ព័ត៌មានទាន់ហេតុការណ៍៖

បុរសជនជាតិបរទេសម្នាក់ សង្ស័យមានវិបត្តិផ្លូវចិត្ត លោតសម្លាប់ខ្លួនពីលើជាន់ទី៣ ទើរលើរថយន្ត

ចែករំលែក៖

ភ្នំពេញ៖ បុរសជនជាតិបរទេសម្នាក់សង្ស័យមានវិបត្តិផ្លូវចិត្តលោតសម្លាប់ខ្លួនពីលើជាន់ទី 3 ទើរលើរថយន្តរយះលលាក្បាលរងរបួសធ្ងន់ ហើយបើតាមការបញ្ជាក់ពីលោកមេប៉ុស្តិ៍ថាបានស្លាប់ ពេលបញ្ជូនដល់មន្ទីរពេទ្យ ។

ហេតុការណ៍នេះកើតឡើងកាលពីម៉ោង ៤រសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ ចំណុចសណ្ឋាគារ អាម៉ារី ជាន់ទី៣ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ១៣៦ ក្នុងផ្សារកណ្ដាលទី១ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋបានប្រាប់ឲ្យដឹងថានៅមុនពេលកើតហេតុគឺ ប្រជាពលរដ្ឋឃើញបុរសជនជាតិបរទេសម្នាក់ វ័យប្រហែស៥៦ឆ្នាំ បានអង្គុយលើសំយ៉ាបសណ្ឋាគារ ជាន់ទី៣ ក៏បានរាយការណ៍ទៅកម្លាំងសមត្ថកិច្ចមូលរដ្ឋានឲ្យចុះមកជួយអន្តរាគមន៍ ស្របពេលនោះបុរសជនបរទេសក៏បានសម្រេចចិត្តលោតចុះមកក្រោម ទើរលើរថយន្ត ហាយឡែនឌ័រ មួយគ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ ២AQ-7569 បណ្ដាលឲ្យបុរសជនបរទេសរយះលលាដ៍ក្បាល រងរបួសធ្ងន់។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលរដ្ឋានបានចុះមកដល់ចំណុចកើតហេតុ និង ទំនាក់ទំនងទៅរថយន្តសង្គ្រោះបន្ទាន់ ដឹកបុរសជនជាតិបរទេស យកទៅព្យាបាលនៅមន្ទីរពេទ្យ កាល់ម៉ែត ៕ ជ្រោយពេជ្រ


ចែករំលែក៖