ខេត្តរតនគិរី៖ បុរសម្នាក់យកគ្រាប់មិនទាន់ផ្ទុះមកដំបំបែកយករំសេវទុកឆ្នៃបោកយកត្រី តែអកុសលត្រូវ បណ្តាលឲ្យផ្ទុះសូរលាន់ឮដូចរន្ទះ ហើយបានត្រូវរងរបួសជើង និងដៃយ៉ាងធ្ងន់ធ្ងរ ។
ហេតុការណ៍ដំគ្រាប់បែកបណ្តាលឲ្យផ្ទុះនេះ បានកើតឡើងនៅវេលាម៉ោង១០ព្រឹក ថ្ងៃព្រហស្បតិ៍ ៩កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ នៅក្នុងភូមិសាស្ត្រភូមិឡុំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ។
យោងតាមប្រភពបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ សេវ សិញ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិ ចារាយ មានទីលំនៅភូមិ ឃុំកើតហេតុខាងលើ ។
ក្រោយកើតហេតុជនរងគ្រោះ ត្រូវបានក្រុមគ្រួសារសាច់ញាតិ យកទៅសង្គ្រោះបន្ទាន់នៅមណ្ឌលសុខភាពស្រុកអូរយ៉ាដាវផងដែរ ៕ ជីវន្ត័