ព័ត៌មានទាន់ហេតុការណ៍៖

ស្ថានភាពនៅព្រំដែន កាស្មៀរ កាន់តែតានតឹង​​ ក្រោយប្រទេសទាំងពីរបង្កើនអាវុធ​

ចែករំលែក៖

ទាំងឥណ្ឌា និងប៉ាគីស្ថាន បានបង្កើន អាវុធនៅតាមព្រំដែន កាន់តែច្រើនទៅៗ ពីមួយថ្ងៃទៅមួយថ្ងៃ ដោយគ្មានភាគីណាមួយព្រម​បន្ធូបន្ថយនោះឡើយ ។​ ឥណ្ឌា​មានអាមេរិកនៅពីក្រោយខ្នង ​ចំណែកប៉ាគីស្ថានវិញ មានចិននៅពីក្រោយ ។

អាវុធប៉ាគីស្ថានភាគច្រើនបានទិញពីប្រទេសចិន​ ហើយនៅពេលនេះ ​ចិនក៏បានបន្តលក់យន្តហោះគ្មានមនុស្សបើក​ រយៈចម្ងាយឆ្ងាយ​ ដល់ប៉ាគីស្ថាន ដោយយន្តហោះនោះអាចវាយប្រហារកម្ទេចគោលដៅរបស់សត្រូ វ​។

គេហទំព័រ​ Zee News ​កាលពីថ្ងៃទី​២០ ខែមីនា បានផ្សាយថា ចិន​បានសម្រេច​លក់យន្តហោះគ្មានមនុស្សបើក រយៈចម្ងាយឆ្ងាយ​ដ៏ទំនើបឲ្យប៉ាគីស្ថាន ។

គេហទំព័រខាងលើ​បានដកស្រង់របាយការណ៍ចារកិច្ច​ឲ្យដឹងថា ប៉ាគីស្ថានបានសម្រេច​ទិញ​យន្តហោះគ្មានមនុស្សបើក​ប្រភេទ​ Rainbow CH-4 និង​ CH-5 ​របស់ចិន ក្រោយមានការប្រឈមមុខតានតឹងដាក់គ្នានៅតំបន់ព្រំដែន តំបន់កាស្មៀរ។

យន្តហោះគ្មានមនុស្សបើក Rainbow CH-4 អាចបំពាក់គ្រាប់រំសេវ មានទម្ងន់ដល់ទៅ​៤០០គី ឡូក្រាម ដោយអាចហោះហើរក្នុងរយៈពេល ៤០ម៉ោង ក្នុងចម្ងាយ ៥ពាន់គីឡូម៉ែត្រ ។ ចំណែកយន្តហោះ​ CH-5 អាចបំផ្ទុករំសេវ​ទម្ងន់ ១ពាន់គីឡូក្រាម​ ដោយហោះហើរបាន៦០ម៉ោង ។

រដ្ឋាភិបាលទីក្រុង អិស្លាមម៉ាបាត មានបំណងចង់បង្កើនយន្តហោះ​គ្មានមនុស្សបើក នៅក្នុងតំបន់កាស្មៀរដើម្បីតាមដានរាល់សកម្មភាព​ នៅព្រំដែន​ ក្រោយពេលប្រទេសទាំងពីរ ប្រឈមមុខតានដោយយោធាជាមួយ​ឥណ្ឌា ៕


ចែករំលែក៖