លោកឧត្តមសេនីយ៍ត្រី ទូច គង្គា នាយករង នាយកដ្ឋានស្រាវជ្រាវចារកិច្ច អគ្គបញ្ជាការដ្ឋាន និងភរិយា ព្រមទាំងបុត្រ សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក និង ទេវតាឆ្នាំថ្មីប្រោសប្រទានពរជ័យសិរីមង្គលជូន
នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទនិង លោក ជំទាវ ព្រមទាំងបុត្រ ក្នុងឱកាស បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣
សូម ឯកឧត្តម មានសុខភាពល្អបរិបូណ៌ អាយុយឺនយូរ កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ
ដើម្បីរួមចំណែក ក្នុងការអភិវឌ្ឍប្រទេសឲ្យរីកចម្រើន រុងរឿងបន្ថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃ
ប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា
សូម ឯកឧត្តម និង លោកជំទាវ ព្រមទាំង បុត្រា បុត្រី ព្រមទាំងចៅៗ ជួបតែសេចក្តីសុខ សុភមង្គល
និងប្រកបដោយពុទ្ធពរទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