ដើម្បីពង្រីកវិស័យពាណិជ្ជកម្មនិងសេដ្ឋកិច្ចរបស់ខ្លួន ចិនបានបង្កើនការអភិវឌ្ឍន៍ នៅតាមបណ្តាកំពង់ផែលើពិភពលោកទៅ តាមសំណើរបស់ប្រទេសជាដៃគូ។ មិនថានៅតំបន់អាស៊ីនោះឡើយសូម្បីតែតំបន់អឺរ៉ុប ក៏ត្រូវការចិនដើម្បីអភិវឌ្ឍសេដ្ឋកិច្ចរបស់ ខ្លួន។
ប៉ុន្មានឆ្នាំកន្លងមក ចិនបានដើរទិញ កំពង់ផែសមុទ្រជាច្រើនចាប់តាំងពីកំពង់ផែនៅតំបន់អាស៊ី មជ្ឈិមបូព៌ា អាហ្វ្រិក រួមទាំង អឺរ៉ុប និងអាមេរិកខាងត្បូង។ ការទិញកំពង់ ផែជាច្រើននៅជុំវិញពិភពលោក គឺជាការ បង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឲ្យ កាន់តែប្រសើរឡើង ។
នៅពេលនេះប្រទេសអុីតាលីបានត្រៀមខ្លួនឲ្យចិនវិនិយោគកំពង់ផែចំនួន៤ ស្របទៅតាមគម្រោងផ្លូវមួយខ្សែក្រវាត់មួយរបស់ចិនដែលតភ្ជាប់ពីទ្វីបអាស៊ី រហូតទៅដល់ ទ្វីបអឺរ៉ុបនោះ ។
ប៉ុន្តែទោះបីយ៉ាងណាក៏ដោយក៏អុីតាលីនៅតែប្រឈមនឹងបញ្ហាសន្តិសុខក្នុងប្រទេស របស់ខ្លួន ក៏ដូចបញ្ហាជាមួយសហភាពអឺរ៉ុបផងដែរ។ នេះបើតាមការផ្សាយរបស់ បណ្តាញព័ត៌មាន South China Morning Post កាលពីព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩ ដោយដកស្រង់ប្រភពពីមន្ត្រីការទូត ដែលមិនបញ្ចេញឈ្មោះ ។
ប្រភពបញ្ជាក់ថា របៀបវារៈនៃគម្រោងវិនិយោគកំពង់ផែទាំង៤របស់អ៊ីតាលីនេះ ទំនងត្រូវបានលើកឡើងយកមកពិភាក្សាគ្នាក្នុងដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតីចិន ស៊ី ជីនពីង ទៅកាន់ប្រទេសអុីតាលី ។
កំពង់ផែទាំង៤របស់អុីតាលីរួមមាន កំពង់ផែភាគពាយព្យ Genoa, កំពង់ផែ Sicilian ភាគខាងត្បូង Palermo, កំពង់ផែ២ទៀតនៅភាគខាងជើង Adriatic គឺកំពង់ផែ Trieste និងកំពង់ផែ Ravenna ។ កំពង់ផែទាំងនេះ ជាដង្ហើមសេដ្ឋកិច្ចយ៉ាងសំខាន់ របស់អុីតាលី ។
រដ្ឋាភិបាលអីុតាលីបញ្ជាក់ថា ការដែល ខ្លួនអនុញ្ញាតឲ្យក្រុមហ៊ុនចិនវិនិយោគកំពង់ផែទាំង៤ខាងលើនេះ គឺដើម្បីពង្រឹង និង ពង្រីកសេដ្ឋកិច្ចរបស់ខ្លួនឲ្យកាន់តែមានភាពល្អប្រសើរ ។
គួរបញ្ជាក់ថា លោកស៊ី ជីនពីង មាន គម្រោងបំពេញទស្សនកិច្ចនៅប្រទេសអឺរ៉ុបចំនួន៣ គឺអីុតាលី ម៉ូណាកូ និងប្រទេសបារាំង ដោយចាប់ផ្តើមពីថ្ងៃព្រហស្បតិ៍ ទី២១ ខែមីនា ឆ្នាំ២០១៩នេះតទៅ ។ ជម្រើសដំបូងគេ គឺទៅកាន់ប្រទេសអុីតាលី ព្រោះទីក្រុងរ៉ូមត្រូវចូលរួមជាមួយទីក្រុងប៉េកាំងនៅក្នុងគម្រោងរបស់ចិនស្តីពីការសង់ « ផ្លូវ មួយខ្សែក្រវាត់មួយ »។ គឺជាគម្រោងមួយដែលកំពុងបង្កឲ្យមានភាពចម្រូងចម្រាសខ្លាំងនៅអឺរ៉ុបកណ្តាល ។
គេនៅមិនទាន់ដឹងព័ត៌មានលម្អិតនោះទេពីកាលវិភាគ កម្មវិធី ឬមួយក៏រយៈពេល ទស្សនកិច្ចរបស់លោកស៊ី ជីនពីងនៅក្នុងប្រទេសនីមួយៗ។បន្តែ អ្វីដែលគេដឹងនៅក្នុងដំណើរទៅកាន់ប្រទេសអីុតាលី គឺក្រុងប៉េកាំងត្រូវចុះហត្ថលេខាជាមួយក្រុងរ៉ូមលើពិធីសារមួយនៃកិច្ចព្រមព្រៀងទាក់ទងនឹងគម្រោងសង់ « ផ្លូវមួយខ្សែក្រវាត់មួយ » របស់ចិន។
