ព័ត៌មានទាន់ហេតុការណ៍៖

កម្មវិធី SmartScale នឹងជួយពន្លឿនការវិវឌ្ឍរបស់អាជីវកម្មទើបង្កើតថ្មីដល់ទៅ ១៥ នៅកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ Mekong Strategic Partners (MSP) សហការជាមួយនឹង Seedstars World (Seedstars) ក្រុមហ៊ុន Smart Axiata និង Development Innovation របស់ USAID ប្រកាសពីការដាក់ដំណើរការកម្មវិធី SmartScale ដែលជាកម្មវិធីជួយពន្លឿននិងជំរុញអាជីវកម្មដែលទើបបង្កើតថ្មីនៅក្នុងប្រទេសកម្ពុជា។ SmartScale នឹងចាប់ផ្តើមនៅក្នុងខែឧសភាឆ្នាំ 2019 សម្រាប់រយៈពេលបីខែ។

ក្រុមហ៊ុនអាជីវកម្មទើបចាប់ផ្ដើមថ្មីដែលមានមូលដ្ឋាននៅកម្ពុជាចំនួន 15 នឹងទទួលបានការបណ្ដុះបណ្ដាលយ៉ាងហ្មត់ចត់នៅ ដោយផ្អែកលើកម្មវិធីដែលរៀបចំឡើងដោយ Seedstars ។ កម្មវិធីនេះមានគោលបំនងលើកកម្ពស់ការធ្វើឲ្យកាន់តែប្រសើរឡើងពីផលិតផលទៅទីផ្សារ និងពង្រីកទំនាក់ទំនងអតិថិជនដោយបង្កើនការផ្ទេរចំណេះដឹងនិងទទួលការណែនាំពីអ្នកជំនាញ។ អ្នកជំនាញសហគ្រិនពេញម៉ោងពីរនាក់ ដែលស្ថិតនៅក្នុងលំនៅដ្ឋាន អ្នកជំនាញវិនិយោគអន្តរជាតិ និង គ្រូបង្ហាត់ថ្នាក់ជាតិនិងអន្តរជាតិជាង 20 នឹងក្លាយជាផ្នែកមួយនៃកម្មវិធីដែលបានរចនានេះ។

លោក Bora Kem ជាដៃគូនៅ MSP បានមានប្រសាសន៍ថា៖ “ការផ្តល់ការណែនាំនិងការគាំទ្រផ្នែកបច្ចេកទេសមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់ការទទួលបានជោគជ័យយូរអង្វែងរបស់អាជីវកម្មទើបបង្កើតថ្មី។ ជាមួយ SmartScale យើងនឹងផ្តល់ជូននូវការចាប់ផ្តើមអាជីវកម្ម ជាមួយអ្នកណែនាំដែលមានបទពិសោធន៍ក្នុងពេលសហការជាមួយ Seedstars ដើម្បីធ្វើកម្មវិធីបណ្ដុះបណ្ដាលក្នុងថ្នាក់ដែលល្អបំផុតបែបសកល។ យើងសង្ឃឹមថានឹងជួយសម្រួលដល់ចំណាប់អារម្មណ៏ក្នុងតំបន់លើបអាជីវកម្មក្នុងប្រទេសកម្ពុជា និង នាំពួកគេទៅកាន់ឆាកអន្តរជាតិ។”អាជីវកម្មទើបបង្កើតថ្មីដែលបានជ្រើសរើស នឹងមានឱកាសរីករាយជាមួយកន្លែងធ្វើការដោយឥតគិតថ្លៃនៅក្នុងបរិយាកាសដែលមានការជំរុញ ការចូលរួមដោយសេរី ការគាំទ្រពីក្រុមហ៊ុនក្នុងស្រុក ការជួបជាមួយសហគ្រិននៅក្នុងលំនៅដ្ឋានផ្ទាល់រៀងរាល់សប្តាហ៍ ជាមួយនឹងមាតិកាប្រចាំសប្តាហ៍ដែលផ្តល់ដោយអ្នកឯកទេសជាក់ស្តែង។ ពួកគេក៏នឹងមានលទ្ធភាពទទួលបានការវិនិយោគរហូតដល់ទៅ 100,000 ដុល្លារពី Smart Axiata Digital Innovation Fund (SADIF) និងបណ្តាញអ្នកវិនិយោគ Seedstars ព្រមទាំងទទួលបានអត្ថប្រយោជន៍បច្ចេកវិទ្យាដែលមានតម្លៃរាប់ពាន់ដុល្លារដូចជា Xero, HubSopt និង Amazon Web Services។

លោកស្រី Kate Heuisler ប្រធាននៃ Development Innovations បានមានថ្លែងថា៖ “យើងចង់គាំទ្រសហគ្រិនលើមាគាឆ្ពោះទៅរកការពឹងផ្អែកដោយខ្លួនឯង ជាពិសេសអ្នកដែលត្រូវការការណែនាំជាច្រើនពីអ្នកជំនាញការនៅក្នុងវិស័យវិនិយោគ ដើម្បីទទួលបានអតិថិជនកាន់តែច្រើន ហើយបង្កើនប្រាក់ចំណូល និង ចុងក្រោយទទួលបានហិរញ្ញប្បទាន ឬ ការវិនិយោគ។”

លោក Thomas Hundt នាយកប្រតិបត្តិ ក្រុមហ៊ុន Smart Axiata បានមានប្រសាសន៍ថា៖ “សហគមន៏នៃអាជីវកម្មទើបបង្កើតថ្មីបានប្រាថ្នាចង់បានកម្មវិធីបែបនេះ ដែលនឹងដើរតួជាស្ពានសម្រាប់អាជីវកម្មទើបចាប់ផ្ដើមថ្មីក្នុងស្រុក ឈានទៅរកដំណាក់ការលូតលាស់។ ក្រុមហ៊ុន Smart មានសេចក្តីសោមនស្សរីករាយដែល MSP ជាមួយការគាំទ្រពីក្រុមការងារ Seedstars និង Development Innovations កំពុងសាកល្បងកម្មវិធីថ្មីនេះ ដែលជាបំណែកដ៏សំខាន់មួយ នៃការធ្វើដំណើរតាមប្រព័ន្ធអេកូឌីជីថលនៅក្នុងប្រទេសកម្ពុជា។ យើងសង្ឃឹមថានឹងអាចរកឃើញ និង ពង្រីកគំនិតច្ចេកវិទ្យាដ៏ល្អបំផុតនៅក្នុងព្រះរាជាណាចក្រកម្ពុជា”។

កម្មវិធីនឹងបើកនៅថ្ងៃទី ១០ ខែមេសា៕ វឌ្ឍនា


ចែករំលែក៖