ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តធុនត្រា បើកបុកក្បាលនាគពុះចែក ទ្រូងផ្លូវបើង១កង់ មកកណ្តាលផ្លូវ និងវៀច១កង់

ចែករំលែក៖

ភ្នំពេញ៖ យុវជនប្រុសស្រីបួននាក់ ស្រវឹងស្រាធ្លាក់ភ្នែកបើករថយន្ត ធុនត្រាមួយគ្រឿងបោះពួយ យ៉ាងលឿនជ្រុលទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវបាក់អស់១កង់ ប៉ើងទៅកណ្តាលផ្លូវ និងវៀច១កង់ទៀត ចំណែករថយន្តបង្កដាច់កាឡែកង់ខាងមុខទៅលែងរួច ។

ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោងរំលងអធ្រាត្រ ឈានចូល ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩ ស្ថិតនៅចំណុចមុខផ្សារ៧មករា តាមបណ្តោយផ្លូវ២៨៩ ក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ គេ ឃើញយុវជនម្នាក់រួមដំណើរ និងយុវជនប្រុសស្រី៣នាក់ទៀត បើករថយន្តធុនត្រា ពណ៌ស្ករមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2Y-6849 ធ្វើដំណើរទិសដៅពីត្បូង ទៅជើង លុះមកដល់ចំណុចកើតហេតុខាង លើបានរេចង្កូតមកខាងឆ្វេង ដៃជ្រុលបុកក្បាលនាគពុះចែក ទ្រូវផ្លូវបណ្តាលឲ្យបាក់អស់១កង់ ប៉ើងមកកណ្តាលផ្លូវ និង​វៀច១កង់ ចំណែករថយន្តបង្កមិនទាន់អស់ល្បឿនបានជ្រុលទៅមុខប្រមាណ ជា៣០ម៉ែត្រ បែកកង់ខាងមុខខាងឆ្វេង និងដាក់កាឡែទៅមុខលែងរួច ។

បន្ទាប់មកអ្នកបើកបរ និងអ្នករួមដំណើរបាននាំគ្នា ឡើងជិះម៉ូតូកង់បីឥណ្ឌាគេចខ្លូនចេញពីកន្លែងកើតហេតុបាត់អស់។

ក្រោយកើតហេតុសមត្ថកិច្ចមូល ដ្ឋានបានទំនាក់ទំនងទៅសមត្ថ កិច្ចជំនាញចុះមកវាស់វែងយក រថយន្តបង្កទៅរក្សាទុកនៅ ការិយាល័យចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់ ៕ ភារ៉ា ដង្កោ


ចែករំលែក៖