ភ្នំពេញ៖ មានការភ្ញាក់ផ្អើលថ្មីមួយ សម្រាប់ប្រជាជនខ្មែរក្រោយពី នារីជាជនជាតិអាមេរិកកាំងម្នាក់ឈ្មោះ Emily បានច្រៀងបទចម្រៀងស្នាដៃ មរតកដើម គឺបទ អុំទូកក្នុងបឹង យ៉ាងពិរោះប្លែក ។
បទចម្រៀងនេះ ត្រូវបានផលិតដោយផលិតកម្ម មរតកមេឌៀ ដោយនាងបានបកស្រាយរួម ជាមួយកវីវ័យក្មេង និងជាតារាចម្រៀង លោក សយ រតនា ។
បទចម្រៀងប្រជាប្រិយខ្មែរ ចង្វាក់រាំវង់ ខាងលើ ត្រូវបានផលិត និងបញ្ចេញជាវីដេអូរួច ទៅហើយដោយទទួលបានការ ចាប់អារម្មណ៍ និងកតោតសរសើរខ្លាំងពី ទស្សនិកជន ។ ចាប់អារម្មណ៍ព្រោះតែនារីជន ជាតិអាមេរិកកាំងរូបនេះ ច្រៀងបានល្អតាមចង្វាក់ភ្លេង និងព្យាយាមរាំបានផងដែរ ។
កាន់តែកោតសរសើរគឺនាង បានព្យាយាមច្រៀង និងរៀនភាសាខ្មែរដើម្បីច្រៀង ឲ្យត្រឹមត្រូវតាមចង្វាក់ប្រជាប្រិយខ្មែរ បើទោះបីជាការប្រកបពាក្យ របស់នាងមិនច្បាស់ក្តី ។
លោក សុខលីម រក្សា អ្នកគ្រប់គ្រងទូទៅក្នុង ផលិតកម្មមរតកមេឌៀបាន បញ្ជាក់ថា តាមពិតកញ្ញា Emily គឺជាមន្ត្រីបម្រើការងារនៅក្នុង ស្ថានទូតសហរដ្ឋអាមេរិកប្រចាំ នៅកម្ពុជា ។
លោកបញ្ជាក់ថាដោយសារ ស្រឡាញ់ចូលចិត្តសិល្បៈវប្បធម៌ ជាតិខ្មែរ នាងបានស្នើសុំលោកដើម្បី ហ្វឹកហាត់ច្រៀងរាំ ពិសេសរៀនភាសាខ្មែរ ។ លោកថានាងចាប់អារម្មណ៍កាន់តែខ្លាំងនឹងសិល្បៈខ្មែរក្រោយ ពីលោកបានពន្យល់ និងបង្រៀងបន្ថែមទៅកាន់ នាង ។
លោកថា គាត់ក៏បានសិក្សាស្រាវជ្រាវ អំពីសិល្បៈ វប្បធម៌របស់ខ្មែរ រួមទាំងជីវភាពរស់នៅរបស់ ប្រជាជនកម្ពុជាផងដែរ ដែលកាន់តែធ្វើឲ្យនាងចង់ បញ្ចេញស្នាដៃបទចម្រៀង ជាភាសាខ្មែរ ។
លោកបញ្ជាក់ថាគាត់ព្យាយាម រៀនខ្លាំងពីភាសាខ្មែរ ហើយនាងនឹងច្រៀងបទ ចម្រៀងថ្មីមួយបទទៀតដែល ជាការបកស្រាយរួមជាមួយលោកផ្ទាល់តែម្តងគឺបទ ផ្កាក្រវ៉ាន់ ដែលនឹងចេញផ្សាយក្នុង ពេលឆាប់ៗនេះ ។
លោកថាជារសជាតិថ្មីសម្រាប់ ទស្សនិកជនបើទោះបីជានារីវ័យក្មេងស្រស់សោភាជនជាតិអាមេរិកកាំងរូបនេះមានការបញ្ចេញ សំឡេងមិនបានច្បាស់ក្តី ប៉ុន្តែវាគឺជាអ្វីដែលជាទីមោទនៈ ដែលជាតិសាសន៍ដទៃព្យាយាម សិក្សាស្វែងយល់ និងផ្សព្វផ្សាយសិល្បៈវប្បធម៌ ខ្មែរទៅកាន់ពិភពលោកផងដែរ ៕ វឌ្ឍនា