ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ត២គ្រឿងបុកគ្នា​លាន់សំឡេងឮដូចរន្ទះ ខូចខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំបេញ៖ រថយន្តតូយ៉ាតាព្រូស បើកឆ្លងផ្លូវបត់ត្រឡប់ ក្រោយមិនបានប្រយ័ត្នត្រូវបាន រថយន្តហ្វ័តបើកបុកចំពាក់ កណ្តាលទ្វារបណ្តាលឲ្យរងការ ខូចខាតយ៉ាងដំណំ ។

ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង១និង១៥នាទី រំលងអធាត្រ ឈានចូលថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវសហព័ន្ធរុស្សី នៅចំណុចមុខទីស្តីការគណៈរដ្ឋមន្ត្រី ស្ថិតនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីសាក្សីដែល ឃើញហេតុការណ៍បានឲ្យដឹង ថា មុនពេលកើតហេតុគេ បានឃើញរថយន្តមួយគ្រឿង ម៉ាក តូយ៉ាតាព្រូស ពណ៌ឈាមជ្រូក ពាក់ស្លាកលេខ ភ្នំពេញ 2AV-4218 បើកបរតាមបណ្តោយផ្លូវ សហព័ន្ធរុស្សីក្នុងទិសដៅពីលិច ទៅកើត ខណៈបើកមកដល់ចំណុចកើត ហេតុរថយន្តព្រូសបើកបត់ ត្រឡប់ក្រោយស្របពេលរថយន្ត សេរីទំនើប ម៉ាកហ្វ័តបិទពណ៌ប៉ារ៉ាពាក់ស្លាកលេខ ភ្នំពេញ 2S-1683 បើកបរតាមបណ្តោយផ្លូវ សហព័ន្ធរុស្សីក្នុងទិសដៅពីកើត ទៅលិចអត់បានបន្ថយល្បឿន និងខ្វះការប្រុងប្រយ័ត្នជ្រុលទៅ បុកចំពាក់កណ្តាលបណ្តាលឲ្យ រងការខូចខាតរថយន្តតូយ៉ាតាព្រូសកំពិតទ្វារខាងស្តាំមុខក្រោយ រីឯរថយន្តហ្វ័តវិញ រងការខូចខាតតិចតួចតែប៉ុណ្ណោះប៉ុន្តែខាងរថយន្តហ្វ័តគាត់ចង់ឈ្នះដោយឲ្យខាងរថយន្តព្រូស សុំទោសតែរថយន្តព្រូសគាត់ថា រថយន្តគាត់ខូចខាតអស់ច្រើន ចង់ឲ្យសងរថយន្តគាត់ តែជជែកមិនត្រញវគ្នាទើបប្រគល់ឲ្យសមត្ថកិច្ចចាត់ការតាមច្បាប់ ។

ក្រោយពេលកើតហេតុ រថយន្តភាគីទាំងសងខាង ត្រូវបានសមត្ថកិច្ចធ្វើការវាស់វែងយកទៅរក្សាទុកនៅការិយាល័យ ចរាចរណ៍ផ្លូវគោករង់ចាំដោះស្រាយគ្នានៅពេលក្រោយ ៕ ធឿនព្រែកជ័យ


ចែករំលែក៖