ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងចម្រុះខេត្តសហការចុះបង្ក្រាបទីតាំងរុករករ៉ែខុសច្បាប់៣កន្លែងនៅស្រុកលំផាត់

ចែករំលែក៖

ខេត្តរតនគិរី៖ តាំងរុករ៉ែខុសច្បាប់៣កន្លែងនៅចំណុចចំការចន្ទី និងចំការកៅស៊ូ ត្រូវបានកម្លាំងផែនការងារប្រឆាំងបទល្មើសសេដ្ធកិច្ចសហកាជាមួយមន្ទីររ៉ែ និងថាមពលខេត្តរួមទាំងអធិការដ្ឋានស្រុកលំផាត់ ចុះបង្រ្កាបដឹកនាំដោយលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ។

ហេតុការណ៍ចុះបង្ក្រាបទីតាំងរុករករ៉ែ៣កន្លែងនោះ បានធ្វើឡើងនៅវេលាម៉ោង៣និង៣០នាទី ថ្ងៃព្រហស្បតិ៍ ៩កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ ចំណុចខុសៗគ្នា នៅភូមិចាងរាឃុំកាឡែង ស្រុកលំផាត់ខេត្តរតនគីរី ។

ការចុះបង្ក្រាបនោះដកហូតបានសម្ភាររួមមាន ម៉ូតូ ៩គ្រឿង, គ្រឿងឧបករណ៍សម្រាប់រវៃអាចម៍ត្បូងចំនួន៥តង់ និងឧបករណ៍សម្រាប់យកត្បូងមួយចំនួនផ្សេងទៀត និងបានយកមករក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលឃុំ រង់ចាំជំនាញចុះមកស្រាវជ្រាវបន្តទៀតដើម្បីចាត់ការតាមច្បាប់ ៕ ជីវន្ត័


ចែករំលែក៖