ព័ត៌មានទាន់ហេតុការណ៍៖

នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ ដឹកនាំប្រជុំដើម្បីផ្សព្វផ្សាយពីការគ្រប់គ្រងជនអន្តោប្រវេស្តន៍តាមបណ្តាខណ្ឌទាំង១២ និងធ្វើបច្ចុប្បន្នភាពការដកហូតឯកសាររដ្ឋបាលកម្ពុជាមិនប្រក្រតី ផែនការងារអន្តោប្រវេសន៍

ចែករំលែក៖

ភ្នំពេញ៖ អគ្គនាយកអន្តោប្រវេសន៍ នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បានអញ្ជើញដឹកនាំកិច្ចប្រជុំនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីផ្សព្វផ្សាយពីការគ្រប់គ្រងជនអន្តោប្រវេស្តន៍តាមបណ្តាខណ្ឌទាំង១២ និងធ្វើបច្ចុប្បន្នភាពការដកហូតឯកសាររដ្ឋបាលកម្ពុជាមិនប្រក្រតី ផែនការងារអន្តោប្រវេសន៍។

លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង នគរបាលជាតិ ជាស្នងការនគរបាលរាជធានីភ្នំពេញ បានអោយដឹងថា៖ នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បានស្តាប់របាយការណ៍អំពីការចុះប្រមូលព័ត៌មានជនអន្តោប្រវេស្តន៍ ហើយស្វែងយល់អំពីផលលំបាក និងបញ្ហាប្រឈមរបស់មន្រ្តីនគរបាលតាមបណ្តាខណ្ឌផងដែរ។

លោកបន្តថា៖ នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បានមានប្រសាសន៍ថា រយៈពេលនៃចុះធ្វើស្ថិតិជនបរទេស នឹងផុតកំណត់នៅខែមិថុនាខាងមុខនេះហើយ៕ សុខ ខេមរា


ចែករំលែក៖