ការបោះឆ្នោតអូស្ត្រាលីលើកនេះគឺជាការប្រកួតប្រជែង ស្វិតស្វាញបំផុតរវាងនាយករដ្ឋមន្ត្រី Scott Morrison និងមេបក្ស ប្រឆាំង ដោយសារតែការស្ទង់មតិ គឺមានសំឡេងគាំទ្រប្រហាក់ប្រហែលគ្នា ។ ពេល វេលាបោះឆ្នោតត្រូវបាន នាយករដ្ឋមន្ត្រី អូស្ត្រាលីប្រកាសជាផ្លូវការនៅពេលវេលាបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ និង នាយករដ្ឋមន្ត្រីនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ ២០១៩។
នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Scott Morrison នៅព្រឹកថ្ងៃទី១១ខែមេសា បានប្រកាសជាផ្លូវការពេលវេលាបោះឆ្នោត។ លោកបញ្ជាក់ថា ការបោះឆ្នោតលើកនេះមានសារៈសំខាន់យ៉ាងខ្លាំងចំពោះពល រដ្ឋអូស្ត្រាលី ក្នុងការសម្រេចជោគវាសនា ប្រទេសជាតិ ។
តាមលទ្ធផលស្ទង់មតិនាពេលកន្លង មកបានបង្ហាញឲ្យឃើញថា គណបក្ស ប្រឆាំងទទួលបានសំឡេង គាំទ្រខ្ពស់ពីពល រដ្ឋចំណែកគណបក្សកាន់អំណាចវិញទទួលបានការគាំទ្រ ាបជាង។ ដោយឡែកការ ស្ទង់មតិចុងក្រោយនេះសំឡេងគាំទ្រគណ បក្សប្រឆាំង ៥២ និងគណបក្សកាន់អំណាច ៤៨។
ជាមួយនឹងការគាំទ្រប្រកៀកគ្នាបែបនេះ នឹងធ្វើឲ្យការបោះឆ្នោតកាន់តែស្វិត ស្វាញដោយគណបក្សទាំងពីរមានសង្ឃឹមយកឈ្នះរៀងៗខ្លូន ។
នៅពេលនេះដែរពលរដ្ឋ អូស្ត្រាលីជាច្រើនបាននាំគ្នាធ្វើបាតុកម្ម ទាមទារឲ្យរដ្ឋាភិបាលដំឡើងប្រាក់ខែ ដោយសារតែសេវាកម្មនានាក៏ដូចជាទំនិញឡើងថ្លៃខ្ពស់។ ពេលនេះប្រសិនបើមានគណបក្សនយោបាយណាមួយ ហ៊ានសន្យាដំឡើងប្រាក់ខែនោះអាចនឹងទទួលបានការគាំទ្រខ្ពស់ពី ពលរដ្ឋ ។
ពលរដ្ឋអូស្ត្រាលីរាប់ពាន់នាក់នៅថ្ងៃទី ១០ខែមេសាបាននាំគ្នាដង្ហែក្បួនបាតុកម្ម នៅទីក្រុងម៉ែលមឺន រដ្ឋ Victoria ប្រទេស អូស្ត្រាលី ទាមទារដំឡើងប្រាក់ខែ។
មហាបាតុកម្មខាងលើកើតឡើងខណៈ អូស្ត្រាលីត្រៀមបោះឆ្នោតនៅខែក្រោយនេះ ដើម្បីដាក់គំនាបទៅលើរដ្ឋាភិបាល និងបណ្តាគណបក្សដែលកំពុងប្រជែងស្វែងរកសំឡេងគាំទ្រ ។ បាតុកម្មកើតឡើង ក្រោយ មានការអំពាវនាវ ពីក្រុមសហជីពកម្មករ អូស្ត្រាលី នៅទីក្រុងម៉ែលមឺនទាមទារដំឡើង ប្រាក់ខែ ក្រោយតម្លៃទំនិញ និងសេវាកម្ម ផ្សេងៗឡើងថ្លៃខ្ពស់។ នៅក្នុងមហាបាតុ កម្មនោះមានអភិបាលរដ្ឋ Daniel Andrew ចូលរួមផងដែរ។
ទាំងនោះបង្ហាញឲ្យឃើញថា ការបោះឆ្នោតនៅអូស្ត្រាលីខែក្រោយគឺជាការប្រកួតប្រជែងយ៉ាងតឹងតែងបំផុត។នៅពេល នេះសម្ពន្ធមិត្តកាន់អំណាចមានការគាំទ្រខ្ពស់ ធ្វើឲ្យគណបក្សប្រឆាំងបារម្ភយ៉ាងខ្លាំង ប៉ុន្តែការស្ទង់មតិគណបក្សប្រឆាំងនៅតែមានសំឡេងគាំទ្រខ្ពស់ដដែល៕ ធី រីណា