អតីតនាយករដ្ឋមន្ត្រីថៃ លោកថាក់ស៊ីន ស៊ីណាវ៉ាត្រា បានធ្វើដំណើរទៅកាន់កោះហុងកុង ដើម្បីរៀបចំបង្គលការដល់កូនស្រីពៅរបស់លោក ។ នៅក្នុងបង្គលការនោះ អាចនឹងមានមន្ត្រីជាន់ខ្ពស់ ក្នុងគណបក្សភឿថៃ ចូលរួម ក្នុងនាម ជាមិត្តភក្តិ ទំនាក់ទំនងបុគ្គលល្អផងដែរ ។
ប៉ុន្តែរដ្ឋាភិបាលថៃ នៅតែមិនព្រមលើលែងដល់លោកថាក់ស៊ីននោះឡើយ ដោយបានស្នើដល់រដ្ឋាភិបាលហុងកុង ចាប់បញ្ជូនខ្លួនលោក ថាក់ស៊ីន មកកាន់ប្រទេសថៃវិញ ។ ប៉ុន្តែភាគី ហុងកុងមិនបានវិភាគអ្វីជុំវិញហេតុការណ៍ខាងលើនោះឡើយ ។
សារព័ត៌មាន South China Morning Post បានដកស្រង់សម្តីលោក Chatchom Akapin ព្រះរាជ្យអាជ្ញាថៃ បានស្នើ ដល់កោះហុងកុង ឲ្យបញ្ជូនអតីតនាយករដ្ឋមន្ត្រីថាក់ស៊ីនស៊ីណាវ៉ាត្រាមកកាន់ប្រទេសថៃវិញ ។
កន្លងមកមានប្រភពព័ត៌មានបានផ្សាយថា លោកថាក់ស៊ីន បានទៅដល់កោះហុងកុង ដើម្បីរៀបចំពិធីបង្គលការដល់កូនស្រីពៅ គឺនាង Paetongtarn នៅថ្ងៃទី២២ ខែមីនា ។ កោះហុងកុង គឺជាទីកន្លែង ដែលអតីតនាយករដ្ឋមន្ត្រីថៃតែងតែជួបគ្នា ជាមួយមន្ត្រីគណបក្សភឿថៃ ។
តាមគម្រោងគណបក្សភឿថៃ នឹងចូលរួមបោះឆ្នោតនាថ្ងៃទី២៤ ខែមីនា ។ គូប្រជែងដ៏សំខាន់របស់គណបក្សភឿថៃ គឺគណបក្ស Palang Pracharath ដឹកនាំដោយនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា និងគណបក្សប្រជាធិបតេយ្យដឹកនាំដោយលោក អភិស៊ីត វាចាជីវា ៕