អុីតាលីអាចនឹងក្លាយជាប្រទេសទី១ នៅក្នុងក្រុម ប្រទេសមហាអំណាចឧស្សាហ កម្ម G៧ ដែលបានចូលរួមជាមួយគម្រោង របស់ចិន។គួររម្លឹកថា គម្រោង « ផ្លូវមួយខ្សែក្រវាត់មួយ » ត្រូវបានចិនចាប់ផ្តើមក្នុងឆ្នាំ២០១៣ ដោយមានគោលដៅបង្កើនការតភ្ជាប់រវាងទ្វីបអាស៊ី និងទ្វីបអឺរ៉ុប នឹងគ្រោង ចំណាយប្រាក់ដល់ទៅ ១.០០០ ០០០លានដុល្លារសម្រាប់សាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវគោក និងផ្លូវសមុទ្រ។ តែអ្វីជាការកត់សម្គាល់នោះ គម្រោងមួយនេះរបស់ចិន កំពុងពុះចែកអឺរ៉ុបជាពីរនៅម្ខាងក្រុមប្រទេសដែលចូលរួមជាមួយចិនដូចយ៉ាងក្រិកនិងបណ្តាប្រទេសអឺរ៉ុបខាងកើត ចំណែកនៅម្ខាងទៀត ក្រុមប្រទេសដែលបារម្ភខ្លាចចិនបង្កើនឥទ្ធិពលនយោបាយ របស់ខ្លួនឆ្ពោះទៅអឺរ៉ុបខាងលិច ។
សកម្មភាពរបស់ចិន គឺដើម្បីផលប្រយោជន៍យូរអង្វែង និងគ្រប់វិស័យទាំងសន្តិសុខ ព័ត៌មាននិងសន្តិសុខបណ្តាញ ។ ក្រុមអ្នកវិនិយោគកំពង់ផែរបស់ចិន បានតាមដានយ៉ាងយកចិត្តទុកដាក់ រាល់សកម្មភាពរបស់នាវាអាមេរិក ។ ក្រុមអ្នកឯកទេស បានលើកឡើងពីសកម្មភាពរបស់ចិនគឺ អភិវឌ្ឍន៍ទាំងវិស័យស៊ីវិលនិងយោធា។ ចិនបានដើរតាមអាមេរិកប្រកបដោយមហិច្ឆតា ដោយដាក់បញ្ចូលវិស័យឧស្សាហកម្ម ការពារជាតិនិងស៊ីវិលរួមគ្នា។បណ្តាកំពង់ផែរបស់ចិន គឺមានក្រុមអ្នកឯកទេសជួស ជុលទាំងនាវាចម្បាំង និងសម្ភារយោធាទៀត ផង។
លោក Zhang Jie អ្នកឯកទេសស្រាវជ្រាវមកពីមជ្ឈមណ្ឌលស្រាវជ្រាវសង្គមចិនបានសរសេរនូវអត្ថបទមួយតាំងពីឆ្នាំ២០១៥ថា « ដំបូងគឺស៊ីវិល ក្រោយមកក្លាយជាយោធា »។ បណ្តាកំពង់ផែពាណិជ្ជកម្មដែលចិនបានសាងសង់ ក្នុងគោលដៅអភិវឌ្ឍន៍បន្តិចម្តងៗ ប្រែក្លាយទៅជា កំពង់ផែយោធាជួយដល់ចិនការពារសន្តិសុខចរាចរណ៍លើដែនសមុទ្រ និងគ្រប់គ្រងផ្លូវសមុទ្រដ៏សំខាន់។
ក្រុមអ្នកឯកទេសបានលើកឡើងថា បណ្តាកំពង់ផែរបស់ចិននៅជុំវិញពិភពលោកនាពេលអនាគតអាមេរិក ក៏ត្រូវខ្ចីកំពង់ផែរបស់ចិនមកប្រើប្រាស់ផងដែរ។ ទាំងនោះហើយធ្វើឲ្យឥទ្ធិពលរបស់ចិននៅលើពិភពលោក កាន់តែខ្លាំង គ្របដណ្តប់ពិភពលោកទាំងមូល។កន្លងមក ចិនក៏បានអនុវត្ត គម្រោងរថភ្លើងឆ្លងទ្វីប សម្រាប់ដឹកទំនិញនិងរថភ្លើងល្បឿនលឿនសម្រាប់ដឹកអ្នក ដំណើរ ជុំវិញពិភពលោក ដោយដឹកអ្នកដំណើរពីអឺរ៉ុប អាមេរិកទៅកាន់ចិនមិនបាច់បាច់ជិះយន្តហោះឡើយគឺអាចធ្វើដំណើរតាមរថភ្លើងបាន ។
លើសពីនេះទៅទៀត ចិនក៏មានរថភ្លើងដឹកទំនិញ ដែលអាចបញ្ជូនទំនិញពីចិនទៅអឺរ៉ុប បានយ៉ាងឆាប់រហ័សបំផុត។ កត្តាទាំងនោះហើយបានធ្វើឲ្យចិនមានប្រៀបនៅក្នុងវិស័យសេដ្ឋកិច្ច ហើយនៅពេលដ៏ខ្លីខាង មុខចិនអាចក្លាយជាមហាអំណាចទីមួយលើពិភពលោក។ ចំណុចទាំងនោះហើយទើបអាមេរិកអនុវត្តគោលនយោបាយ «អាវុធ ពន្ធដារ»សម្រាប់វាយប្រហារទៅលើចិនឲ្យទាន់ពេលវេលា បង្កើតឲ្យមានសង្គ្រាម ពាណិជ្ជកម្ម ដើម្បីទប់ស្កាត់មហិច្ឆតា ដណ្តើម មហាអំណាចទីមួយរបស់អាមេរិកនៅលើពិភពលោក៕ ធី រីណា