ព័ត៌មានទាន់ហេតុការណ៍៖

ប៉ាគីស្ថានបានបញ្ជូនកងពលយន្តហោះចម្បាំង F-16 ទាំងអស់ទៅកាន់ព្រំដែនឥណ្ឌា

ចែករំលែក៖

សារព័ត៌មាន Hindustan Times បាន ដកស្រង់ប្រភពព័ត៌មានពីចារកិច្ចឥណ្ឌាដែលបានឲ្យដឹងថា ប៉ាគីស្ថានបានបញ្ជូនកង ពលយន្តហោះចម្បាំង F-16 ទៅកាន់ព្រំ ដែនឥណ្ឌា។

ការណ៍ដែលរដ្ឋាភិបាលប៉ាគីស្ថានបានសម្រេចបើកទ្វារដែនអាកាសនៅតំបន់ព្រំដែន ក្រោយពេលបិទតាំងពីចុងខែកុម្ភៈ មកទល់ពេលនេះ ជាសញ្ញាមួយបង្ហាញឲ្យ ឃើញថា ទាហានអាកាសប៉ាគីស្ថានស្ថិតនៅក្នុងការត្រៀមលក្ខណៈធ្វើសង្គ្រាម។ជាមួយគ្នានេះកងពល ពិសេសមកពីតំបន់ Sialkot របស់ប៉ាគីស្ថានបានបញ្ជូនទៅកាន់ព្រំដែនឥណ្ឌានៅតំបន់ Jammu និងកា ស្មៀរ។

សារព័ត៌មាន Sputnik បានផ្សាយថា កម្លាំងទាហានប៉ាគីស្ថានចាប់ផ្តើមធ្វើសកម្មភាព ផ្លាស់ប្តូរទីតាំងទៅឈរ ជើង នៅតំបន់ Balochistan នៅព្រំដែន។ សកម្មភាព ខាងលើ គឺជាការប្រកាសអាសន្ន អាចជំ រុញឲ្យមានសង្គ្រាមជាទ្រង់ទ្រាយធំ ។ ក្រៅពីយន្តហោះចម្បាំងប៉ាគីស្ថានក៏បាន បញ្ជូនមីស៊ីលការពារដែនអាកាសនិងប្រព័ន្ធរ៉ាដា តាមដានទៀតផង។

ក្នុងរយៈពេល១៥ថ្ងៃកន្លងមកប៉ាគី ស្ថាននិងឥណ្ឌា នៅតែបន្តប្រឈមមុខតាន តឹងដាក់គ្នា ដោយបានវាយប្រហារគ្នាជាបន្តបន្ទាប់។ កាលពីថ្ងៃទី១១ខែមីនាប៉ាគីស្ថានបានព្រមានឥណ្ឌា ត្រូវតែបញ្ចប់សកម្មភាពបង្កហេតុនៅតាមបណ្តោយព្រំដែន ពិសេសគឺក្នុងពេលដែលឥណ្ឌាត្រៀមបោះឆ្នោត មិនត្រូវឲ្យមានបញ្ហាប្រឈមមុខដាក់គ្នា ដើម្បីជានយោបាយស្វែងរកការគាំទ្រនោះទេ។

សកម្មភាពខាងលើ របស់ប៉ាគីស្ថានកើត ឡើងក្រោយពេល ឥណ្ឌាបានធ្វើឲ្យស្ថានភាពនៅតាមព្រំដែនជាប់ប៉ាគីស្ថាន ដែល កំពុងតែតានតឹង កាន់តែប្រឈមមុខតាន តឹងខ្លាំងជាងមុនទ្វេដង ក្រោយពេលឥណ្ឌាបានបញ្ជូនអាវុធធុនធ្ងន់ទៅកាន់ព្រំដែន ហើយធ្វើការសាកល្បងនៅទីនោះ។

សារព័ត៌មាន Sputnik បានដកស្រង់ សម្តីរដ្ឋមន្ត្រីការពារជាតិឥណ្ឌាដែលបានប្រកាសថា កាលពីថ្ងៃទី១១ខែមីនា កម្លាំង ទាហានកាំភ្លើងធំឥណ្ឌា បានបញ្ជូនអាវុធ ធុនធ្ងន់ប្រភេទ Pinaka ទៅកាន់ព្រំដែន Pokharan ជាប់ប៉ាគីស្ថានដើម្បីសាកល្បង ។

នៅក្នុងការសាកល្បងនោះប្រព័ន្ធអាវុធ Pinaka បានបាញ់ជិត២០គ្រាប់ទៅលើ គោលដៅ មានចម្ងាយចាប់ពី២០ដល់ ៩០គីឡូម៉ែត្រ ដោយបំផ្លាញគោលដៅ ទាំងស្រុង ក្នុងបរិវេណ ៩០០គីឡូម៉ែត្រ ក្រឡា។ការសាកល្បងនាំមកនូវលទ្ធផលដូចការចង់បានរបស់កម្លាំងទាហានឥណ្ឌា។

