ភ្នំពេញ៖ សិល្បករសិល្បការិនីជាច្រើន រយនាក់ បានប្រមូលផ្តុំគ្នានៅស្ថានីយ ទូរទស្សន៍ PNN ដើម្បីចូលរួមថតបទចម្រៀង ប្រជាប្រិយខ្មែរសម្រាប់ឱកាស ចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ។
កម្មវិធីនេះ រៀបចំឡើងកាលពីថ្ងៃទី២០ ខែមីនានេះ ដែលរៀបចំ ដោយ សមាគមទូរទស្សន៍កម្ពុជា ដែលមានមិនក្រោម១៦ ស្ថានីយ ទូរទស្សន៍ជាសមាជិកនោះទេ ។
ក្នុងសម្លៀកបំពាក់ប្រពៃណីខ្មែរ សិល្បករទាំងអស់បានចូលរួមរាំ លេងកម្សាន្តនូវបទចម្រៀង ប្រជាប្រិយខ្មែរជាច្រើនបទ ដែលច្រៀងដោយតារាចម្រៀង ល្បីឈ្មោះជាច្រើន ។ កម្មវិធីនេះត្រូវបានដឹកនាំ ផលិតដោយ លោក ម៉ៅ អាយុទ្ធ ប្រធានសមាគមទូរទស្សន៍កម្ពុជា ។
តាមការបញ្ជាក់របស់អ្នកផលិត កម្មវិធីខាងលើនេះបានបញ្ជាក់ថា ការជួបជុំរាំលេងកម្សាន្តនេះគឺរៀបចំធ្វើឡើងមួយថ្ងៃពេញ ដែលប្រមូលផ្តុំដោយសិល្បករ ក្មេងចាស់ប្រុសស្រីគ្រប់ជំនាន់ ពិធីករពិធីការិនីតំណាងគ្រប់ បណ្តាស្ថានីយទូរទស្សន៍ ដែលឆ្នាំនេះស្ថានីយ ទូរទស្សន៍ PNNគឺជាម្ចាស់ផ្ទះ ខណៈដែលឆ្នាំទៅកម្មវិធីជួបជុំ នេះត្រូវបានធ្វើឡើងនៅទូរទស្សន៍ហង្សមាស ។
ប្រភពបញ្ជាក់ថា ទិដ្ឋភាពជួបជុំរាំលេងកម្សាន្ត ដែលប្រមូលផ្តុំដោយសិល្បកររាប់ រាយនេះនឹងត្រូវធ្វើការចាក់ ផ្សាយនៅគ្រប់ស្ថានីយទូរទស្សន៍ ទាំងអស់ចាប់តាំងពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៩ ដែលជាថ្ងៃចូលឆ្នាំថ្មីប្រពៃណី ជាតិខ្មែរ ឆ្នាំកុរ ឯកស័ក ពុទ្ធស័ករាជ ២៥៦៣ ៕ វឌ្ឍនា