ព័ត៌មានទាន់ហេតុការណ៍៖

ទូទាំងខេត្ដកណ្ដាល រយះពេល១ថ្ងៃ គ្រោះថ្នាក់ចរាចរណ៍ កើតមាន៤ករណី បណ្ដាលឲ្យស្លាប់២នាក់ និងរបួសធ្ងន់៣នាក់

ចែករំលែក៖

ខេត្តកណ្ដាល៖ រយះពេលមួយថ្ងៃ ត្រឹមថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩ ទូរទាំងខេត្ដកណ្ដាល គ្រោះថ្នាក់ចរាចរណ៍កើតមាន៤ករណី បណ្ដាលឲ្យមនុស្សស្លាប់២នាក់ និងរបួសធ្ងន់៣នាក់ ។

យោងតាមរបាយការណ៍របស់មន្រ្ដីនគរបាលការិយាល័យចរាចរណ៍នៃស្នងការដ្ឋាននគរបាលខេត្ដកណ្ដាលបានឲ្យដឹងថា ទូទាំងខេត្ដកណ្ដាលគ្រោះថ្នាក់ចរាចរណ៍កើតមាន៤ករណី ក្នុងនោះ៖ ក្រុងតាខ្មៅ៣ករណី រវាងរថយន្ដនិងម៉ូតូ២ករណី ,ម៉ូតូនិងម៉ូតូ១ករណី បណ្ដាលឲ្យស្លាប់ម្នាក់ឈ្មោះ ប្រាំង ចាប ភេទប្រុស អាយុ៥៥ឆ្នាំ មានទីលំនៅភូមិស្ទឹងជ្រៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ របួសធ្ងន់៣នាក់ ១.ឈ្មោះ ម៉ៅ គឹមហោ ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិអន្លង់ឬស្សី ឃុំព្រែកអំបិល ស្រុកស្អាង ២.ឈ្មោះ ឆាយ តាប់ ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅភូមិព្រែកកែវ ឃុំកោះខែល ស្រុកស្អាង ៣.ឈ្មោះ ធឿន សារ៉ាត់ ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅភូមិព្រែកហូរកើត១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ។ ស្រុកអង្គស្នួលកើតមាន១ករណី រវាងរថយន្ដនិងម៉ូតូរ៉ឺម៉កកង់បី បណ្ដាលឲ្យស្លាប់ម្នាក់ឈ្មោះ សែម ពិសិដ្ឋ ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅភូមិអង្គស្នួល ឃុំពើក ស្រុកអង្គស្នួល ។

ប្រភពដដែលបន្ដថា ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ ធ្វើឲ្យខូចខាតរថយន្ដ៤គ្រឿង (ធ្ងន់១គ្រឿងនិងស្រាល៣គ្រឿង) និងម៉ូតូ៥គ្រឿង (ធ្ងន់១គ្រឿងនិងស្រាល៤គ្រឿង) ។ មូលហេតុដែលធ្វើឲ្យកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ គឺបើកបរលើសល្បឿនកំណត់១ករណី ,មិនគោរពភ្លើងសញ្ញា(ភ្លើងស្ដុប)១ករណី និងបើកបរខ្វះការប្រុងប្រយ័ត្ន២ករណី ៕ស្អាងជ័យ


ចែករំលែក៖