួយគ្រឿង ម៉ាកតាកូម៉ាមួយបាំងកន្លះ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ2Q-7707 បើកបរតាមបណ្តោយផ្លូវ ព្រះសីហនុ ក្នុងទិសដៅពីលិចទៅកើត ខណៈបើកមកដល់ចំណុច កើតហេតុខាងលើរថយន្តបើក បត់ត្រឡប់ក្រោយមកលិចវិញ ស្របពេលមានបុរសម្នាក់ទៀត ជិះម៉ូតូមួយគ្រឿងម៉ាក CBR ពណ៌ខ្មៅមិនចាំស្លាកលេខស្រែកស្តីឲ្យអ្នកបើករថយន្តថា បើករថយន្តមិនចេះមើលទេអី ក៏ស្រាបតែខាងភាគីរថយន្តនោះ ខឹង ក៏ជិះបំបុកម៉ូតូពីក្រោយ ចំពេញទំហឹងបណ្តាលឲ្យម៉ូតូ គៀបជាប់នៅក្រោមរថយន្ត អូសជាង២០ម៉ែត្រ ហើយរងរបួសម្ចាស់ម៉ូតូធ្ងន់ធ្ងរ ភ្លាមៗនោះដែរ រថយន្តសង្គ្រោះរបស់គ្លីនិកឯកជនមហានគរបានដឹកយកទៅ សង្គ្រោះទៅចំណែកឯម្ចាស់រថយន្ត វិញបានរត់គេចខ្លួនបាត់ស្រមោលបន្សល់ទុកនៅតែរថយន្តបង្កនៅកន្លែងកើតហេតុតែប៉ុណ្ណោះ ។

ក្រោយពេលកើតហេតុរថយន្ត និងម៉ូតូត្រូវបានសមត្ថកិច្ចវាស់វែងយកទៅរក្សាទុកនៅអធិកា រដ្ឋាននគរបាល ខណ្ឌ៧មករារងចាំដោះ ស្រាយគ្នានៅពេលក្រោយ ៕ ធឿនព្រែកជ័យ


ចែករំលែក៖