ភាពតានតឹងនៅតំបន់ព្រំដែនរវាង ឥណ្ឌានឹងប៉ាគីស្ថាន កាន់តែខ្លាំងឡើង ក្រោយពេលដែលប៉ាគីស្ថាន ព្រមានប្តឹង ឥណ្ឌាឡើងទៅកាន់តុលាការអន្តរជាតិរឿងបិទ មិនឲ្យទឹកហូរចូលក្នុងប្រទេសប៉ាគី ស្ថាន ដែលជាការបំពានលើកិច្ចព្រមព្រៀងចែករំលែកទឹក សាបប្រើប្រាស់តាមសន្ធិ សញ្ញាទឹក Indus ។

ជាមួយគ្នានោះដែរ ប្រទេសឥណ្ឌាបានសម្រេចចិត្តផ្លាស់ប្តូរ សាច់ដុំរបស់ខ្លួន ហើយរាំងខ្ទប់រាល់ការចែកចាយទឹកមិនឲ្យហូរ ចូលទៅក្នុង ប្រទេសប៉ាគីស្ថាន។ ក្រោយ ការរាំងខ្ទប់ទឹកនេះ ប៉ាគីស្ថានក៏បានព្រមានប្តឹងឥណ្ឌាទៅតុលាការអន្តរជាតិផងដែរ។

យោងតាមសារព័ត៌មាន Sputnik ចេញ ផ្សាយកាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ ២០១៩ បានឲ្យដឹងថា មន្ត្រីប៉ាគីស្ថានរបស់គណៈ កម្មការអចិន្រ្តៃយ៍ សម្រាប់សន្ធិសញ្ញាទឹក Indus កាលពីថ្ងៃចន្ទបានព្រមាន ក្រុងញូវ ដែលីអំពីផលវិបាក នៃការឈ្លានពានទឹក ហើយបាននិយាយថា ប្រសិនបើឥណ្ឌា បញ្ឈប់រំហូរទឹក ដូចដែលបានព្រមព្រៀង គ្នាក្រោមសន្ធិសញ្ញានោះប៉ាគីស្ថាននឹង ទៅរកតុលាការអន្តរជាតិភ្លាម។

ក្រសួងថាមពល និងទឹក របស់ប៉ាគី ស្ថាន កំពុងពិនិត្យមើលវិធានការរបស់ ប្រទេសឥណ្ឌា ដើម្បីបញ្ឈប់ទឹក មិនឱ្យហូរ ចូល ទៅក្នុងប្រទេសប៉ាគីស្ថាន។ តាមសន្ធិ សញ្ញាទឹក Indus ប្រទេសឥណ្ឌាមិនអាច បញ្ឈប់ទឹកមិនឱ្យហូរចូលទៅក្នុងប្រទេសប៉ាគីស្ថានបានឡើយ ហើយប្រសិនបើពួកគេធ្វើដូច្នេះយើងនឹងប្តឹងទៅតុលាការអន្តរជាតិ សម្រាប់មជ្ឈត្តកម្ម “។ នេះបើតាម ការលើកឡើងរបស់មន្រ្តីប៉ាគីស្ថាន ដែល សុំមិនបញ្ចេញឈ្មោះ ហើយដែលត្រូវបានដកស្រង់ដោយទូរទស្សន៍ ប៉ាគីស្ថាន GeoTV ។

សូមបញ្ជាក់ផងដែរថា កាលពីថ្ងៃអាទិត្យ កន្លងមកនេះរដ្ឋមន្ត្រីធនធានរ៉ែឥណ្ឌាលោក Arjun Mehghwal បានអះអាងថា ទឹកដែល មានកម្ពស់ប្រហែល០,៥៣ លានហិកតា ហ្វីត ពីទន្លេភាគខាងកើតដែលហូរចូលទៅក្នុងប្រទេសប៉ាគីស្ថានត្រូវបានបញ្ឈប់មិនឲ្យហូរ ដើម្បីបង្វែរសម្រាប់ការទទួលទាន និងការស្រោចស្រពដំណាំនៅក្នុងប្រទេសឥណ្ឌា។

ពាក់ព័ន្ធនឹងជម្លោះរវាងប៉ាគីស្ថាន នឹង ឥណ្ឌានេះដែរ រដ្ឋាភិបាលឥណ្ឌាធ្លាប់បាន គំរាមថា នឹងចាប់ផ្ដើមធ្វើសង្គ្រាមទឹកប្រឆាំងនឹងប៉ាគីស្ថាន ចាប់តាំងពីការវាយប្រហារភេរវកម្មឆ្នាំ២០១៦ ។ ខណៈដែលភាព តានតឹងបានកើន ឡើងជាថ្មីម្តងទៀតបន្ទាប់ពីការវាយប្រហារភេរវកម្ម ដែលបានសម្លាប់ ទាហានឥណ្ឌាចំនួន៤០នាក់នៅ ក្នុងស្រុក Pulwama នៃរដ្ឋកាស្មៀរនោះ គឺរដ្ឋាភិបាល ឥណ្ឌាបានរំលឹកឡើង វិញថា ខ្លួននឹងបញ្ឈប់រំហូរទឹកចេញពីទន្លេចំនួនបីដែលជាផ្នែក មួយនៃសន្ធិសញ្ញាទឹកឥណ្ឌូស។ ប្រទេស ឥណ្ឌា មានទីតាំងក្នុងការត្រួតត្រារំហូរនៃ ទន្លេអាង Indus៕ ធី រីណា


ចែករំលែក៖