ព័ត៌មានទាន់ហេតុការណ៍៖

ក្រោយពីអាមេរិក ប្រេស៊ីល បានស្នើរុស្ស៊ី ដកទាហានចេញពីវេណេហ្ស៊ុយអេឡា

ចែករំលែក៖

ក្រោយពីអាមេរិក ប្រេស៊ីល បានស្នើរុស្ស៊ី ដកទាហានចេញពីវេណេហ្ស៊ុយអេឡា

វត្តមានរបស់រុស្ស៊ីនៅក្នុងប្រទេសវេណេហ្ស៊ុយអេឡា បានបង្កក្តីបារម្ភយ៉ាងខ្លាំង ដល់អាមេរិក និងសម្ព័ន្ធមិត្ត ដោយប្រទេសនៅក្នុងតំបន់អាមេរិក ឡាទីន គឺជាទីលានរបស់អាមេរិក សូម្បីតែអឺរ៉ុប ក៏មិនហ៊ានលូកដៃផងដែរ ។ ចំណែករុស្ស៊ី បញ្ជូនទាហានទៅទីនោះ គឺជាសកម្មភាពមួយ បង្កក្តីបារម្ភយ៉ាងខ្លាំង ដល់អាមេរិក ។

បន្ទាប់ពីអាមេរិកព្រមានរុស្ស៊ី ប្រទេសប្រេស៊ីល ក៏បានស្នើឲ្យរុស្ស៊ីដកទាហានចេញផងដែរ ។ រដ្ឋមន្ត្រីការបរទេសប្រេស៊ីល លោក Ernesto Qraujo កាលពីថ្ងៃទី២៨ ខែមីនា បានបញ្ជាក់ថា កម្លាំងទាហានរុស្ស៊ី គួរតែចាកចេញពីវេណេហ្ស៊ុយអេឡា ប្រសិនបើគោលដៅរបស់ទាហាន រុស្ស៊ីគឺការពារប្រធានាធិបតី នីកូឡាស ម៉ាឌូរ៉ូ ។

សារព័ត៌មានរ៉យទ័របានផ្សាយថា រដ្ឋមន្ត្រីការបរទេសប្រេស៊ីល សង្ឃឹមថា នឹងចាកចេញពីវេណេហ្ស៊ុយអេឡា ដោយការគាំទ្រ ប្រធានាធិបតី ម៉ាឌូរ៉ូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ច សង្គមនៅវេណេហ្ស៊ុយអេឡាកាន់តែធ្លាក់ចុះ ។

លោក Ernesto Qraujo បានបញ្ជាក់ថា «ប្រសិនបើរុស្ស៊ីមានគម្រោង ការពារអំណាចរបស់លោកម៉ាឌូរ៉ូនោះ មានន័យថា នឹងធ្វើឲ្យមានមនុស្សកាន់តែច្រើនស្លាប់ និងចាកចេញពីប្រទេសជាតិ ។

សំណើខាងលើកើតឡើង ក្រោយពេលដែលយន្តហោះពីរគ្រឿង របស់កម្លាំងទាហានអាកាសរុស្ស៊ី ចុះចត់នៅរដ្ឋធានី ការ៉ាកាស ដោយមានមេទ័ព មួយរូប និងទាហាន១០០នាក់ ។

សំណើខាងលើកើតឡើងក្រោយពេលប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ បានប្រកាស ព្រមានរុស្ស៊ីឲ្យចាកចេញពីស៊ីរីជាបន្ទាន់ ។

កន្លងមកថ្មីៗ ប្រធានាធិបតីសហរដ្ឋអាមេរិក លោកដូណាល់ ត្រាំ បានអំពាវនាវឲ្យរុស្ស៊ី ដកទាហានរបស់ខ្លួនចេញពីប្រទេសវេណេស៊ុយអេឡា ហើយលោកបាននិយាយថា “ជម្រើសទាំងអស់” នៅបើកចំហរដើម្បីធ្វើឲ្យរឿងកើតឡើង ។

ការមកដល់របស់យន្តហោះកងទ័ពអាកាសរុស្ស៊ី២គ្រឿង នៅក្រៅទីក្រុងការ៉ាកាស ត្រូវបានគេជឿថា ដឹកកងកម្លាំងពិសេសរុស្ស៊ីជិត១០០នាក់ និងបុគ្គលិកអ៊ីនធឺណេតម្នាក់ ជាហេតុធ្វើឲ្យវិបត្តិនយោបាយកើនឡើងនៅក្នុងប្រទេសវេណេស៊ុយអេឡា ។

រុស្ស៊ី និងចិន បានគាំទ្រលោកប្រធានាធិបតីនីកូឡាស់ ម៉ាឌូរ៉ូ ខណៈដែលសហរដ្ឋអាមេរិក និងប្រទេសលោកខាងលិចមួយចំនួនទៀត គាំទ្រមេដឹកនាំប្រឆាំងលោក ឆន ក្វៃដូ ។

កាលពីខែមករាកន្លងទៅ លោកក្វៃដូ បានប្រកាសខ្លួនឯងជាប្រធានាធិបតីស្តីទី ដោយធ្វើការទំទាស់ថា ការបោះឆ្នោតឡើងវិញកាលពីឆ្នាំ២០១៨ របស់លោកម៉ាឌុយរ៉ូ គឺខុសច្បាប់ ។

លោកត្រាំ បាននិយាយប្រាប់ក្រុមអ្នកសារព័ត៌មាននៅឯការិយាល័យក្នុងសេតវិមាន ជាកន្លែងដែលលោកបានជួបជាមួយភរិយាលោក ក្វៃដូ គឺលោកស្រីហ្វាប៊ីណា រ៉ូសាឡេស ថា រុស្ស៊ី ត្រូវតែដកចេញ ។

នៅពេលសួរថាតើលោកនឹងធ្វើឲ្យកងកម្លាំងរុស្ស៊ីចាកចេញទៅឬ? លោកត្រាំ បាននិយាយថា យើងនឹងរង់ចាំមើល ។ ជម្រើសទាំងអស់នៅបើកចំហរ ។

លោកម៉ាឌុយរ៉ូ ដែលបន្តគ្រប់គ្រងមុខងាររដ្ឋ និងយោធាវេណេស៊ុយអេឡា នោះ បាននិយាយថា លោក ក្វៃដូ គឺជាអាយ៉ងរបស់សហរដ្ឋអាមេរិក ៕


ចែករំលែក៖