មនុស្សយ៉ាងតិច៤០នាក់បានស្លាប់ បន្ទាប់ពីការបាញ់រះកើតឡើងនៅទីតាំងព្រះវិហារ២កន្លែង ស្ថិតនៅទីក្រុង Christchurch ប្រទេសនូវែលសេឡង់ កាលពីព្រឹកសុក្រ ទី១៥ ខែមីនា ឆ្នាំ២០១៩ ។
ស្នងការប៉ូលិស Mike Bush បញ្ជាក់ថា បុរស៣នាក់ និងស្ត្រីម្នាក់ បាននិងកំពុងឃុំខ្លួន ពាក់ព័ន្ធការបាញ់ប្រហារនៅទីតាំងព្រះវិហារដោយឡែក២ ផ្សេងពីគ្នា ។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានផ្សាយថា ជនរងគ្រោះបាត់បង់ជីវិតបានកើនឡើងដល់៤០នាក់ ហើយអាចនឹងមានការកើនឡើងចំនួនអ្នកស្លាប់បន្ថែមទៀត ។
ប៉ូលិសយកឃើញសារធាតុផ្ទុះផងដែរបង្កប់នៅក្នុងរថយន្ត ។
សាក្សីបាននិយាយថា ដាបឈាមក្រហមឆ្អៅពាស់ពេញទីកន្លែងតែម្តង ។ អ្នករងរបួសប្រហែលជាង៥០នាក់ផ្សេងទៀត ។
នាយករដ្ឋមន្ត្រី នូវែលសាឡង់ Jacinda Ardern ថ្លែងថា នេះជាថ្ងៃដ៏ខ្មៅងងឹតបំផុតរបស់នូវែលសេឡង់ ។ ហិង្សាបែបនេះមិនធ្លាប់កើតមានឡើងពីមុនមក ។ នូវែលសេឡង់មិនមែនជាកន្លែងសម្រាប់កើតមាននូវហិង្សាយ៉ាងដូច្នេះឡើយ ។
គេនៅមិនទាន់ពីមូលហេតុនៃការបាញ់ប្រហារសម្លាប់រង្គាលនេះទេ ។ គ្មានក្រុមភេរវកម្មណាមួយ ប្រកាសទទួលស្គាល់នោះទេ ។ វាបានកើតឡើង ខណៈដែលអ្នកកាន់សាសនាកំពុងនាំគ្នាបួងសួង ប្រារព្ធពិធីបុណ្យតាមសាសនាដែលពួកគេគោរពប្រណិប័តន៍ ៕