ព័ត៌មានទាន់ហេតុការណ៍៖

លោកស្រី ម៉ែន សំអន៖ និមន្ដព្រះសង្ឃអភិសេកព្រះព្រហ្ម, ព្រះភិរុណ, ព្រះនាងទេពសុវណ្ណមច្ឆា ដើម្បីសុំសេចក្ដីសុខ ចម្រើន ជូនដល់ពលរដ្ឋកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ លោកស្រី កិត្ដិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាកយរដ្ឋមន្ដ្រី រដ្ឋមន្ដ្រី ក្រសួងទំនាក់ជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បាន រៀបចំពិធីអភិសេកព្រះព្រហ្ម, ព្រះភិរុណ, ព្រះនាងទេពសុវណ្ណមច្ឆា ដែលមានទីតាំង នៅ បរិវេណទីស្ដីការក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និង អធិការកិច្ច ស្ថិតនៅក្នុង សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ក្នុងគោលបំណង សុំសេចក្ដីសុខ សេចក្ដីចម្រើន ជូនដល់បងប្អូនប្រជាពលរដ្ឋកម្ពុជាទាំងមូល ក៏ដូច ជូនដល់មន្ដ្រីរាជការក្រោមឱវាទ ដែលបាននិមន្ដព្រះសង្ឃ២០អង្គ និងតាជី, យាជី៣០នាក់ ចូលរួមផងដែរ កាលពីរសៀលថ្ងៃពុធ ១៥កើត ខែផល្គុន ឆ្នាំចសំរឹទិ្ធស័ក ព.ស ២៥៦២ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩ ។

សូមបញ្ជាក់ថា៖ ពិធីអភិសេកព្រះព្រហ្ម ព្រះភិរុណ ព្រះនាងទេពសុវណ្ណមច្ឆា ដែលមានទីតាំងនៅបរិវេណ ក្រសួងទំនាក់ទំនងជាមួយ រដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចនេះ តាមជំនឿសាសនាប្រពៃណីរបស់ខ្មែរយើង គឺសុំសេចក្ដីសុខ សេចក្ដី ចម្រើន ជូនដល់មន្ដ្រីរាជការ ដល់ប្រជាពលរដ្ឋទូទាំងប្រទេស និងទទួលបានប្រសិទ្ធពរជ័យ សិរីសួស្ដី ជ័យមង្គលជារៀងរហូត ។ ការរៀបចំបុណ្យពុទ្ធាភិសេកនេះ គឺជាការបញ្ជាក់នូវតំណាក់កាលព្រះប្រសូត្រ និងតំណាក់កាល ព្រះ វិន័យហើយ ក៏ស្របទៅនឹងការរីកចម្រើន និងសុខសន្តិភាពពេញផ្ទៃប្រទេសក្រោមការដឹកនាំ ដ៍ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តែម្តង ដែលបានជំរុញឲ្យអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស ទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ ។

លោកស្រី កិត្តិសង្គហបណ្ឌិត ក៏បានឩទ្ទិសកុសល្យផលបុណ្យ ដែលមកពីពិធីបុណ្យពុទ្ធាភិសេកបួងសួងសូមឲ្យវត្ថុស័ក្តិសិទ្ធិក្នុងលោក តាមថែរក្សាប្រមុខដឹកនាំប្រទេសកម្ពុជា ដែលមានសម្តេចតេជា ហ៊ុន សែន ជានាយករដ្ឋមន្ត្រីមានសុខភាពល្អ អាយុយឺនយូរ ដើម្បីបន្តដឹកនាំនាវាកម្ពុជា ឆ្ពោះទៅការរីកចម្រើនបន្ថែមទៀត ជ្រកក្រោមម្លប់សន្តិភាព ដែលមនុស្សក្នុងពិភពលោកប្រាថ្នាចង់បាន ។

លោកស្រី កិត្តិសង្គហបណ្ឌិត ក៏បានអំពាវនាវ ដល់ពុទ្ធបរិស័ទ ទាំងអស់ មេត្តាចូលរួមបំពេញកុសលទាំងឡាយ ដើម្បីជាគុណប្រយោជន៍ដល់ការថែរក្សា ការពារ សេចក្តីសុខសន្តិភាព ស្ថេរភាព សាមគ្គីភាព ក្តីសង្ឃឹម លើកស្ទួយ ការកសាងជាតិ ឆ្ពោះទៅរកសេចក្តីថ្កុំថ្កើងរុងរឿង សម្បូរ សប្បាយទាំងឡាយធ្វើដំណើរតាមគន្លងព្រះធម៌ មានសេចក្តីជ្រះថ្លា ប្រមូលផ្តុំកម្លាំងកសាង អរិយធម៌ វប្បធម៌ ប្រជាធិបតេយ្យ សេរីពហុបក្ស តាមគោលការណ៍នីតិរដ្ឋ ៕ សំរិត


ចែករំលែក៖